ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កុមារចំនួន១១១នាក់ក្នុងមណ្ឌលកុមារកំព្រាចំនួនបីមណ្ឌលនៃខេត្តកំពង់ស្ពឺទទួលបានសំភារៈសិក្សានិងកង់ជិះទៅសាលា

កុមារចំនួន១១១នាក់ក្នុងមណ្ឌលកុមារកំព្រាចំនួនបីមណ្ឌលនៃខេត្តកំពង់ស្ពឺទទួលបានសំភារៈសិក្សានិងកង់ជិះទៅសាលា

 

កំពង់ស្ពឺ ៖ ការផ្តល់កង់​ និងផ្តល់សំភារៈសិក្សា ព្រមទាំងគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សប្បុរសជនរដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវបាន​ចែក​ជូន​ដល់កុមារកំព្រា ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាចំនួនបីក្នុងខេត្ត ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់ពួកគេបន្ទាប់ពីបវេសនកាលខាងមុខ ចូលមកដល់។ ការចែកជូន និងប្រគល់សំភារៈសិក្សា និងកង់ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នៅក្នុងសាលាខេត្ត ក្រោមវត្តមាន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត។

នៅក្នុងពិធីសំណេះសំណាល និង
ប្រគល់ទទួលនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បាន​លើកឡើងថា​ ដោយ​មើលឃើញពីតម្រូវការចាំបាច់របស់កូនក្មួយ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា ក្នុងការសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា សប្បុរសជនអចលនទ្រព្យដឹកនាំដោយលោក អ៉ឹង ស៊ីវឈុន (ក្រុមហ៊ុនអចលនទ្រព្យ ឈុន ទីន) ក៏បាន​នាំ​យក​កង់​​និងសំភារៈសិក្សា​​មក​ចែក​ជូន​ ដើម្បីជួយសម្រួលតម្រូវការជីវភាពប្រចាំថ្ងៃ។ ក្នុងនោះកុមារ ដែលទទួលបាន ការយកចិត្តទុកដាក់ និងឧបត្ថម្ភមានចំនួន១១១នាក់ រស់នៅក្នុងមណ្ឌលកុមារកំព្រាចំនួនបីកន្លែង មណ្ឌលកុមារកំព្រាកំពង់ស្ពឺ ស្ថិតក្នុងសង្កាត់ច្បារមន មណ្ឌលកុមារកំព្រាក្តីសង្ឃឹមថ្មី ស្ថិតក្នុងសង្កាត់កណ្តោលដុំ និងមណ្ឌលកុមារកំព្រាប្រភពជីវិត ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់។

ឯកឧត្តម វ៉ី សំណាង បាន​លើកឡើងដែរថា ថ្វីត្បិតកូនក្មួយអភព្វកើតមកត្រូវបាត់បង់ឪពុក ម្តាយ ខ្វះភាពកក់ក្តៅពីក្រុមគ្រួសារ តែកូនៗមានសំណាង ដែលទទួលបានការយកចិត្តទុកដាក់ ទំនុកបម្រុងជាងកូនៗ ដែលស្ថិតក្នុងគ្រួសារមួយចំនួនពិសេស គឺកូនៗទទួលបានការគិតគូ និងយកចិត្តទុកដាក់បំផុតពីប្រមុខដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ មិនតែប៉ុណ្ណោះកូនៗ ក៏មានសំណាងជាងពួកអ៊ុំ ដែលត្រូវដើរទៅរៀនក្នុងចំងាយដីរាប់គីឡូម៉ែត្រ ស្ថិតក្នុងវ័យសិក្សា ត្រូវរត់លូនគេចចេញគ្រាប់ផ្លោងពេលកំពុងរៀន។ វាខុសពីសម័យនេះ មានសាលារៀន មានសុខសន្តិភាព ស្ថេរភាពនយោបាយទូទាំងប្រទេស ដូច្នេះហើយសូមកូនក្មួយ ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ឱ្យបានខ្លាំងពូកែ ដើម្បីកែប្រែវាសនារបស់ខ្លួន និងធ្វើជាទំពាំងស្នងឬស្សីនៃប្រទេសជាតិ ហើយត្រូវគេចឱ្យឆ្ងាយពីអំពើអបាយមុខនានាផងដែរ។

សូមបញ្ជាក់ផងដែរថាចំពោះក្មួយៗជាកុមារកំព្រាទាំង១១១នាក់ទទួលបានកង់ម្នាក់មួយ សំភារៈសិក្សាមួយឈុត ដបទឹកមួយ កាបូបមួយ និងថវិកា១ម៉ឺនរៀល។ហើយចំណែកមណ្ឌលនីមួយៗទទួលបានលើសពីនោះ មណ្ឌលទាំងបីទទួលបានអង្ករ៥០០គីឡូក្រាម -ទឹកក្រូច១០កេស -នំ១០ធុង -មី១កេសធំ នំប៉័ង ៥០ ដើម សម្លការីមួយមណ្ឌល មួយធុង និងថវិកាចំនួន១លានរៀលផងដែរ។ ប្រភព មន្ទីរព័ត៌មានខេត្ត

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!