ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

កិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែ​កញ្ញា​​ និងការផ្សព្វផ្សាយនូវសេចក្ដីណែនាំក្នុងពិធីបុណ្យកាន់បិណ្ឌ​ បុណ្យ​ភ្ជុំបិណ្ឌ​ របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ តាមរយៈ​ប្រព័ន្ធវីដេអូហ្សូម​ (zoom meeting )

កិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែ​កញ្ញា​​ និងការផ្សព្វផ្សាយនូវសេចក្ដីណែនាំក្នុងពិធីបុណ្យកាន់បិណ្ឌ​ បុណ្យ​ភ្ជុំបិណ្ឌ​ របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ តាមរយៈ​ប្រព័ន្ធវីដេអូហ្សូម​ (zoom meeting )

ខេត្តស្ពឺ៖​ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កិច្ចប្រជុំប្រចាំខែ​របស់ស្នងការដ្ឋាននគរបាលខេត្ដ​ ស្ថិតក្រោមអធិបតីភាព​ លោកឧត្ដសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដ​ និងមានសមាសភាពចូលរួម​ ពីលោក​ លោកស្រី​ ស្នងការរង​ លោកនាយការិយាល័យ​ លោកអធិការ​ ក្រុង​ ស្រុក​ និងជំនាញពាក់ព័ន្ធវត្ដមានសរុប​ ៦២នាក់។

របៀបវារៈនៃកិច្ចប្រជុំ៖

-អានប្រកាសស្ដីពីការដាក់វិន័យ​ ដកហូតមុខតំណែង​ បណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ

-អានប្រកាសស្ដីពីការផ្ទេរភារកិច្ច​ តែងតាំង​​មុខតំណែង​ និងបំពាក់​ឋានន្តរសក្ដិ​ ជូនមន្រ្ដីនគរបាលជាតិ

-អានរបាយការណ៍លទ្ធផលបូកសរុបការងារ​ ប្រចាំខែកញ្ញា

-អានសេចក្ដីណែនាំស្ដីពី​ វិធានការ​ការពារ​ សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់​ធ្នាប់​សង្គម​ ក្នុង​ពិធី​បុណ្យ​កាន់បិណ្ឌ​ បុណ្យ​ភ្ជុំបិណ្ឌ​ ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​២០២១

-ផែនការ​កិច្ចការពារ​ ការពិនិត្យ​បញ្ជីឈ្មោះ​បោះឆ្នោត​ ការចុះឈ្មោះបោះឆ្នោត​ ឆ្នាំ២០២១

ផែនការ​ ត្រៀមសភាពការណ៍​ កិច្ចការពារដំណេីរការនៃការបោះឆ្នោត​ ការប្រកួត​កីឡា​ អាស៊ី​ អាស៊ាន​ហ្គេម​និងកិច្ចការសំខាន់ៗមួយចំនួនទៀត​ ដែលកម្ពុជានិងត្រូវប្រារព្ធ​ រៀបចំ​ជាម្ចាស់ផ្ទះក្នុងពេលខាងមុខនេះ​

លោកឧត្ដមសេនីយ៍​ ស្នងការ​ បានធ្វេីការ​ណែនាំ​និងសង្កត់ធ្ងន់ចំពោះ​កងកម្លាំង​នគរបាល​ក្រោមឱវា​ទ​ បន្ដពង្រឹងលេីការងារចំពោះមុខ ៖

១-បន្ដអនុវត្ដ​នូវវិធានការ​សុខាភិបាល​ សុវត្ថិភាព​ លេី​ ៣ការពារ​និង​៣កុំ

២-ការថែរក្សា​សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់​ធ្នាប់​សាធារណៈ​សង្គម​ ក្នុង​ឱកាសបុណ្យ​បុណ្យ​កាន់​បិណ្ឌ​ បុណ្យ​ភ្ជុំបិណ្ឌ​ ខាងមុខ​ ធានា​ឱ្យ​បាន​ភាព​សុខដុមរមនា​ ស្ថេរភាព​សង្គម​ ទាំងការជៀសផុតពីការរីកដាលនៃជំងឺឆ្លង​ កូវីដ​-១៩​ និងជំងឺឆ្លង​បម្លែង​ថ្មី​ Delta​

៣-ការរៀបចំ​ផែនការ​ ដេីម្បី​ត្រៀមសំរាប់ការពិនិត្យបញ្ជាីឈ្មោះ​ ការចុះឈ្មោះ​បោះឆ្នោត​ ការ​ផ្ដល់​ឯកសារ​អត្ដសញ្ញាណ​ប័ណ្ណ​ ដេីម្បី​បម្រើ​កិច្ច​ការ​នេះ

៤-ការកសាងផែនការ​អនុវត្ត​សម្រាប់​ការងារចំ​ពោះ​មុខ​របស់​ជំនាញ​និមួយៗ​ ការបង្ការ​ ការផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋអំពី​ច្បាប់​ចរាចរណ៍​ ការចូ​លរួម​សហការ​ ក្នុងស្មារតីរួម​ ការលុបបំបាត់អំពេីលេ​ងល្បែងសុីស​ង​ ការប្រេីប្រាស់​គ្រឿងញៀន​ ចោរលួច​ និង​បទ​ល្មើស​ព្រហ្មទណ្ឌ​ មួយចំនួន​ទៀត​។

៥-ការចូលរួម​ក្នុងនាមពលរដ្ឋល្អ​ ភូមិឃុំ​សង្កាត់​ មានសុវត្ថិភាព​ ការបង្កេីត​អោយមានបរិយាកាសក្នុងការ​ធ្វើ​អោយបាននូវភាពប្រសេីរឡេីងវិញ​ ការបង្ការ​ទ​ប់ស្កាត់​ ចលនា​ឧទ្ទាម​ក្រៅច្បាប់​ បដិវត្តន៍​ពណ៌នៅ​កម្ពុជា​ ធានា​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ កេីតចេញពីរការ​បោះឆ្នោត​ ពង្រឹង​នីតិរដ្ឋនៅកម្ពុជា​

និ​ងការចូលរួម​ទប់ស្កាត់​អោយខានតែបាននូវរីករា​ល​ដាលនៃ​ជំងឺ​កូវីដ​ មកក្នុងសហគមន៍​ ៕

#កម្ពុជាមានសុខសន្ដិភាពបរិបូរណ៌

#អរគុណសន្ដិភាព

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!