ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អភិបាលខេត្តព្រះសីហនុចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អភិបាលខេត្តព្រះសីហនុចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ព្រះសីហនុ៖  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ទី០២ ខែតុលា ឆ្នាំ២០២១ បានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួន ៣២០នាក់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្តមេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរពាក់ព័ន្ធ។

នាឱកាសនោះឯកឧត្តមអភិបាលបានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យ ដើម្បីបង្កើតភាពស៊ាំ កាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងកាត់បន្ថយហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋខេត្តរបស់យើង។

ឯកឧត្តមអភិបាលខេត្តក៏បានពាំនាំការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រៃ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្តរបស់យើង ដែលបានចូលរួមយ៉ាងផុលផុសក្នុងសកម្មភាពបិទខ្ទប់ និងសកម្មភាពជាច្រើនទៀត ពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យនាពេលកន្លងមក។

ទន្ទឹមនោះសម្តេចតេជោ បានផ្តល់ស្បៀងអាហារមករដ្ឋបាលខេត្តព្រះសីហនុ ចំនួន ៣២.០០០ឈុត សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងអំឡុងបិទខ្ទប់។ រាជរដ្ឋាភិបាលក៏ខិតខំរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើនភាពស៊ាំកាត់បន្ថយការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងបន្តចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ចំនួន ២៥.០០០នាក់សម្រាប់ខេត្តព្រះសីហនុ។ ដោយសារការដឹកនាំ និងដាក់ចេញនូវយុទ្ធសាស្ត្រ និងយុទ្ធវិធីត្រឹមត្រូវច្បាស់លាស់ របស់សម្តេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អ។ សូមឱ្យអ្នកស្ម័គ្រខេត្តព្រះសីហនុបន្តចូលរួមជាមួយសម្តេចតេជោ ក្នុងបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទទួលបានជោគជ័យបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ជំងឺកូវីដ-១៩ បានអូសបន្លាយរយៈពេលពីរឆ្នាំមកនេះ នាំឱ្យយើងជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកសាលារៀនឡើងវិញ ដោយផ្តោតលើថ្នាក់ទី៩ និងថ្នាក់ទី១២ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ មានសាលាចំនួន២៥ បានបើកដំណើរការរៀន និងបង្រៀនឡើងវិញដោយទទួលបានជោគជ័យ ហើយយើងនឹងបន្តបើកថ្នាក់ទី១០ និងថ្នាក់ទី១១ បន្ថែមទៀតក្រោយពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌរួច និងឈានទៅបន្តបើកសាលាបឋមសិក្សា និងមត្តេយ្យសិក្សាបន្ថែមទៀតនាពេលខាងមុខ។ ក្នុងនាមរដ្ឋបាលខេត្ត សូមចូលរួមអបអរសាទរសមិទ្ធផលថ្មីៗជាបន្តបន្ទាន់របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បន្ទាប់មកឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ និងយុវជនស្ម័គ្រចិត្តក្រុងព្រះសីហនុចំនួន ៣២០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!