ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានបង្កើតក្រុមការងារចុះដោះស្រាយទំនាស់ផ្សេងៗនិងសំណូមពរជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង…

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានបង្កើតក្រុមការងារចុះដោះស្រាយទំនាស់ផ្សេងៗនិងសំណូមពរជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ថ្ងៃទី០១ខែវិច្ចកាឆ្នាំ២០២១ខាងមុខនេះនិងបើកយុទ្ធនាការដោះស្រាយទំនាស់ផ្សេងៗនិងសំណូមពរ ជូនប្រជាពលរដ្ឋទាំង៨ក្រុង.ស្រុក ក្នុងឃុំទាំង៧០ នៅក្នុងខេត្តកំពង់ឆ្នាំង។

ក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់និងសំណូមពររបស់ប្រជាជន ក្នុងក្រុង /ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៨ ខែ១០ ឆ្នាំ២០២១ ដែលមានអភិបាលរងខេត្ត ចំនួន៦រូប  និងប្រធានមន្ទីរ២រូប ដែលយុទ្ធនាការដោះស្រាយទំនាស់ នឹងចាប់ផ្ដើមនៅថ្ងៃ០១ ខែ១១ ឆ្នាំ២០២១។

១-ឯកឧត្ដម អម សុភា អភិបាលរងខេត្ត ជាប្រធាន ទទួល
បន្ទុកស្រុកបរិបូណ៌ មានក្រុមការងារចំនួន ២០ រូប ។
២-ឯកឧត្តម នៃ ចារី ទទួលបន្ទុកស្រុកជលគិរី ជាប្រធាន
មានក្រុមការងារចំនួន ២០ រូប ។
៣-លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ជាប្រធាន ទទួលបន្ទុកក្រុងកំពង់ឆ្នាំង មាន ក្រុមការងារ១៩រូប ។
៤-ឯកឧត្តម សាន់ យូរ អភិបាលរងខេត្ត ជាប្រធាន ទទួល
បន្ទុកស្រុកកំពង់លែង ដែលមានក្រុមការងារ ១៨ រូប។
៥-ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត និងជាប្រធានទទួលបន្ទុកស្រុកកំពង់ត្រឡាច មានក្រុមការងារ ១៨ រូប។
៦-លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាប្រធាន ទទួលបន្ទុកស្រុករលាប្អៀរ មានក្រុមការងារ ១៧ រូប។
៧-ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត ប្រធានទទួល
បន្ទុកស្រុកសាមគ្គីមានជ័យ ដែលមានក្រុមការងារ ១៥ រូប។
៨-លោក ឌឹម ឌនប្រធានមន្ទីរផែនការខេត្តជាប្រធានទទួល
បន្ទុកស្រុកទឹកផុស ដែលមានក្រុមការងារ ១៨ រូប ។

ក្រុមការងារដោះស្រាយទំនាស់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង/ស្រុក ក្នុងខេត្តកំពង់ឆ្នាំង មានភារកិច្ចដូចខាងក្រោម: ពិនិត្យស្រាវជ្រាវនិងប្រមូលព័ត៌មានទាក់ទងនឹងករណីទំនាស់ដែលមិនស្ថិត ក្រោមសមត្ថកិច្ចរបស់តុលាការ ដែលកើតមានក្នុងដែនសមត្ថកិច្ចក្រុងស្រុកនីមួយៗ ដើម្បីពិនិត្យដោះស្រាយជូនប្រជាពលរដ្ឋស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ពិនិត្យដោះស្រាយសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយត្រូវខិតខំកៀរគរការចូលរួមឧបត្ថម្ភគាំទ្រពីក្រុមការងារគ្រប់ថ្នាក់អង្គការនៃគូរអភិវឌ្ឍន៍វិស័យឯកជន
និងសប្បុរសជននានា។

ក្រុមការងារត្រូវមានរបបប្រជុំនិងធ្វើរបាយការណ៍ទៀងទាត់ជូនអភិបាលខេត្ត ដើម្បីវឌ្ឍនភាពនៃការដោះស្រាយទំនាស់ និងសំណូមពររបស់ប្រជាពលរដ្ឋបំពេញតួនាទីផ្សេងៗទៀតតាមការប្រគល់ជូនពីអភិបាលខេត្ត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!