ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​សម្តែង​ការកោតសរសើរ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ដែល​បាន​ប្រឹងប្រែង​ផលិត​កម្មវិធី​និង​ផ្សាយ​ព័ត៌មាន​ថ្មីៗ​ទាន់​ហេតុការណ៍ ជូន​ដល់​សាធារណជន​បាន​ជ្រាប​ក្នុង​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​សម្តែង​ការកោតសរសើរ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ដែល​បាន​ប្រឹងប្រែង​ផលិត​កម្មវិធី​និង​ផ្សាយ​ព័ត៌មាន​ថ្មីៗ​ទាន់​ហេតុការណ៍ ជូន​ដល់​សាធារណជន​បាន​ជ្រាប​ក្នុង​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

ភ្នំពេញ​៖ នា​ឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍​ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ដែល​មាន​ការចូលរួម​ប្រជុំ​ផ្ទាល់ និង​តាម រយ​:​ប្រពន្ធ័ Zoom ជា​លក្ខណៈ​Hybrid ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ធ្វើ​ការវាយតំលៃ​ខ្ពស់​ចំពោះ​រាល់​ភារកិច្ច​ការងារ ដែល​បណ្តា​អគ្គនាយកដ្ឋាន​ទាំង​៥​ចំណុះឲ្យ​ក្រសួង​ព័ត៌មាន សម្រេច​អនុវត្តន៍​បាន​ក្នុងពេល​កន្លងមកនេះ ជាពិសេស អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា វិទ្យុជាតិ​កម្ពុជា​ទីភ្នាក់ងា​រ​សារព័ត៌មាន​កម្ពុជា AKP ដែល​បាន​ប្រឹងប្រែង​ផលិត​កម្មវិធី និង​ផ្សាយ​ព័ត៌មាន​ថ្មីៗ​ទាន់​ហេតុការណ៍ ជូន​ដល់​សាធារណជន​បាន​ជ្រាប​ក្នុង​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

អ្វី​ដែល​សំខាន់​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ប្រពន្ធ័​ផ្សព្វផ្សាយ​របស់ជាតិ បាន​ផ្សាយ​នោះ​គឺ​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លេីក​ពី​ប្រធាន​ការណ៍នានា​ក្នុង​ការចូលរួ​មបង្ការ​ការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​តាម​បណ្តា​អគ្គនាយកដ្ឋាន​ទាំង​៥​ចំណុះឲ្យ​ក្រសួង​ព័ត៌មាន ឯកឧត្តម លោកជំទាវ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុក​កិច្ច​ការងារ​តាម​ជំនាញ​នីមួយៗ បាន​ធ្វើ​របាយការណ៍ ជម្រាប​ជូន​ពី​វឌ្ឍនភាព​ការងារ​សំខាន់ៗ ដែល​សម្រេច​អនុវត្តន៍​ក្នុង​ពេល​មក​នេះ ដោយ​បាន​ផ្សាយ​ពី​ទិដ្ឋភាព ដើរ​លេង​កំសាន្ត​របស់​ប្រជាពលរដ្ឋ​នៅ តាម តំបន់រ​ម្មណី​យដ្ឋា​ន​ទេសចរណ៍​នានា ពិសេស​ព្រឹត្តការណ៏​របស់ជាតិ​សំខាន់ៗ​កើត​មាន​ឡើង ក្នុងនោះ​បាន​ផ្សាយ​ពី​មាន​ការ​ឆ្លើយ​បំភ្លឺ​របស់​ព្រះរាជាណាចក្រ កម្ពុជា ទៅ​នឹង​សារព័ត៌មាន បរទេស​មួយ​ចំនួន​ដូចជា The Guardian និង The Washington Post បាន​ផ្សាយ​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ ក្នុងនោះ​ក៏​មាន​ព័ត៌មាន​បំផ្លើ​ស​ខុស​ពី​ការពិត ដែល​បាន​ចោទប្រកាន់ថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​លិខិតឆ្លងដែន​នៃ​សាធារណរដ្ឋ​ស៊ី​ប ។ ជាការ​ឆ្លើយត​ប​នេះ​ក៏​មាន​ការចេញ​ញាត្តិ​គាំទ្រ​ជា​ច្រើ​ន និង​បាន​ច្រាន​ចោល​ទាំងស្រុង ចំពោះ​ការចោទប្រកាន់​បំផ្លេី​ស ការពិត​ចំពោះ នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​មាន​លិខិតឆ្លងដែន នៃ​សាធារណរដ្ឋ​ស៊ី​ប​ឬ​មាន​សញ្ជាតិ​ស៊ី​ប​។​

​ទន្ទឹម​នេះ​ប្រពន្ធ័​ផ្សព្វផ្សាយ​របស់​ជាតិ​ក៏​បាន​ផ្សាយ​យ៉ាង​ទូលំទូលាយ ពី​គំនិត​ផ្តួចផ្តើម ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​ដ៏​ខ្ពង់ខ្ពស់ និង​ស្នេហា​ជាតិ​ដ៏​ជ្រាលជ្រៅ​របស់ សម្តេច​តេជោ ហ៊ុន សែន ក្នុងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​នានា ដើម្បី​កំណត់​ឲ្យ​ឥស្សរជន​ដែល​កាន់​មុខតំណែង​ជា ប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន «​សញ្ជាតិ​ខ្មែរ តែមួយ គត់​»​។ គំនិត​ផ្តួចផ្តើម​នេះ​គឺ​ធានា​ទាំង​ខាង​ផ្លូវច្បាប់ និង​នយោបាយ ឲ្យ មេដឹកនាំ​ថ្នាក់​កំពូល​របស់​ជាតិ​កម្ពុជា ប្រកាន់ខ្ជាប់​នូវ​ភាពស្មោះត្រង់​និង​ភក្តីភាព ចំពោះ​ជាតិ មាតុភូមិ​កម្ពុជា ដើម្បី​តម្កល់​ផលប្រយោជន៍​រយៈពេល វែង​សម្រាប់ ប្រទេស​កម្ពុជា​ផង ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ជោគវាសនា​របស់ ប្រទេសជាតិ និង​សុខមាលភាព​ប្រជាជន​ផង ព្រមទាំង​បញ្ចៀស និង​ប្រឆាំង​ដាច់ខាត​នូវ​ការជ្រៀតជ្រែក​ពី​សំណាក់​បរទេស​ខាងក្រៅ ចូលមកក្នុង​កិច្ចការ​ដឹកនាំ​ប្រទេស​កម្ពុជា​៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!