ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

បាបកម្មមានពិត!!កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបំបែកសំណុំរឿងឃាតកម្មសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំបានហើយ នៅស្រុកព្រះស្ដេច…!!!

បាបកម្មមានពិត!!កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបំបែកសំណុំរឿងឃាតកម្មសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំបានហើយ នៅស្រុកព្រះស្ដេច…!!!

ភ្នំពេញ​៖​ កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោក​ ឧត្តមសេនីយ៍ទោ​ ជាវ​ វិបុល​ បានធ្វើការបំបែកសំណុំរឿងពាក់ព័ន្ធករណីឃាតកម្មសម្លាប់ក្មេងស្រីដោយទំលាក់ចូលក្នុងទឹកអូរ​នៅចំណុចភូមិទួលជៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ០៧ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី មានករណីប្រទះឃើញសាកសពក្មេងស្រីម្នាក់ស្លាប់នៅក្នុងប្រឡាយអូរ ស្ថិតក្នុងភូមិទួលជ្រៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ដោយសាកសពឈ្មោះ ផល ផានិត ភេទស្រី អាយុ១២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។

នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រត្តិបត្តិការនេះធ្វេីឡេីងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងសម្របសម្រួលដោយ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។ ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ បានដឹកនាំកម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនាយកដ្ឋាបច្ចេកទេស​និងនវិទ្យាសាស្រ្ត និង​ អង្គការ CPU និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទ្បើងវិញ ដោយបានវះកាត់សាកសពពិនិត្យឃើញថា៖ មានភក់នៅក្នុងបំពង់កនិងក្នុងសួត, បាក់ឆ្អឹងជំនីខាងស្តាំ, ទ្វារមាសពុំមានស្លាកស្នាមពីការចាប់រំលោភទេ គឺជាករណីឃាតកម្ម។

នៅថ្ងៃដដែលវេលាម៉ោង៨ព្រឹក កម្លាំងជំនាញយើងបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានមុខសញ្ញាម្នាក់ឈ្មោះ យ៉ែម សុផែន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិទួលជៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង មកធ្វើការសាកសួរ និងបានសារភាពថា កាលពីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខ្លួនបានទៅចូលរួមកម្មវិធីខួបកំណើតកូនរបស់អ្នកជិតខាង រហូតដល់វេលាម៉ោងប្រហែល២២និង០០នាទី ម្ចាស់កម្មវិធីបានប្រើខ្លួនឲ្យទៅទិញទឹកកក ពេលធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញក្មេងស្រីរងគ្រោះឈ្មោះ ផល ផានិត ឈរនៅមុខផ្ទះហើយខ្លួនបានឈប់ម៉ូតូនិងបបួលក្មេងស្រីរងគ្រោះទៅផឹកស៊ីដែរ ហើយក្មេងស្រីនោះក៏យល់ព្រមទ្បើងជិះម៉ូតូ ពេលធ្វើដំណើរតាមម៉ូតូក្មេងស្រីរងគ្រោះបានជិះអោបចង្កេះខ្លួន ធ្វើឲ្យមានអារម្មណ៍ផ្លូវភេទ ទើបខ្លួនដឹកក្មេងស្រីរងគ្រោះទៅចំណុចកើតហេតុខាងលើ រួចក៏ធ្វើសកម្មភាពចាប់ស្ទាបអង្អែលសុដន តែត្រូវក្មេងស្រីនោះរើបំរ៉ាស់ ដោយខ្លាចបែកការខ្លួនក៏ច្រាន ក្មេងស្រីរងគ្រោះទម្លាក់ក្នុងអូរ ហើយចាប់សង្កត់ច្រមុជក្នុងទឹកអូរនោះរហូតដល់ដាច់ខ្យល់។ ក្រោយពីធ្វើសកម្មភាពសម្លាប់ក្មេងស្រីរួចហើយខ្លួនក៏ជិះម៉ូតូទៅផ្ទះធ្វើដូចគ្មានរឿងអ្វីកើតទ្បើង រហូតដល់សមត្ថកិច្ចទៅនាំខ្លួនមកសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែងផ្តន្ទាទោសតាមផ្លូវច្បាប់៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!