ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

នគរបាលខេត្តសហការបង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀននៅឃុំត្រែងត្រយឹង​ រឹបអូសរថយន្ដ០១គ្រឿ​ង​ ថ្នាំញៀន១៦កញ្ចប់ធំ​ មនុស្ស០២នាក់​..,

នគរបាលខេត្តសហការបង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀននៅឃុំត្រែងត្រយឹង​ រឹបអូសរថយន្ដ០១គ្រឿ​ង​ ថ្នាំញៀន១៦កញ្ចប់ធំ​ មនុស្ស០២នាក់​..,

កំពង់ស្ពឺ​ ៖​ នៅវេលាម៉ោង២៣នឹង១៥នាទី​ កម្លាំ​ងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច ក​ម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្ត នឹងអាជ្ញាធរភូមិឃុំស្រុក បានកិច្ចសហការនិងការដឹកនាំពីកម្លាំងម​ន្ទីរប្រឆាំងគ្រឿង​ញៀន​ (ក៤) ឧត្តមសេនីយ៍ទោ​ ឃិន សារ៉ាត់ នាយរងមន្ទីប្រឆាំងគ្រឿ​ងញៀន និងបានការសម្របស​ម្រួ​លនីតិវិធី​ពី​លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កំលាំង​ចម្រុះ​បានចុះបង្រ្កាបនៅចំណុចផ្ទះរបស់ឈ្មោះ​ គង់ សំណាង ភេ​ទស្រី អាយុ៤២ឆ្នាំ រស់នៅ​ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

លទ្ធផល​បឋម​រកឃើញម្សៅក្រាមពណ៍ថ្លាសចំនួន​១៦កញ្ចប់ធំ(សង្ស័យថាគ្រឿងញៀន នឹងឧបករណ៍​សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ក្នុងនោះ​ផង​ដែរ​ សមត្ថកិច្ច​បានធ្វេី​ការដកហូត​រថយន្ត​ FORD មួ​យគ្រឿង​(មធ្យោបាយ​ជួញដូរ​)​ និងមុខ​សញ្ញាស​ង្ស័យចំនួន២នាក់​ ដេីម្បី​យកមកសាកសួរ​ ៖

ជនសង្ស័យ​ពាក់ព័ន្ធ​ពីនាក់​មានឈ្មោះ​

១ .ឈ្មោះ​ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច

២.ឈ្មោះ​ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹ ស្រុកភ្នំស្រួច

ដកហូតយករថយន្ត០១គ្រឿង ម៉ាកFORD EV​E​REST សេរីឆ្នាំ២០២១  ពណ៍ស​ មានស្លាក​លេខភ្នំពេញ​ 2BP-6979 នឹងបានបិតខ្ទប់ផ្ទះ​ ខាងលើ​បណ្ដោះអាសន្ន​ ។

បច្ចុប្បន្នជនសង្ស័យទាំងពីនាក់ខាងលើ​ ព្រមទាំ​ងវត្ថុតាងបានដកហូត​ ​បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿង​ញៀន​ នៅរាជធានី​ភ្នំពេញ​ដេីម្បី​ចំណាត់កា​រ​នីតិវិធី​បន្ដ​៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!