ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​បង្រ្កាប​ទប់ស្កាត់​បទ​ល្មើ​ស​គ្រប់​ប្រភេទ​(ក្មេង​ទំនើង​ក្នុងខេត្ដ​)និងការចែ​ក​ផ្ដល់សៀវ​ភៅ​«ទស្សនៈ​សម្ដេច​ក្រឡាហោម​» ជូនដល់ថ្នាក់ដឹ​ក​នាំ​ ចំណុះស្នងការដ្ឋាននគរ​បាលខេត្ដ​..,

កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​បង្រ្កាប​ទប់ស្កាត់​បទ​ល្មើ​ស​គ្រប់​ប្រភេទ​(ក្មេង​ទំនើង​ក្នុងខេត្ដ​)និងការចែ​ក​ផ្ដល់សៀវ​ភៅ​«ទស្សនៈ​សម្ដេច​ក្រឡាហោម​» ជូនដល់ថ្នាក់ដឹ​ក​នាំ​ ចំណុះស្នងការដ្ឋាននគរ​បាលខេត្ដ​..,

 

ខេត្ដកំពង់ស្ពឺ​ ៖​ នាព្រឹកថៃ្ងព្រហស្បតិ៍​ ទី០៤​ ខែវិច្ឆិកា​ ឆ្នាំ​២​០២១​ នៅសាលប្រជុំ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំព​ង់ស្ពឺ​ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ​ អញ្ជើញ​ជាវត្ដមាន​ដ៏ខ្ពង់ខ្ពស់​ ដឹកនាំ​កិច្ច​ប្រជុំ​បូកសរុប​សភាពការណ៌​ ផ្សព្វផ្សាយ​ផែនការ​បង្រ្កាប​ ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ (​ក្មេង​ទំនើង​ក្នុងភូមិសាស្រ្ដ​ខេត្ដ​)​។

អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ និងតាមប្រព័ន្ធបណ្ដាញវីដេអូហ្សូម​ លោក​ លោកស្រី​ ស្នងការរង​ ទទួលផែ​ន​ការងារ​ជំនាញ​ និងលោកស្នងការរង​ ទទួល​បន្ទុក​ការងារ​ការិយា​ល័យ​ជំនាញ​ លោក​នាយការិយា​ល័​យ​ និងលោកអធិការ​ ក្រុង​ ស្រុក​ ទាំង​ ​០៨​ ព្រមទាំងការចូលរួមតាមប្រព័ន្ធហ្សូម​​ លោកនាយរងការិ​យា​ល័យ​ជំនាញ​ លោកអធិការ​រង​ ក្រុង​ ស្រុក​ ។

គោលបំណង​ ៖​ ពង្រឹង​ផែនការ​ ការបង្រ្កាប​ ទប់ស្កា​ត់​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ ពិសេ​ស​ក្រុមក្មេង​ទំនើង​ ដែលតែងតែបង្កអសន្ដិសុខនិងលទ្ធផលស្ដីពីការ​អនុវត្ត​​កិច្ច​ប្រតិបត្ដិការ​កន្លងមក​។

មតិយោបល់​បូកសរុប​របស់​លោកឧត្ដមសេនីយ៍ទោ​ ស្នងការ​ ចុងក្រោយ​ប្ដេជ្ញា​ចិត្ត​រក្សា​សន្ដិសុខ​ សណ្ដា​ប់​ធ្នាប់​សាធារណៈ​ សុវត្ថិភាព​សង្គម​ ជូនប្រជាពល​រដ្ឋ​ និងធានារក្សាអោយបានភាពសុខសាន្ដ​ ក្ដីសុខ​ក្នុ​ងសង្គមក្នុងតំណាក់កាល ប្រទេស​កម្ពុជា​រៀបចំ​ដំ​ណើរ​ការចុះឈ្មោះ​ ពិនិត្យ​ឈ្មោះ​ អ្នកបោះឆ្នោត​ ឆ្នាំ​២០២១​ ឈានទៅធ្វេីការបោះឆ្នោតជ្រេីសរេីស​ស​មា​ជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ នៅឆ្នាំ​២០២២​ ខែមិថុ​នា​ ថៃ្ងទី​០៥​ ខាងមុខ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!