ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានយកអំណោយទៅចែកជូនចាស់ជរាជីវភាពក្រីក្រខ្វះខាត 50គ្រួសារ ស្រុកកោះសូនទិន ខេត្តកំពង់ចាម

ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានយកអំណោយទៅចែកជូនចាស់ជរាជីវភាពក្រីក្រខ្វះខាត 50គ្រួសារ ស្រុកកោះសូនទិន ខេត្តកំពង់ចាម

កំពង់ចាម៖    ឯកឧត្តម លី វ៉ានហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន   តំណាងដោយ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងជា អគ្គនាយកទូរទស្សន៍ MSJ TV ព្រមទាំងជាប្រធានសមាគមAE-MSJ   និងចូលរួមដោយមន្រ្តី   និងថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានរដ្ឋបាល  និងហិរិញ្ញាវត្ថុ របស់ក្រសួងព៏ត៌មាន   នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១  បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយទៅចែកជូនពលរដ្ឋដែលចាស់ជរាមានជីវភាពក្រីក្រ ៥០ គ្រួសារ ឋិតក្នុងភូមិខ្ពប ភូមិមហាសៀកលើ   ភូមិមហាសៀកក្រោម ភូមិចុងខ្ញូង ភូមិអង្គរជ័យលើ ភូមិអង្គរជ័យក្រោម ឃុំមហាខ្ញូង  ស្រុកកោះសូនទិន ខេត្តកំពង់ចាម  ។

ក្នុងនោះមួយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម  មី ១កេសត្រីខ ១យួរ និងថវិការ១ម៉ឺនរៀល ។ ហើយអំណោយទាំងនេះគឺវាបានកើតចេញពីការរៀបចំរបស់ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ក្នុងកម្មវិធីមនុស្សធម៌”បេះដូងខ្ញុំ” ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សំរាប់ជួយពលរដ្ឋដែលមានជីវភាពក្រីក្រ និង ជួយសម្រួលការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះគេសង្កេតឃើញថា ប្រជាពលរដ្ឋ ពិតជាសប្បាយ ចិត្ត និង រំភើបក្រៃលេង ស្របពេលដែលពួកគាត់កំពុងជួបបញ្ហា ជីវភាពខ្វះខាត នាសម័យជម្ងឺកូវិដ-១៩ កំពុងវាយលុកគ្រប់ទីកន្លែង ស្រាប់តែបានទទួលអំណោយសប្បុរសធម៌ពីកម្មវិធី”បេះដូងខ្ញុំ” ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ចុះចែកដោយផ្ទាល់។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ  ទីប្រឹក្សាសម្ដេចក្រឡាហោម សមខេង និងជា អគ្គនាយកទូរទស្សន៍ MSJ TV ព្រមទាំងជាប្រធានសមាគមAE-MSJ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរសុខភាពឲ្យបានល្អគ្រប់ៗគ្នា ជាពិសេស ត្រូវអនុវត្ដតាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការណ៍ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ និង ជៀសផុតជីជម្ងឺកូវិដ-១៩ ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!