ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

តើមន្ត្រីជំនាញបរិស្ថានស្នាក់ការអូរត្រាវ មានដើរប្រមូលលុយពីក្រុមឈ្មួញ ដឹកជញ្ជូនផលអនុផលព្រៃឈើដែរឬទេ? ខណៈបទល្មើសព្រៃឈើមិនបង្ក្រាប….

តើមន្ត្រីជំនាញបរិស្ថានស្នាក់ការអូរត្រាវ មានដើរប្រមូលលុយពីក្រុមឈ្មួញ ដឹកជញ្ជូនផលអនុផលព្រៃឈើដែរឬទេ? ខណៈបទល្មើសព្រៃឈើមិនបង្ក្រាប….

 

ខេត្តកំពង់ស្ពឺ÷សកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើរបស់ក្រុមឈ្មួញបានកក្រើកសារឡើងវិញហើយដោយសារតែមន្ត្រី ជំនាញបរិស្ថាននៅចំណុចស្នាក់ការអូរត្រាវ ដែលគ្រប់គ្រងដោយលោក ម៉ុន ដែលស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឈរអោបដៃមើលនិងមានការឃុប ឃិតគ្នាជាប្រព័ន្ធ បើកផ្លូវក្នុងការដឹកជញ្ជូន ផលអនុផលព្រៃឈើដោយខុសច្បាប់ជារៀងរាល់យប់រាល់ថ្ងៃ នៅលើទឹកដីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រភពពីប្រជាពលរដ្ឋក៍ដូចជាក្រុមអ្នកសាព័ត៌មានបានកខ្សឹបប្រាប់អង្គភាពយើងឲ្យដឹងថា មិនថាយប់ឬថ្ងៃទេគេសង្កេតឃើញមានគោយន្តកន្ត្រៃជាច្រើនគ្រឿងរបស់ក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះគ្រប់ប្រភេទ ចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នឹងដឹកឆ្លងកាត់ស្នាក់ការបរិស្ថានអូរត្រាវដែលគ្រប់គ្រងដោយលោក ម៉ុន នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាច្រើនគ្រឿង តែគ្មានមន្ត្រីជំនាញបរិស្ថានណាធ្វើការបង្រ្កាបនោះទេ បែរជាឈរអោបដៃមើលនិងត្រូវរ៉ូវគ្នាជាប្រព័ន្ធ ប្រភពពីពលរដ្ឋបានអះអាងថា ការដឹកជញ្ជូនផលអនុផលព្រៃឈើរបស់ក្រុមឈ្មួញតាមគោយន្តកន្ត្រៃជាច្រើនគ្រឿងចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះ គឺយកទៅលក់ចែកចាយនៅតាមបណ្ដាលខេត្តឬតាមដេប៉ូផ្សេងៗដែលក្រុមឈ្មួញអាចធ្វើទៅបាន។

យោងតាមសម្ដីរបស់ក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើ (សូមលក្ខខណ្ឌមិនបញ្ចេញឈ្មោះ)បាននិយាយប្រាប់ឱ្យអង្គភាពយើងដឹងថា ក្នុងការដែលពួកគាត់ដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះបាន ដោយមន្ត្រីជំនាញបរិស្ថានប្រចាំនៅស្នាក់ការអូត្រាវ តម្រូវឲ្យពួកគាត់បង់លុយបើចង់ដឹកជញ្ជូនផលអនុផលព្រៃឈើចេញ ក្រុមឈ្មួញអ្នកដឹកជញ្ជូនផលអនុផលព្រៃឈើបាននិយាយទៀតថា មន្ត្រីជំនាញបរិស្ថានប្រចាំនៅស្នាក់ការអូរត្រាង បានកំណត់ឲ្យពួកគាត់បង់លុយជាថ្នូរនឹងការដឹកជញ្ជូនផលអនុផលព្រៃឈើចេញ ក្នុងមួយគោយន្តបើដឹកបង្គោលរបងបង់ ៥ម៉ឹន បើដឹកសសរមូលឬហៅថាកូនខ្លុង ៦- ៨ ម៉ឹន បើដឹកឈឺដុលធំៗបង់១០-១៥ម៉ឹន បើដឹកឈើសន្លឹកឬឃ្នាបដែលអាជ្រៀករួចបង់ ២០ម៉ឺនឬលើសនេះក៏មានដែរ ទៅតាមប្រភេទឈើ បើពុំដូច្នោះទេ មិនអាចដឹកជញ្ជូនផលអនុផលព្រៃឈើចេញបានទេ។

ជាក់ស្ដែងនៅថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២១ មានគោយន្តកន្ត្រៃចំនួន ០៧គ្រឿងរបស់ក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទសសរមូលឬកូនខ្លុងចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដឹកឆ្លងកាត់ស្នាក់ការបរិស្ថានអូរត្រាវដែលគ្រប់គ្រងដោយលោក ម៉ុន ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពួកគាត់បាននិយាយថា ការដឹកជញ្ជូនចេញមកនេះត្រូវបង់លុយឲ្យមន្ត្រីជំនាញបរិស្ថានដែលប្រចាំការនៅទីនោះមួយគោយន្តចំនួន ៦ ម៉ឺនទៅ ៨ ម៉ឺនរៀល ទើបអាចដឹកចេញមកបាន ប្រជាពលរដ្ឋបានប្រាប់ឲ្យអង្គភាពយើងឲ្យដឹងទៀតថា នៅមានក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើជាច្រើនទៀត ដែលរស់នៅក្នុងភូមិពោធិមាសនិងអំឡុកស្ពានដែកដែលអង្គភាពយើងមិនទាន់បញ្ចេញឈ្មោះ។

ការចោទប្រកាន់ពីក្រុមឈ្មួញអ្នកដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើនេះ អង្គភាពយើងមិនអាចសុំការបកស្រាយបំភ្លឺណាមួយពីលោក ម៉ុន ប្រធានស្នាក់ការអូរត្រាវបានទេ ដោយលេខទូរស័ព្ទមិនអាចទំនាក់ទំនងបាន។

អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីលោក ម៉ុន ប្រធានស្នាក់ការអូត្រា នៅរៀងរាល់ម៉ោងធ្វើការ បើលោកយល់ថា ការចោតប្រកាន់ពីក្រុមឈ្មួញខាងលើនេះមិនពិត។

ប្រជាពលរដ្ឋបានសំណូមពរនិងស្នើសុំ ដល់លោក ហ៊ុល ម៉ារ៉ា ប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មេត្តាជួយពិនិត្យ ស៊ើបអង្កេត ស៊ីជម្រៅ ទៅលើខាងមន្ត្រីជំនាញមួយចំនួន ចំពោះភាពអសកម្ម គ្មានការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើឆ្លងកាត់ ក្នុងដែនរបស់ខ្លួនគ្រប់គ្រង ប្រព្រឹកនៅអំពើពុករលួយ ផ្ទុយខុសបទបញ្ជាផ្ទៃក្នុង ដែលហៅកាត់បានថា ដំបៅជំងឺមហារីក ប្រសិនបើ លោក ហ៊ុល ម៉ារ៉ា ពុំមានការចុះព្យាបាលបានទាន់ពេលវេលាទេនោះ៕ វគ្គ ១….

គេហទំព័រ ស៊ីអិនធី ហតញូយ៍

គេហទំព័រ ស៊ីអិនធី ហតញូយ៍

គេហទំព័រ ស៊ីអិនធី ហតញូយ៍

គេហទំព័រ ស៊ីអិនធី ហតញូយ៍

គេហទំព័រ ស៊ីអិនធី ហតញូយ៍

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!