ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ចុមល្បែងស៊ីសងមិនចាប់ទេ! លោក សន ភឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យ១ បែរជារៀបគម្រោងស្រាវជ្រាវ ចាប់ខ្លួនអ្នកសារព័ត៌មានទៅវិញ….

ចុមល្បែងស៊ីសងមិនចាប់ទេ! លោក សន ភឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យ១ បែរជារៀបគម្រោងស្រាវជ្រាវ ចាប់ខ្លួនអ្នកសារព័ត៌មានទៅវិញ….

ភ្នំពេញ៖ តើលោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ នឹង លោក ភ្លក់ ជាម្ចាស់ទីតាំងបនល្បែងដុះស្លែមួយកន្លែងត្រូវជាអ្វីនឹងគ្នា?  នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១  បានបញ្ជាក់ថា: លោកកំពុងតែស្រាវជ្រាវរកចាប់ខ្លួនអ្នកសារព័ត៌មាន ដែលបានទៅទារលុយពីម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ របស់លោកភ្លក់ ដែលមានទីតាំងស្ថិតនៅខាងក្រោយផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមរយៈ នាមប័ណ្ណលេខទូរស័ព្ទ និងតាមរយៈប្រព័ន្ធទំនាក់ទំនង telegram ដើម្បីយកមកដាក់ទោសតាមនីតិវិធីច្បាប់។

មហាជនស្ងាល់ថា: លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ បានដឹងយ៉ាងច្បាស់ថា: ផ្ទះរបស់លោក ភ្លក់ បានបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ លោកមិនបានបង្ក្រាបទេ! បែរជារៀបគម្រោងស្រាវជ្រាវចាប់អ្នកសារព័ត៌មានទៅវិញ។

សូមបញ្ជាក់ដែរថា៖ទីតាំងល្បែងស៊ីសងដុះស្លែខុសច្បាប់ «មាន់ជល់ហាយឡាយ» របស់លោក ភ្លក់ ស្ថិតនៅខាងក្រោយផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ធ្លាប់បានខាងសារព័ត៌មាន ខលទៅរាយការណ៍ ជូនជាព័ត៌មានញឹកញាប់ ដល់លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់មានជ័យ១ ប៉ុន្តែទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះនៅតែបន្តបើកដំណើរបានដោយរលូន! រហូតមកដល់ពេលនេះ ស្រាប់តែលេចលឺថា លោក សន ភឿន នាយប៉ុសិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ តាមស្វែងរកចាប់ខ្លួនអ្នកសារព័ត៌មានទៅវិញ។

ចំណែកលោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់សារព័ត៌មានថា៖ លោកមិនទាន់បានដឹងរឿងនេះទេ!។

មហាជនបានលើកឡើងនិងធ្វើការរិះគន់ចំៗទៅលើលោក សន ភឿនថា: ខ្លួនជាសមត្ថកិច្ចនៅក្នុងមូលដ្ឋានមិនធ្វើការបង្ក្រាបបទល្មើសល្បែងស៊ីសងទេ? បែរជាមកតាមចាប់អ្នកសារព័ត៌មានទៅវិញ? តើលោក ភ្លក់ មេបនល្បែងស៊ីសងខាងលើនេះមានឥទ្ធិពលធំប៉ុណ្ណាទៅ បានជាលោកសន ភឿន មិនហ៊ានបង្ក្រាប បែរជាតាមចាប់អ្នកសារព័ត៌មានទៅ។

ពាក់ព័ន្ធជុំវិញករណីខាងលើនេះសូមឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលសកម្មភាព លោក សន ភឿន នាយប៉ុស្តិ៍នគរបាល សង្កាត់ស្ទឹងមានជ័យមួយផង៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!