ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោក ម៉ុន ប្រធានស្នាក់ការអូរត្រាវ សប្បាយចិត្តប្រមូលលុយពីក្រុមឈ្មួញ ដាក់ហោប៉ាវខ្លួន ជាថ្នូរមិនបង្ក្រាប ខណៈបទល្មើសព្រៃឈើនៅតែបន្តដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជារៀងរាល់យប់….

លោក ម៉ុន ប្រធានស្នាក់ការអូរត្រាវ សប្បាយចិត្តប្រមូលលុយពីក្រុមឈ្មួញ ដាក់ហោប៉ាវខ្លួន ជាថ្នូរមិនបង្ក្រាប ខណៈបទល្មើសព្រៃឈើនៅតែបន្តដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជារៀងរាល់យប់….

 

ខេត្តកំពង់ស្ពឺ÷សំណួរសួរថា តើមន្ត្រីជំនាញបរិស្ថានប្រចាំនៅស្នាក់ការអូរត្រាវមានលោក ម៉ុន ជាប្រធាន និងក្រុមឈ្មួញដឹកជញ្ជូនឈើទាំងអស់នោះគឺជាក្រុមប៉ះពួកតែមួយមែនដែរឬទេ ? សំណួរនេះតើអ្នកណាជាអ្នកឆ្លើយ??

អង្គភាពសារព័ត៌មានយើងក៏ដូចជាអង្គភាពសារព័ត៌មាននៅក្នុងស្រុកមួយចំនួនបានចេញផ្សាយជាបន្តបន្ទាប់មកហើយ.! រឿងមន្ត្រីជំនាញបរិស្ថានប្រចាំនៅស្នាក់ការអូរត្រាវ ដែលមានលោក ម៉ុន ជាប្រធាន គ្នានសមត្ថភាពក្នុងការទប់ស្កាត់ឬបង្ក្រាបបទល្មើសព្រៃឈើនោះទេ ខណ:ជារៀងរាល់ថ្ងៃ រាល់យប់ គេបន្តសង្កេតឃើញមានសកម្មភាពកាប់ឈើ និងដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយអត់ច្បាប់ តាមគោយន្តកន្ត្រៃ ចេញពីតំបន់ព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះយកមកស្តុកទុកនៅភូមិពោធិមាសនិងអំឡុកស្ពានដែក ដើម្បីទុកលក់ឲ្យថៅកែធំៗយកទៅបន្ត ឈ្មួញខ្លះក៏បានដឹកយកទៅលក់ចែកចាយនៅតាមបណ្ដាលខេត្តនានាឬសតាមដេប៉ូផ្សេងៗនៅក្នុងខេត្តកំពង់ស្ពឺ។

ប្រភពពីប្រជាពលរដ្ឋក៍ដូចជាក្រុមអ្នកសាព័ត៌មានបានកខ្សឹបប្រាប់អង្គភាពសាព័ត៌មានយើងឲ្យដឹងថា មិនថាយប់ឬថ្ងៃទេ គេសង្កេតឃើញមានគោយន្តកន្ត្រៃជាច្រើនគ្រឿងរបស់ក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះគ្រប់ប្រភេទ ចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នឹងដឹកឆ្លងកាត់ស្នាក់ការបរិស្ថានអូរត្រាវដែលមានលោក ម៉ុន ជាប្រធាន ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាច្រើនគ្រឿង តែគ្មានមន្ត្រីជំនាញបរិស្ថានណាធ្វើការបង្រ្កាបនោះទេ បែរជាឈរអោបដៃមើលនិងត្រូវរ៉ូវគ្នាជាប្រព័ន្ធ ប្រភពពីពលរដ្ឋបានអះអាងថា ការដឹកជញ្ជូនផលអនុផលព្រៃឈើរបស់ក្រុមឈ្មួញតាមគោយន្តកន្ត្រៃជាច្រើនគ្រឿងចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះ គឺយកទៅលក់ចែកចាយនៅតាមបណ្ដាលខេត្តនានាឬតាមដេប៉ូផ្សេងៗនៅក្នុងខេត្តកំពង់ស្ពឺ ដែលក្រុមឈ្មួញអាចធ្វើទៅបាន។

បើតាមសម្ដីរបស់ក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើ (សូមលក្ខខណ្ឌមិនបញ្ចេញឈ្មោះ)បាននិយាយប្រាប់ឱ្យអង្គភាពសាព័ត៌មានយើងឲ្យដឹងថា ក្នុងការដែលពួកគាត់ដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះបាន ដោយមន្ត្រីជំនាញបរិស្ថានប្រចាំនៅស្នាក់ការអូត្រាវ តម្រូវឲ្យពួកគាត់បង់លុយបើចង់ដឹកជញ្ជូនផលអនុផលព្រៃឈើចេញ ក្រុមឈ្មួញអ្នកដឹកជញ្ជូនផលអនុផលព្រៃឈើបាននិយាយទៀតថា មន្ត្រីជំនាញបរិស្ថានប្រចាំនៅស្នាក់ការអូរត្រាង បានកំណត់ឲ្យពួកគាត់បង់លុយជាថ្នូរនឹងការដឹកជញ្ជូនផលអនុផលព្រៃឈើចេញ ក្នុងមួយគោយន្តបើដឹកបង្គោលរបងបង់ ៥ម៉ឹនរៀល បើដឹកសសរមូលឬហៅថាកូនខ្លុង ៦- ៨ ម៉ឹន បើដឹកឈឺដុលធំៗបង់១០-១៥ម៉ឹន បើដឹកឈើសន្លឹកឬឃ្នាបដែលអាជ្រៀករួចបង់ ២០ម៉ឺនរៀលឬលើសនេះក៏មានដែរ ទៅតាមប្រភេទឈើ បើពុំដូច្នោះទេ ពួកគាត់មិនអាចដឹកជញ្ជូនផលអនុផលព្រៃឈើចេញបានទេ។

ជាក់ស្ដែងនៅថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២១ មានគោយន្តកន្ត្រៃចំនួន ០៧គ្រឿងរបស់ក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទសសរមូលឬកូនខ្លុងចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដឹកឆ្លងកាត់ស្នាក់ការបរិស្ថានអូរត្រាវដែលមានលោក ម៉ុន ជាប្រធាន ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អង្គភាពសារព័ត៌មានយើងបានធ្វើបទសម្ភាសជាមួយក្រុមឈ្មួញទាក់ទិនទៅនឹងការដឹកជញ្ជូនបទល្មើសព្រៃឈើពួកគាត់បាននិយាយថា ការដឹកជញ្ជូនឈើចេញមកនេះពួកគាត់បង់លុយឲ្យមន្ត្រីជំនាញបរិស្ថានដែលប្រចាំការនៅទីនោះមួយគោយន្តចំនួន ៦ ម៉ឺននឹង ៨ ម៉ឺនរៀល ទើបអាចដឹកចេញមកបាន បើពួកគាត់មិនបង់លុយឱ្យមន្ត្រីជំនាញបរិស្ថានប្រចាំការនៅទីនោះទេ គឺពួកគាត់មិនអាចដឹកចេញបានទេ នឹងត្រូវមន្ត្រីជំនាញប្រចាំការនៅទីនោះគំរាមចាប់ទៀតផង។

ប្រជាពលរដ្ឋបានប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងទៀតថា នៅមានក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើជាច្រើននាក់ទៀត ដែលរស់នៅក្នុងភូមិពោធិមាសនិងអំឡុកស្ពានដែកស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលអង្គភាពសារព័ត៌មានយើងកំពុងតែស្រង់ឈ្មោះ។

ទាក់ទិនការចោទប្រកាន់ពីក្រុមឈ្មួញអ្នកដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើនេះ អង្គភាពសាព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺណាមួយពីលោក ម៉ុន ប្រធានស្នាក់ការអូរត្រាវបានទេ ដោយលេខទូរស័ព្ទមិនអាចទំនាក់ទំនងបាន។

អង្គភាពសាព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺណាមួយពីលោក ម៉ុន ប្រធានស្នាក់ការអូត្រា នៅរៀងរាល់ម៉ោងធ្វើការ បើលោកម៉ុន យល់ថា ការចោតប្រកាន់ពីក្រុមឈ្មួញខាងលើនេះមិនពិត។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋបានសំណូមពរនិងស្នើសុំ ដល់លោក ហ៊ុល ម៉ារ៉ា ប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មេត្តាជួយពិនិត្យ ស៊ើបអង្កេត ស៊ីជម្រៅ ទៅលើខាងមន្ត្រីជំនាញមួយចំនួន ចំពោះភាពអសកម្ម គ្មានការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើឆ្លងកាត់ ក្នុងដែនរបស់ខ្លួនគ្រប់គ្រង ប្រព្រឹកនៅអំពើពុករលួយ ផ្ទុយខុសបទបញ្ជាផ្ទៃក្នុង ដែលហៅកាត់បានថា ដំបៅជំងឺមហារីក ប្រសិនបើ លោក ហ៊ុល ម៉ារ៉ា ពុំមានការចុះព្យាបាលបានទាន់ពេលវេលាទេនោះ វគ្គ២…

គេហទំព័រ ស៊ីអិនធី ហតញូយ៍

សេង សុខេង គេហទំព័រ ស៊ីអិនធី ហតញូយ៍

គេហទំព័រ ស៊ីអិនធី ហតញូយ៍

គេហទំព័រ ស៊ីអិនធី ហតញូយ៍

គេហទំព័រ ស៊ីអិនធី ហតញូយ៍

គេហទំព័រ ស៊ីអិនធី ហតញូយ៍

គេហទំព័រ ស៊ីអិនធី ហតញូយ៍

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!