ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ក្រុមយុវជនឃុំជើងគួន សកម្មក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន បម្រើប្រជាពលរដ្ឋ និងគណបក្ស …!!!

ក្រុមយុវជនឃុំជើងគួន សកម្មក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន បម្រើប្រជាពលរដ្ឋ និងគណបក្ស …!!!

ខេត្តតាកែវ៖ យុវជនឆ្នើមមួយក្រុមជាកូនចៅប្រជាពលរដ្ឋក្នុងឃុំជើងគួន ស្រុកសំរោង តែងឆ្លៀតពេលវេលាក្រៅម៉ោងការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ មកចូលរួមចំណែកជួយប្រជាពលរដ្ឋក្រីក្រ ជួយអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើគណបក្សប្រជាជនកម្ពុជា តាមរយៈ ការបរិច្ចាគធនធានផ្ទាល់ខ្លួន ផ្តល់ជាអំណោយ ដឹកនាំយុវជនលេងកីឡា និងកៀរគរមូលនិធិពីសប្បុរសជន ដឹកនាំកសាងនិងអភិវឌ្ឍសមិទ្ធិផលនានា បម្រើប្រយោជន៍សាធារណៈ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។

ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុក បានថ្លែងអំណរគុណ ក្នុងពិធីទទួលអំណោយជា ថវិកា ១,០០០,០០០ រៀល, ម៉ាស់១០,០០០ និង អាល់កុល០៣កាន ស្មើ៩០លីត្រ ពីក្រុមយុវជនឆ្នើមដឹកនាំដោយ៖

១ -លោក ណុប ម៉ាប់ អនុប្រធានយុវជនស្រុក

២ -លោក ទឹង ចាន់ អនុប្រធានកិត្តិយសយុវជនស្រុក

៣ -លោក វណ្ណា ហុងលី អនុប្រធានយុវជនស្រុក

៤ -លោក ទឹង ស៊ីណែត អនុប្រធានយុវជនស្រុក

៥ -លោក ណុប គីណា អនុប្រធានយុវជនស្រុក

៦ -លោក សួន សុង ប្រធានក្រុមការងារយុវជនឃុំជើងគួន

ន្ទាប់មកនៅព្រឹក ថ្ងៃអាទិត្យទី ១៩ ខែកញ្ញា ឆ្នាំ២០២១ លោក សួន សុង ប្រធានក្រុមការងារយុវជនឃុំជើងគួន រួមជាមួយ លោក ធី សុភក្កិ អគ្គនាយកក្រុមហ៊ុន ខេអេសអេឡិចត្រិច

និង លោក ឈុន សូវៀត និពន្ធនាយករង គេហទំព័រពត៌មាន ថ្មីពិត  បានអញ្ជើញចុះសួរសុខទុក្ខ ឧបត្ថម្ភសម្ភារនិងថវិកាជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ០៣គ្រួសារ រស់នៅភូមិពន្សាំង ដែលគ្រួសារទី១និងទី២ ទទួលបាន មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ១៥០,០០០រៀល ហើយគ្រួសារទី៣ ទទួលបានថវិកា១០០,០០០រៀល។ បន្ថែមលើសនេះ  យុវជនទាំង៣រូប បានឧបត្ថម្ភថវិកាជូន សាលាបឋមសិក្សាចិញ្ចែង ៤០០,០០០រៀល និងប៉ុស្តិ៍រដ្ឋបាលឃុំជើងគួន ២០០,០០០រៀលផងដែរ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល លោក សួន សុង ប្រធានក្រុមការងារយុវជនឃុំជើងគួន និងក្រុមការងារ បានបន្តចូលរួមពិធីដាំកូនឈើប្រណីត ១០០ដើម នៅ វត្តជើងគួន ដឹកនាំដោយ លោក ទេព វណ្ណហេង ប្រធានសមាគមរាជសីហ៍សាខាខេត្តតាកែវ និងសមាជិក អាជ្ញាធរមូលដ្ឋាន លោកគ្រូ សិស្សានុសិស្ស ព្រមទាំង និមន្តចូលរួមដោយ ព្រះគ្រូចៅអធិការវត្ត ស៊ន កុសល និងមានការ អញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម ថាំង ប៊ុនសុង ផងដែរ៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!