ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

តើលោក សំ រិទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស អាចរួចពីសំណាញ់ច្បាប់ដែរឬទេ ក្រោយពីមានរឿង អាស្រូវជាច្រើន នាពេលថ្មីៗនេះ ក៏មានដីកាបង្គាប់ឲ្យចូលខ្លួន របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ថែមទៀតផង ដើម្បីចូលខ្លួនបំភ្លឺនៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2021 នេះ ទាក់ទិននឹងការសមគំនិត ក្នុងអំពើឈូសឆាយ ដីព្រៃសហគមន៍ដោយគ្មានច្បាប់អនុញ្ញាត

តើលោក សំ រិទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស អាចរួចពីសំណាញ់ច្បាប់ដែរឬទេ ក្រោយពីមានរឿង អាស្រូវជាច្រើន  នាពេលថ្មីៗនេះ ក៏មានដីកាបង្គាប់ឲ្យចូលខ្លួន របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ថែមទៀតផង ដើម្បីចូលខ្លួនបំភ្លឺនៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2021 នេះ ទាក់ទិននឹងការសមគំនិត ក្នុងអំពើឈូសឆាយ ដីព្រៃសហគមន៍ដោយគ្មានច្បាប់អនុញ្ញាត

ខេត្តកំពង់ឆ្នាំង៖ លោក សំ រិទ្ធី មុខរបរនាយផ្នែករដ្ឋបាលព្រៃឈើរមាស ទីលំនៅសព្វថ្ងៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានដីកាបង្គាប់ឱ្យចូលខ្លួន របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ចេញដោយចៅក្រមស៊ើបសួរ សោម វីរៈ កាលពីថ្ងៃអង្គារ 11កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ 2565 ត្រូវនឹងថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2021 ឲ្យចូលបង្ហាញខ្លួន ចំពោះមុខចៅក្រមស៊ើបសួរ បន្ទប់ (ឆ)នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងនាមជាជនត្រូវចោទ នៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2021 វេលាម៉ោង 2:30 នាទីរសៀលថ្ងៃស្អែកនេះ។

ដោយបានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ 748 ថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2021 និងបានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ 611/21 ចុះថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2021 របស់តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានឃើញសំណុំរឿងស៊ើបសួរលេខ 403 ចុះថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2021 បង្គាប់មកឈ្មោះ សំ រិទ្ធី ភេទប្រុសអាយុ 46 ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយផ្នែករដ្ឋបាលព្រៃឈើរមាស ទីលំនៅសព្វថ្ងៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ដើម្បីសាកសួរពីដំណើររឿង សមគំនិតក្នុងអំពើឈូសឆាយដីព្រៃសហគមន៍ ដោយគ្មានច្បាប់អនុញ្ញាត ដែលប្រព្រឹត្តនៅចំណុចសហគមន៍ខ្សាច់ពូន ស្ថិតក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2021បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា 29 នៃក្រមព្រហ្មទណ្ឌ និងមាត្រា 97 ចំណុច 6 នៃច្បាប់ស្ដីពីព្រៃឈើ។

ក្នុងករណីមិនចូលខ្លួន តាមការកំណត់ខាងលើនេះទេ ចៅក្រមនឹងចេញ ដីកាបង្គាប់ឲ្យនាំខ្លួន។

អង្គភាពយើង និង ធ្វើការផ្សាយជាបន្តចំពោះ រឿងនេះ ថាតើក្រោយពីលោក សំ រិទ្ធី បានបំភ្លឺហើយមានរឿងអ្វីកើតឡើងជាបន្តទៀត សូមបងប្អូនទាំងអស់រង់ចាំតាមដានវគ្គបន្ត សូមអរគុណ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!