ទាន់ហេតុការណ៍
សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ..

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកណ្តាលថ្មី…

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកណ្តាលថ្មី…

កណ្តាល៖ លោក ឯម និមល ត្រូវបានក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសតែងតាំងជាប្រធានពន្ធនាគារខេត្តកណ្តាលថ្មី ដើម្បីបំពេញនូវរចនាសម្ព័ន្ធគ្រប់គ្រងលើការងារពន្ធនាគារបន្តពីលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ចាត ស៊ីនាង ដែល ត្រូវទៅកាន់តំណែងតំណែងថ្មី នៅអគ្គនាយកដ្ឋានពន្ធនាគារ។

ក្នុងឱកាសនោះឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកការបញ្ចប់ តួនាទីភារកិច្ច ឬការផ្លាស់ប្ដូរមុខតំណែងពីកន្លែងមួយទៅកន្លែងមួយ គឺជារឿងធម្មតារបស់មន្ត្រីមុខងារសាធារណៈ ដើម្បីបំពេញរចនាសម្ព័ន្ធការងារ ក៏ដូចជាបន្តនិរន្តភាពការងារឱ្យប្រព្រឹត្តទៅកាន់តែប្រសើរ និងរីកចម្រើន។

ឯកឧត្តមបានណែនាំដល់ប្រធានពន្ធនាគារខេត្តកណ្ដាលថ្មីត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ត្រូវពង្រឹងឱ្យបាននូវសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ ត្រូវមានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរព តួនាទីខ្លួនឯង ត្រូវបន្តខិតខំរក្សាសុវត្ថិភាព សុខភាព ជូនដលជនជាប់ឃុំ សំដៅប្រែក្លាយពន្ធនាគារ ទៅជាកន្លែងអប់រំ និងកែប្រែស្តារនីតិសម្បទាប្រកបដោយមនុស្សធម៌។

ឯកឧត្តម ប៉ាវ ហមផាន បានបញ្ជាក់ថាពន្ធនាគារគឺជាកន្លែងមួយដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អប់រំកែប្រែ និងស្ដារនីតិសម្បទាដល់ជនជាប់ឃុំ ដើម្បីធានាថាពេលដែលពួកគាត់ត្រឡប់ទៅរស់នៅក្នុងសង្គមវិញ ក្លាយជាមនុស្សល្អ មានភាពរាងចាល និងកាត់បន្ថយបទល្មើស ជាពិសេសពន្ធនាគារជាកន្លែងសម្រាប់រក្សាសុខសុវត្ថិភាព សុខភាព និងមនុស្សធម៌ ស្របតាមគោលការណ៍អន្តរជាតិ និងវិធានសហប្រជាជាតិ សម្រាប់ការពារអនីតិជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព ។

ក្នុងពិធីនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអបអរសាទរ លោក ឯម និមល បានតែងតាំងជាប្រធានពន្ធនាគារ និងបានថ្លែងនូវការកោតសរសើរចំពោះ លោកឧត្តមអគ្គានុរក្ស ចាត ស៊ីនាង អតីតប្រធានពន្ធនាគារខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក បានខិតខំបំពេញតួនាទី ភារកិច្ច បម្រើការងារពន្ធនាគារ ទទួលបានលទ្ធផលល្អប្រសើរ ពិសេសអំឡុងពេលដែលពន្ធនាគារផ្ទុះជំងឺកូវីដ-១៩ លោកប្រធានពន្ធនាគារ បានខិតខំពុះពារគ្រប់គ្រង និងសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរ និងក្រុមការងារ ព្យាបាល រហូតដល់ធ្វើឱ្យស្ថានការណ៍មានភាពធូរស្រាល និងល្អប្រសើរឡើងវិញ ចំពោះ បទពិសោធន៍ និងការងារដឹកនាំដ៏ល្អរបស់លោក បានធ្វើឱ្យរដ្ឋបាលខេត្តកណ្តាល កត់សម្គាល់ ឃើញអំពីលក្ខណៈសម្បត្តិ និងការផ្សារភ្ជាប់គ្រប់សកម្មភាពលើការងារគ្រប់គ្រងពន្ធនាគារបានល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថាពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្ត នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះជាការឆ្លើយតប យ៉ាងមានប្រសិទ្ធភាព បំផុតទៅរចនាសម្ព័ន្ធដឹកនាំនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល លើវិស័យសន្តិសុខសាធារណៈ ពិសេសអាច រួមសហការគ្នាបំពេញបាន នូវកិច្ចការសំខាន់ៗ ដែលរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងរដ្ឋបាលខេត្ត ប្រគល់ជូនបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!