ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សៀវភៅ​ «ទស្សនៈ​សម្ដេច​ក្រឡាហោម​ ស​ ខេង» ​ត្រូវបានក្រុម​ការងារ​យកមកប្រគល់ជូន​ដល់​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ

សៀវភៅ​ «ទស្សនៈ​សម្ដេច​ក្រឡាហោម​ ស​ ខេង» ​ត្រូវបានក្រុម​ការងារ​យកមកប្រគល់ជូន​ដល់​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ÷ នាព្រឹកថៃ្ង​ ០៣​ វិច្ឆិកា​ ២០២១​ ឯកឧត្តមឧត្ដមសេនី​យ៍ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​កំពង់ស្ពឺ​ អញ្ជើញ​វត្ដមាន​ដ៏ខ្ពង់ខ្ពស់​ ក្នុងការទទួលសៀវ​ភៅ​ «ទស្សនៈ​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ »​ ប្រចាំឆ្នាំ​ ២០២០​ ចំនួន​ ៣០ក្បា​ល​ ក្នុងពិធី​ប្រគល់ទទួលសៀវភៅ​ទស្សនៈ​សម្ដេច​ក្រឡាហោម​ ក្រុម​ការងារ​សម្ដេច​ក្រឡា​ហោម​ តំ​ណាង​ដោយលោក​ រ៉េន​ រតនៈ​ ប្រតិបត្ដិករ​ រៀបចំ​ចងក្រង​ទស្សនៈ​របស់​សម្ដេច​ក្រឡាហោម​ ដែល​មាន​ ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ សាស្ត្រ​ចារ្យ​ ឯក​ មនោសែន​ ជាប្រធាន​ក្រុម​ការងារ​សរសេរ​សៀវ​ភៅ​ទស្សនៈ​សម្ដេច​ក្រឡាហោម​ ។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះមាន​ លោក​ឧត្ដមសេនី​យ៍​ លោកវរសេនីយ៍​ ស្នងការរង​ ទទួលផែន​ការងារ​ចំណុះស្នងការដ្ឋាននគរ​បាលខេត្ដកំពង់ស្ពឺ​ និងក្រុម​ការងារ​ចងក្រង​សៀវភៅ​ទស្សនៈ​សម្ដេច​ ជាច្រើន​រូប។

លោកឧត្ដម​សេ​នី​យ៍ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​ ក្នុងនាមកងកម្លាំងនគរបាល​ ជាថ្នាក់ដឹកនាំមួយរូបតំណាងអោយថ្នាក់ដឹកនាំជាច្រេីនរូប​ សូម​សម្ដែង​នូវ​សេចក្ដី​ត្រេកអរ​យ៉ាងជ្រាលជ្រៅ​បំផុត​ ចំពោះ​គំនិត​ផ្ដួចផ្ដើម​បង្កើត​ចងក្រង​នូវ​ ទស្សនៈ​ទាន​ក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់ប្រមុខដឹកនាំ​ដែលជាប្រទីពបំភ្លឺផ្លូវជួយជាស្មារតីក្នុងប្រតិបត្ដិរបស់​មេដឹកនាំ​ទូទៅ​ពិសេស​នៅថ្នាក់​មូលដ្ឋាន​ដែលជា​ទស្សនៈ​ទានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន​ ការផ្ដល់គំនិត​ គឺជាគន្លឹះ​សម្រាប់​ការដោះស្រាយ​បញ្ហា​ ជារួមកងកម្លាំងនគរបាល​ ក្រោមការដឹកនាំ​ប្រកបដោយ​ កិត្តិ​បណ្ឌិត​របស់​ ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ សន្ដិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាលជាតិ​ សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្ដី​រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ​ និងគោលការដ៏មុតស្រួចរបស់​ ប្រមុខរាជ​រដ្ឋា​ភិបាល​កម្ពុជា​ សម្ដេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កម្ពុជា​ពិតជាមានសុខសន្ដិភាពនិងប្រកបដោយទស្សនៈ​វែងឆ្ងាយ​យូរអង្វែង​ ក្នុងការដឹកនាំប្រទេ​សជាតិ​ រក្សា​បាន​នូវស្ថេរភាព​ សន្ដិសុខ​ សន្ដិភាព​ជារៀងរ​ហូត​ លេីសពីនោះ​ ការបម្រេីផលប្រយោជន៍សង្គម​និងការស្មោះត្រង់ចំពោះជាតិ​ សាសនា​ ព្រះមហា​ក្សត្រ​ ពិសេស​ការបម្រេីផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងសិទ្ធិជាម្ចាស់ប្រទេសរស់នៅក្នុងភាព​ ជា​ម្ចាស់​ អធិបតេយ្យ​ បូរណភាព​ទឹកដី​ របស់​យេីង​ជា​រៀងរហូត​តទៅ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!