ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

បុរសជើងខ្លាំងម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពបេីកត្រាក់ទ័រដេញបុកកងកម្លាំងពេលចុះអនុវត្តច្បាប់…!!!

បុរសជើងខ្លាំងម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពបេីកត្រាក់ទ័រដេញបុកកងកម្លាំងពេលចុះអនុវត្តច្បាប់…!!!

កំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី​២២​ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំង​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ និង​កម្លាំង​ជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ​ ព្រមទាំង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកឱរ៉ាល់​ បានសហការ​គ្នា​ ចាប់​ខ្លួនជនសង្ស័យឈ្មោះ​ នី​ កុយ​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរ​កសិករ​ មានទីលំនៅ​ភូមិ​ល្ងឹម​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងកងរាជអាវុធហត្ថយើងបានដកហូតបានត្រាក់ទ័រចំនួន​ ០១គ្រឿង​ ម៉ាកKUBOTA ពណ៌ ក្រហម​ដែរបានធ្វើសកម្មភាពបើក ដេញបុក​ប៉ុនប៉ងសម្លាប់មកលើកងកម្លាំងសមត្ថកិច្ច​យេីង​កាលពីប្រលបថ្ងៃទី ២១ខែតុលា ឆ្នាំ២០២១ នៅចំណុចលើខ្នងទំនប់ពាមល្វា ស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ  ដែល​កំពុង​ចចុះបំពេញការងារ ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ​ ដេីម្បីចាត់ការតាមនីតិវិធី​ រីឯត្រាក់ទ័រត្រូវបានរក្សាទុកនៅមូលដ្ឋានក​ងរាជអាវុធហត្ថស្រុកឱរ៉ាល់​ដើម្បីរងចាំចំណាត់ការបន្ត ។

មហាជនមួយចំនួនបានលើកឡើងថា÷ បុគ្គលឈ្មោះ នី កុយ ខាងលើគឺជាជើងខ្លាំងម្នាក់ប្រចាំស្រុកឳរ៉ាល់ ហើយក៏ជាជនដែរហ៊ានបំផុតបំផុល លួចធ្វើសកម្មភាពឈូសឆាយដីព្រៃយ៉ាងសកម្មនៅស្រុកឱរ៉ាល់ផងដែរ ។

ចុងក្រោយមហាជនស្នើសុំឱ្យខាងប្រព័ន្ធតុលាការខេត្តកំពង់ស្ពឺ នឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គួរចាត់វិធីការ អោយបានធន់ធ្ងន់ទៅលើបុគ្គលឈ្មោះ នី កុយ ផងដែរ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!