ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អភិបាលខេត្តកំពង់ស្ពឺអំពាវនាវឱ្យពលរដ្ឋប្រកាន់ខ្ជាប់វិធានសុខាភិបាលក្នុងឱកាសចូលរួមកាន់បិណ្ឌ

អភិបាលខេត្តកំពង់ស្ពឺអំពាវនាវឱ្យពលរដ្ឋប្រកាន់ខ្ជាប់វិធានសុខាភិបាលក្នុងឱកាសចូលរួមកាន់បិណ្ឌ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី  សំណាង បានអំពាវនាវឱ្យពលរដ្ឋប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលនិងវិធានការ៣កុំ ៣ការពារក្នុងឱកាសចូលរួមកាន់បិណ្ឌនិងភ្ជុំបិណ្ឌក្នុងឆ្នាំនេះដើម្បីកុំឱ្យមានការឆ្លងនិងចម្លងជំងឺកូវីដ-១៩។ការអំពាវនាវនេះធ្វើឡើងគ្រាដែលលោកបានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកាន់បិណ្ឌវេនទី២ក្នុងវត្តម្រុំជើងនាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១។

ឯកឧត្តម វ៉ី សំណាង លើកឡើងថាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះមានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទីកន្លែងដើម្បីជួបជុំក្រុមគ្រួសារ សាច់ញាតិ និងញាតិសណ្តាន។ក្នុងការជួបជុំនេះដែរពួកគេក៏បាននាំគ្នាធ្វើម្ហូបអាហារ នំចំណី ទៅវត្តប្រគេនព្រះសង្ឃដើម្បីឧទ្ទិសមគ្គផលកុសលទាំងអស់នោះទៅបុព្វការីជន ញាតិការទាំង៧សណ្តានរបស់ពួកគេ ដូច្នេះវាជាឱកាសដែលងាយក្នុងការចម្លងនិងឆ្លងវ៉ីរុសជំងឺកូវីដ-១៩។

ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថាដើម្បីផ្តាច់ឬសគល់មិនឱ្យមានការឆ្លងជំងឺកូវីដ-១៩ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះគឺបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបំពេញកាតព្វកិច្ចពាក់ម៉ាសឱ្យបានជាប់ជានិច្ច រស់នៅតាមបែបគន្លងថ្មី ជៀសវាងការប្រមូលផ្តុំ ។ហើយគ្រប់វត្តអារាមត្រូវមានការផ្សព្វផ្សាយដាស់តឿនរំលឹកដល់ពុទ្ធបរិស័ទដែលមិនបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថាបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នាពិសេសឪពុកម្ដាយនៅស្រុក កំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាមក្នុងឱកាសនេះ។ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២កញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!