ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

តើវាសនាលោកហួត សីហា នាយប៉ុស្តិ៍សំរោងធំទៅជាយ៉ាងណា? បើបែកធ្លាយរឿងអាស្រូវប្រព្រឹត្តនូវអំពើពុករលួយយ៉ាងហ្នឹង…!!!

តើវាសនាលោកហួត សីហា នាយប៉ុស្តិ៍សំរោងធំទៅជាយ៉ាងណា? បើបែកធ្លាយរឿងអាស្រូវប្រព្រឹត្តនូវអំពើពុករលួយយ៉ាងហ្នឹង…!!!

ខេត្តកណ្ដាល÷ ថ្មីៗនេះ  លោក ហួត សីហា មេប៉ុស្តិ៍សំរោងធំ ត្រូវបានបែកធ្លាយរឿងអាស្រូវប្រព្រឹត្តនៅអំពើពុករលួយជាច្រើនខណៈលោកកាន់តំណែងជានាយប៉ុស្តិ៍សំរោងធំកន្លងមកនេះ បើយោងតាមប្រភពបាននិយាយថា: លោកហួត សីហា បានយក អំណាចជានាយប៉ុស្តិ៍មកគាបសង្កត់ គម្រាមកំហែងនិងជំរិតទារប្រាក់ ពីរប្រជាពលរដ្ឋ និងបានប្រើពាក្យសម្ដីអសុរសទៅលើមន្ត្រីនៅក្នុងអង្គភាពខ្លួន សុទ្ធតែអាមឹងទោះមន្ត្រីនោះមានអាយុច្រើនជាងខ្លួនក៏ដោយ។

ដើម្បីជ្រាបកាន់តែច្បាស់គេសង្ឃឹមថា មានតែអង្គភាពប្រឆាំងអំពើពុករលួយនោះទេ! ដែលជាអ្នកបើកការស៊ើបអង្កេតនឹងស្រាវជ្រាវជំវិញរឿងរ៉ាវនេះ។

ព័ត៌មានមិនមែនជាភស្តុតាងនោះទេ! តែជាតម្រុយឈានទៅរកភស្តុតាង!! អ្នកកាសែតមិនមែនជាស្ថាប័នតុលាការនោះទេ? តែជាកញ្ចក់ឆ្លុះបញ្ចាំងនៃសង្គម ឬជាអ្នកនាំសារពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋ នឹងពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំវិញតែប៉ុណ្ណោះ។

ទាក់ទិននឹងការបែកធ្លាយរឿងអាស្រូវប្រព្រឹត្តនូវអំពើពុករលួយរបស់លោក ហួត សីហា នាយប៉ុស្តិ៍សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នេះដែរ

ត្រូវបានប្រភពប្រាប់ឲ្យដឹងទៀតថា: នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ 2021នៅចំនុចព្រែកតាកែវឃុំសំរោងធំ ដោយលោក ហួត សីហាចាប់បានយុវជនបីនាក់: សង្ស័យពាក់ព័ន្ធគ្រឿងញៀន។

ទី1ឈ្មោះ ឈិត ភេទប្រុសមុខរបរមិនពិតប្រាកដ
ទី2ឈ្មោះ បូរី ភេទប្រុសមុខរបរមិនពិតប្រាកដ

ទី3ឈ្មោះ អាយោង(បងអាបូរី)ភេទប្រុសមុខរបរមិនពិតប្រាកដ

ទាំងបីនាក់ខាងលើនេះត្រូវបានលោក ហួត សីហា មេប៉ុស្តិ៍សំរោងធំ បានជំរិតទារប្រាក់ចំនួន 3500$ (បីពាន់ប្រាំរយដុល្លារ)ករណីចាប់មនុស្សជំរឹតទាប្រាក់ ដែលជាមុខសញាប្រើប្រាស់គ្រឿងញៀនចំនួន3នាក់និងជំរិតទាប្រាក់3500$ជាថ្នូរនឹងការដោះលែងនោះ ក្នុងនោះឈ្មោះ ឈិតបង់លុយ4លានរៀលហើយម្ដាយ ឈ្មោះឈិត បានសុំពីលោក ហួត សីហា នាយប៉ុស្ដិ៍សំរោងធំ បាន20មុឺនរៀលមកវិញ។

ចំណែកឈ្មោះ បូរី និងឈ្មោះ យោងគឺបង់អស់2500$(តាមប្រភពប្រជាពលរដ្ឋ)នៅចំណុចចម្ការដើមកាស្យាភូមិព្រែកតាកែវ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ករណីទី2នៅថ្ងៃទី 30 ខែកក្កដាឆ្នាំ 2021នោះដដែលពេលល្ងាចលោកហួត សីហា មេប៉ុស្តិ៍សំរោងធំ ចុះបង្រ្កាបករណីលេងប៊ៀរចាប់បានយុវជនឈ្មោះ សាល ដែលមានម្ដាយឈ្មោះថាចឪពុក សំ រស់នៅក្នុងភូមិស្ទឹងពីហៅភូមិក្របី ឃុំសំរោងធំ ស្រុកកៀនស្វាយ ចាប់បានយុវជនឈ្មោះ សាលនៅចំណុចកំប្លោកវិលផ្ទះខាងប្រពន្ធរបស់យុវជនឈ្មោះ សាល ដោយជំរិតទារប្រាក់នៅក្នុងព្រៃចំនួន 10 លានរៀលរួមនឹងខ្សែដៃផ្លាកទីនចំនួនមួយខ្សែជាថ្នូរនឹងការដោះលែងខ្លួន។

កណីទី 3សង្ស័យរជាបទល្មើសគ្រឿងញៀនមេប៉ុស្តិ៍សំរោងធំលោក ហួត សីហា ចាប់បានម៉ូតូម៉ាកស្កុបពីពណ៌ខ្មៅបិទក្រហមស្លាកលេខភ្នំពេញ 2050 ចំរិតទារប្រាក់ពីម្ចាស់ម៉ូតូទឹកប្រាក់ 700$ (ប្រាំពីររយដុល្លារ)ម្ចាស់ម៉ូតូពុំមានលទ្ធភាពក៏ជូន 200$ តែមេប៉ុស្តិ៍មិនព្រមក្រោយមកក៏បែករឿងដល់លោកស្នងការខេត្តកណ្ដាលអោយកម្លាំងចុះត្រួតពិនិត្យលោក ហួត សីហា មេប៉ុស្តិ៍សំរោងធំបានប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ ចំណែកម៉ូតូជាច្រើនគ្រឿងទៀតដែលលោក ហួត សីហា មេប៉ុស្ត៍សំរោងធំចាប់ពីបទល្មើសបានគឺគាត់បានយកទៅលក់ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

ក្នុងករណីខាងលើទាំងអស់នេះត្រូវបានលោកស្នងការខេត្តកណ្ដាល បញ្ជាឲ្យជំនាញចុះត្រួតពិនិត្យហើយ  ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសំរោងធំទាំងអស់មានចិត្តសប្បាយរីករាយនិងកោតសរសើរ ចំពោះចំណាត់ការរបស់លោកឯកឧត្តម  ឧត្តមសេនីយ៍ទោ  ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល  តែងតែយកចិត្តទុកដាក់និងជូយដោះស្រាយរាល់ទុក្ខលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសំរោងធំ ក៏ដូចជាខេត្តកណ្ដាលទាំងមូល។

យ៉ាងណាមិញតាមពត៍មានថាក្រុមប្រជាពលរដ្ឋដែលរងការចាប់ជំរឹតទារប្រាក់ពីលោក ហួតត សីហា នាយប៉ុស្ដិសំរោងធំ កំពុងដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានស្រុក។

ចាំមើលថា: តើលោកអធិការស្រុកមានចំណាត់ការលើកូនចៅខ្លួនដែររឺទេ។ អង្គភាពសារព័ត៌មានយើងរងចាំមើលពត៏មាននេះបន្តទៀត។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏ដូចជាមហាជនបានសំណូមពរនិងស្នើសុំដល់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តាចាត់កម្លាំងដែលមានឧត្តមគតិពិតចុះស្រាវជ្រាវពិនិត្យនិងស៊ើបអង្កេតឲ្យបានស៊ីជំរៅនៅរឿងរ៉ាវអាស្រូវប្រព្រឹត្តនៅអំពើពុករលួយរបស់លោក ហួត  សីហា នាយប៉ុស្តិ៍សំរោងធំនេះផង៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!