ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ក្តៅៗហ៊ុយៗ លោក សំ រិទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាសមិនចូលតាមដីកាបង្គាប់ឱ្យចូលខ្លួន របស់សាលាដំបូងខេត្តកំពង់ឆ្នាំងនោះទេ? ឬមួយការសមគំនិតក្នុងអំពើឈូសឆាយ ដីព្រៃសហគមន៍ដោយគ្មានច្បាប់អនុញ្ញាតជាការពិត?

ក្តៅៗហ៊ុយៗ លោក សំ រិទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាសមិនចូលតាមដីកាបង្គាប់ឱ្យចូលខ្លួន របស់សាលាដំបូងខេត្តកំពង់ឆ្នាំងនោះទេ? ឬមួយការសមគំនិតក្នុងអំពើឈូសឆាយ ដីព្រៃសហគមន៍ដោយគ្មានច្បាប់អនុញ្ញាតជាការពិត?

កំពង់ឆ្នាំង៖ តើដីការបង្គាប់ឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង អាចមានប្រសិទ្ធភាពលើលោក សំ រិទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាសរូបនេះបានដែរឬទេ? ខណៈដែលមហាជនបានដាក់ការងឿងឆ្ងល់យ៉ាងខ្លាំងក្រោយពីសាលាដំបូងខេត្តកំពង់ឆ្នាំងបានចេញដីការបង្គាប់ឲ្យលោក សំ រិទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាសចូលខ្លួនបំភ្លឺនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ម្សិលមិញ ទាក់ទិននឹងការសមគំនិត ក្នុងអំពើឈូសឆាយ ដីព្រៃសហគមន៍ដោយគ្មានច្បាប់អនុញ្ញាត តែលោក សំ រិទ្ធី មិនបានចូលខ្លួនដោយគ្មានមូលហេតុ សង្ស័យថាពាក់ព័ន្ធពិតមែនឬយ៉ាងណា ?

សូមបញ្ជាក់ថាលោក សំ រិទ្ធី មុខរបរនាយផ្នែករដ្ឋបាលព្រៃឈើរមាស ទីលំនៅសព្វថ្ងៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានដីកាបង្គាប់ឱ្យចូលខ្លួន របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ចេញដោយចៅក្រមស៊ើបសួរ សោម វីរៈ កាលពីថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឲ្យចូលបង្ហាញខ្លួន ចំពោះមុខចៅក្រមស៊ើបសួរ បន្ទប់(ឆ)នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងនាមជាជនត្រូវចោទ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២ៈ៣០ នាទីរសៀល។

មហាជនមានការរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់ លោក សំ រិទ្ធី ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌អនុវត្តច្បាប់ បែរជាគេចវេសពីច្បាប់សូម្បីតែចូលបំភ្លឺក៍មិនហ៊ាន នោះអាចជាករណីលោក សំ រិទ្ធី មានការពាក់ព័ន្ធហើយ ។

ពាក់ព័ន្ធនិងលោក សំ រិទ្ធី ក្នុងឋានៈជានាយផ្នែករដ្ឋបាលព្រៃឈើរមាសនេះ ត្រូវបានប្រភពពីសមត្ថកិច្ច និងមន្ត្រីរាជការដែលចុះអនុវត្តការងារពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ក៍ដូចជាការរុំលោភដីព្រៃក្នុងដែនសមត្ថកិច្ចរបស់លោក សំ រិទ្ធី លោកតែងតែធ្វើព្រងើយកន្តើតសោះអង្គើយមិនសហការជាមួយសមត្ថកិច្ចផ្សេងទៀតឡើយ ។  ប្រភពមួយ ផ្សេងទៀតបាននិយាយថាការព្រងើយសោះអង្គើយ ជាមួយសមត្ថកិច្ចផ្សេងៗក្នុងការអនុវត្តភារកិច្ចនេះ ដោយសារលោក សំ រិទ្ធី មានខ្នងបង្អែកធំ ។  ម្យ៉ាងវិញទៀតសូម្បីតែមន្ត្រីរដ្ឋបាលព្រៃឈើដួចគ្នាក៍ថាំចិត្តជាមួយលោក សំ រិទ្ធី ផងដែរ៕ វគ្គ២

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!