ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

រដ្ឋបាលខេត្តកំពង់ស្ពឺចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិដែលយាងសោយព្រះទីវង្គត់គម្រប់ខួប៩ឆ្នាំ

រដ្ឋបាលខេត្តកំពង់ស្ពឺចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិដែលយាងសោយព្រះទីវង្គត់គម្រប់ខួប៩ឆ្នាំ

កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត នៃប្រជារាស្ត្រខ្មែរ ដែលព្រះអង្គបានយាងសោយទីវង្គត់អស់គម្រប់ខួប៩ឆ្នាំ។ពិធីប្រារព្ធបានធ្វើឡើងនៅមុខសាលាខេត្តកំពង់ស្ពឺដោយមានការចូលរួមពីក្រុមការងារអ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សា រដ្ឋបាលខេត្ត មន្ត្រីរាជការជុំវិញខេត្តនិងកងកម្លាំងទាំងបីប្រភេទផងដែរ។

រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី  សំណាង បានថ្លែងថាការប្រារព្ធពិធីនេះឡើងគឺដើម្បីបង្ហាញនូវការគោរពស្រឡាញ់ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ការសម្រួមកាយវាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដោយមានវត្តមានរបស់ ឯកឧត្តម លោកជំទាវជាសមាជិកក្រុម ប្រឹក្សាខេត្ត និងគណៈអភិបាល ខេត្ត ព្រមទាំងមានការចូលពីមន្ត្រីរាជការ គ្រប់ស្ថាប័ននានាក្នុងខេត្ត រួមនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តនាពេលនេះគឺជាការគោរពព្រះវិញ្ញាណក្ខន្ធ រំលឹកថ្វាយចំពោះព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តសីហនុ ក្នុងការរំលឹកនូវគុណូបការៈរបស់ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុក នូវស្នាព្រះហស្ថនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាពិសេសនោះគឺជោគជ័យនៃកម្ពុជាក្នុងការដណ្តើមយក ឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេះនាឆ្នាំ១៩៥១ និងការទាមទារប្រាសាទព្រះវិហារខ្មែរមកវិញ ពីសំណាក់សៀមឈ្លានពាននាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមិទ្ធផលធំៗជាច្រើនទៀតរបស់ព្រះអង្គផងដែរ។

ឯកឧត្តម វ៉ី  សំណាង ក្នុងនាមរដ្ឋបាលខេត្តក៏បានថ្លែងបន្ថែមថា ចំពោះគុណូបរៈដ៏ធំធេងដែលបានមកពីស្នាព្រះហស្ថរបស់អង្គសម្តេចឪ សម្តេចតា សម្តេចតាទួតនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្តនិងក្នុងនាមប្រជានុរាស្ត្ររបស់ព្រះអង្គពិតជាចងចាំនិងដឹងគុណមិនភ្លេចទេ ហើយសន្យាចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនិងខិតខំថែរក្សាកេរ្តិ៍ដំណែលនេះមិនឱ្យបាត់បង់ឡើយ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!