ទាន់ហេតុការណ៍
សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ..

សមត្ថកិច្ចបង្ក្រាបក្រុមអ្នកជល់មាន់និងឃាត់ខ្លួនមនុស្ស ៤នាក់ ក្នុងនោះមានប្រធាន​មន្ទីរ​អធិការកិច្ច និង​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា ម្នាក់ផងដែរ ពាក់ព័ន្ធ​ករណី​ជល់​មាន់…!!!

សមត្ថកិច្ចបង្ក្រាបក្រុមអ្នកជល់មាន់និងឃាត់ខ្លួនមនុស្ស ៤នាក់ ក្នុងនោះមានប្រធាន​មន្ទីរ​អធិការកិច្ច និង​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា ម្នាក់ផងដែរ ពាក់ព័ន្ធ​ករណី​ជល់​មាន់…!!!

កំពង់ស្ពឺ​៖ សំណុំរឿង​លោក​ប្រធាន​មន្ទីរ​អធិការកិច្ច និង​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា ដែល​ស្ថិត​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ជល់​មាន់ នៅក្នុងព្រៃខាងត្បូងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចម្ងាយប្រហែលជាង៥០០ ម៉ែត្រ  ស្ថិតនៅក្នុង​ភូមិ​អន្លង់ឫស្សី ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​៨ ខែ​វិច្ឆិកា​នេះ​ហើយ​។

បើយោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលតូចតាចម្នាក់និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់បានប្រាប់ឱ្យអង្គភាពយើងដឹងថា កន្លែងទីតាំងបញ្ជល់មាន់ខាងលើនេះត្រូវបាន សមត្ថកិច្ចបង្ក្រាបម្ដងរួចទៅហើយ កាលពីថ្ងៃអាទិត្យទី៣១ ខែតុលាឆ្នាំ២០២១ ក៏ប៉ុន្តែការបង្ក្រាបនោះធ្វើដូចជាទៅបង់អើលចាប ដូចបទចម្រៀងលោកតាស៊ិនស៊ីសាមុតមួយបទច្រៀងថា ក្របីៗស៊ីស្រូវបងមិនសូវៗហ៊ានដេញ ក្របីៗដើរចេញបងដេញៗឲ្យស្រីមើល ក្រពើៗក្នុងទឹកបងមិនសូវៗហ៊ានចាប់ ក្រពើៗងាប់ស្រាប់នឹងបងចាប់ៗអោយស្រីមើល ប្រជាពលរដ្ឋបានខ្សឹបប្រាប់ទៀតថាសមត្ថកិច្ចបង្ក្រាបនេះធ្វើដូចជាក្មេងទៅដេញចាបឲ្យផ្អើលរួចហើយក៏ចូលមកសុីស្រូវវិញ? ព្រោះសមត្ថកិច្ចមិនមានចំណាត់ការអ្វី ទៅលើក្រុមអ្នកញៀនល្បែងជល់មាន់នោះទេ ព្រោះពួកគាត់ឃើញក្រុមអ្នកញៀនល្បែងទាំងនោះផ្អើលតែមួយភ្លែតក៏ក្រុមអ្នកញៀនល្បែងនោះចូលមកលេងស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកងរំពងពេញព្រៃដដែល។

រហូតមកដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់ម្ដងទៀត នៅកន្លែងដដែលនិងឃាត់ខ្លួនបានមនុស្សចំនួន ៤ នាក់ ក៏ប៉ុន្តែករណី​បង្ក្រាប​ល្បែង​ជល់​មាន់​នេះ ហាក់​មាន​ការលាក់លៀម មិន​អោយ​ព័ត៌មាន​បែកធ្លាយ​ទេ ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ប្រធាន​មន្ទីរ បើតាមដំណឹងដោយដឹងថា ដោយសារមានកិច្ចអន្តរាគមន៍ជួយជ្រោមជ្រែងពីអ្នកមានអំណាចនៅក្នុងខេត្ត ទើបមិនឲ្យមានព័ត៌មានបែកធ្លាយចេញមកក្រៅ។

​អ្វី​ដែល​មហាជន ក៏​ដូច​ជា​មន្ត្រី​តូចតាច​មាន​ការងឿងឆ្ងល់ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​៨​វិច្ឆិកា ឆ្នាំ​២០២១​នេះ លោក​ប្រធាន​មន្ទីរ​បែរជា​ដឹកនាំ​កិច្ចប្រជុំ ធ្វើ​ហាក់បីដូចជា​មិន​មាន​រឿង​អ្វី​កើតឡើង​ទាល់តែសោះ​។ ​

​បើ​ទោះជា​បែប​នេះ​ក្តី ចាស់​បុរាណ លោក​បាន​ពោល​ថា ដំរី​ងាប់ មិន​អាច​យក​ចង្អេរ មក​បាំងជិតទេ។ សមត្ថកិច្ច​នគរបាល​តូចតាច ដែល​តែងតែបាន​ចូលរួម​ក្នុង​កិច្ច​ប្រតិ​បត្ដិកា​ររបស់​អធិការដ្ឋាន​នគរបាល​ស្រុកឱ​រ៉ាល់ កន្លង​មក​បានខ្សឹបប្រាប់អង្គភាពយើងឲ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះថា កាល​ពី​ថៃ្ង​ទី​៥ វិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ចបានធ្វើការបង្ក្រាបក្រុមអ្នកជល់មាន់មួយកន្លែង នៅ​ចំណុច​ក្នុងព្រៃមួយកន្លែង ស្ថិតនៅក្នុងភូមិអន្លង់ឫស្សី ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលក្រុមអ្នកញៀនល្បែងទាំងនោះចូលទៅភ្នាល់​គ្នា​លេង​ជល់​មាន់ គូ​ពិសេស ដោយ​ភ្នាល់ ចាប់ពីរ១​ម៉ឺន​ដុល្លារ​ឡើងទៅ ដែល​ក្នុងនោះ មាន​អ្នក​មាន​ប្រាក់ជា ថៅកែ​កាប់​ជ្រូក នៅ​ស្ទឹង​មានជ័យ​ម្នាក់ នឹងមន្ត្រីរាជការ​ថ្នាក់​ដឹកនាំ​ក្នុង​ខេត្ដ​ម្នាក់ និង​អ្នកមាន​ប្រាក់​ជាច្រើន​ម្នាក់ទៀត ត្រូវបាន​សមត្ថកិច្ច​ព័ទ្ធ​ចាប់​បាន ចំនួន ៤​នាក់​។

អ្នក​ទាំងនោះ មានឈ្មោះ​ដូច​ខាងក្រោម

១-​លី​ប លីម ថៅកែ​កាប់​ជ្រូក
២-​ជា គឿន យោធា
៣-​ហាក់ លាប ថៅកែ​គ្រឿងចក្រ
៤-​អ៊ិន សារ៉ន ប្រធាន​មន្ទីរ​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ខេត្ត​កំពង់ស្ពឺ​។​

​ប្រភព​បន្តថា ក្រោយ​ប្រតិ​ប​ត្ដិ​ការបង្ក្រាប មនុស្ស​ទាំង​បួន​នាក់​នេះ​ត្រូវបាន​នាំ​ដល់​អធិការដ្ឋាន​នគរ​បាល​ស្រុក​ឱ​រ៉ា​ល់ គឺ​ទូរស័ព្ទ​របស់​លោក​អធិការ រវល់​គ្មាន​ពេល​សំរាក​នោះទេ​។ កុំ​ច្រឡំ​ថា លោក​ជាប់​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​នោះ គឺ​លោក​ជាប់​ទទួល​ទូរស័ព្ទ​អ្នក​អន្ដរាគមន៍ កុំ​អោយ​ចាត់ការ​បន្ដ និង​កុំ​ឆ្លើយថា ទីតាំង​នោះ ជា​របស់​អ្នកណា អោយសោះ គឺជា​ការ​ជល់​មាន់​ក្នុងព្រៃ ដើម្បី​កែ​ការកំសាន្ដ​តែប៉ុណ្ណោះ​។​ចំណុច​នេះ​ហើយ ដែល​ធ្វើអោយ​មន្ដ្រី​តូចតាច​អស់សង្ឃឹម​នឹង​ចំណាត់ការ​កន្លងមក និង​ការចុះផ្សាយ​របស់​អ្នកសារព័ត៌មាន​កន្លង​មក​ថា នៅក្នុង​ទឹកដី​ស្រុក​ឱ​រ៉ា​ល់ មាន​ទីតាំង​បើក​ល្បែងស៊ីសង​ជល់​មាន់ អាប៉ោង បៀ តាម​ទំនើងចិត្ដ​គ្មាន​ការរំខាន​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន​ម្ដង​ណា​សោះ​។​

​ចំពោះ​មុខសញ្ញា​ទាំង​បួន​នាក់ ដែល​នគរបាល​យកមក គឺ​មាន​បទបញ្ជា​ហាម​ដាច់ខាត មិនអោយ​ថតរូប ហើយ​អ្នកកាសែត ដែល​តែងតែ​ផ្ដិត​យក​រូបភាព​សកម្មភាព​ក្នុង​ការចែករំលែក​ព័ព័ត៌មាទៅ​ដល់​មហាជន ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​យក​ព័ត៌មាន​ទេ​។ ហាម​ទាំងអស់ សូម្បី​ក្រុមគ្រួសារ​អ្នក​ដែល​ត្រូវ​គេ​បង្ក្រាប​នោះបានយកបាយនឹងខោអាវមកឲ្យស្លៀកពាក់ ឆ្ងល់​ថា បទល្មើស​ល្បែងស៊ីសង មាន​ទោស​កម្រិត​ណា​ដែរ បានជា​គេ​ហាមឃាត់​លាក់លៀម​បែបនេះ​។​

​កន្លងមកមាន​សារព័ត៌មាន​ចុះ​ផ្សាយ ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​កំពង់ស្ពឺ ចោទប្រកាន់ថា អ្នកសារព័ត៌មាន​ចុះផ្សាយ​រូប​ចាស់ គ្មាន​ការ​ពិត​។ ចុះ​ពេលនេះ ហេតុ​អ្វី​បង្ក្រាបបាន​អ្នកលេង​ល្បែងជល់មាន់​ហើយ បែរ​ជា​សម្ងំ​លាក់ទុក​ទៅវិញ​? ឬ​មួយ​សម្ងំ​ដោះលែង រត់ការ​?​។​

​តាម​ព័ត៌មាន ក្នុងចំណោម ៤​នាក់ ដែល​ខាង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បញ្ជូន​មក​ខេត្ដ គឺ​គេ​ឃើញ​វត្ដ​មាន​ក្នុង​ទ្រុង​ដែក​តែ ៣​នាក់​ទេ បាត់​មន្ដ្រី​ជាន់ខ្ពស់​ម្នាក់ ដែល​មាន​មុខ​តំណែង​ក្នុង​ខេត្ដ មិនដឹងថា ពិត​ដែរ ឬទេ​?

​ពាក់ព័ន្ធ​នឹង​ករណី លោក អ៊ិន សារ៉ន ប្រធាន​មន្ទីរ​អធិការកិច្ច និង​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា អង្គភាពយើងបានទំនាក់ទំនងទៅសួរ ឯកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ឯកឧត្តមបាន​ប្រាប់​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា:

ក្នុងរង្វង់ប្រតិបត្តិការភ្លាមៗ យើងឃាត់៤នាក់ , ក្រោយស្រាវជ្រាវល្អិតល្អន់ និងមានសាក្សីបញ្ជាក់, មានម្នាក់មិនពាក់ព័ន្ធ យើងអោយត្រឡប់ទៅវិញ ។

ខ្ញុំអត់បានដឹងតួនាទីក្នុងរដ្ឋថាពួកគាត់ ធ្វើអ្វីខ្លះទេ គ្រាន់តែដឹងថាពួកគាត់ជាជនសង្ស័យលេងល្បែងស៊ីសង  (ជល់មាន់ ) ។ ករណីនេះ យើងបានបញ្ជូនទៅតុលការ ដើម្បីចាត់ការតាមច្បាប់ ។


Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!