ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តនិងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បណ្ដែតបណ្ដោយឱ្យមានបទល្មើសនេសាទរីកដូចផ្សិត ខណៈលោក សុខ ចំរើន មេឈ្មួញត្រីដ៏ធំ បានផ្ដល់ឧបករណ៍ខុសច្បាប់ឲ្យបក្សពួកខ្លួនស្ទាក់ចាប់ត្រីយ៉ាងគគ្រឹកគគ្រេង…

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តនិងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បណ្ដែតបណ្ដោយឱ្យមានបទល្មើសនេសាទរីកដូចផ្សិត ខណៈលោក សុខ ចំរើន មេឈ្មួញត្រីដ៏ធំ បានផ្ដល់ឧបករណ៍ខុសច្បាប់ឲ្យបក្សពួកខ្លួនស្ទាក់ចាប់ត្រីយ៉ាងគគ្រឹកគគ្រេង…

ខេត្តកំពង់ឆ្នាំង÷លោក សុខ ចំរើន មេឈ្មួញត្រីដ៏ធំម្នាក់បានផ្តល់ឧបករណ៍ខុសច្បាប់ជាច្រើនប្រភេទឲ្យបក្ខពួកខ្លួនដាក់កាត់អូរ​កាត់ព្រែកកាត់ស្ទឹងជាច្រើនកន្លែងស្ទាក់ចាប់ត្រី ហើយខ្លួនចាំប្រមូលទិញត្រីក្នុងស្រុកជលគិរី យ៉ាងសុខ​ស្រួលព្រោះមានការឃុបឃិតជាប្រព័ន្ធទៅហើយ។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យអង្គភាពយើងដឹងថា:ផ្លូវដែលមច្ឆាជាតិទាំងតូចទាំងធំធ្លាប់ធ្វើចរាចរណ៍គ្រប់រដូវកាលតាំងពីដើមមក ឥឡូវនេះត្រូវបានជំនាញពាក់ព័ន្ធទាំងអស់លេងល្បែងឆ្ពិនភ្នែកថ្នាក់ដឹកនាំដោយយកលេសសហគមន៍ធ្វើជាមុខជំនួញ តាមការពិតប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជលគីរីបានឲ្យដឹងថាជារៀងរាល់ឆ្នាំឃើញតែដាក់ដៃបិទព្រែក គ្រប់កន្លែងក្នុងនោះពួកគាត់បានបញ្ជាក់ថាគឺមានឈ្មោះលោកសុខ ចំរើន ជាឈ្មួញត្រីដ៏ធំម្នាក់ បានផ្ដល់ឧបករណ៍ខុសច្បាប់គ្រប់បែបយ៉ាងឲ្យទៅសហគមន៍ដើម្បីស្ទាក់ចាប់ត្រី ជាថ្នូរនឹងទិញត្រីព្រែកទាំងអស់នោះត្រឡប់មកវិញ ។

ប្រភពបានបន្តទៀតថាសំខាន់ជាងគេគឺលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង រួមគ្នាជាមួយលោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បាទលេងល្បែងឆ្ពិនភ្នែកថ្នាក់ដឹកនាំយកសហគមន៍ដើម្បីជាលេសបន្តយន្តកាលបំផ្លាញពូជត្រីពងកូនគ្រប់រដូវកាល

លោកសុខ ចំរើន ដែលជាមេឈ្មួញ ម៉ៅការដាច់មុខទិញត្រីគ្រប់ព្រែក ដែលបក្សពួកខ្លួនបានដាក់របាំងសាច់អួនក្រឡាញឹកដាក់ស្កាត់តាមអូរ តាមស្ទឹង តាមព្រែក ជាច្រើនកន្លែង មិនឱ្យមានចរាចរណ៍មច្ឆាជាតិទាំងតូចទាំងធំចុះទៅរកបឹងទន្លេបានឡើយ។

បើតាមប្រភពបានឲ្យដឹងទៀតថាលោក សុខ ចំរើន ធ្វើជាទាហានផង រស់នៅក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច   ខេត្តកំពង់ឆ្នាំង  ចំណុចទីតាំងនិងភូមិសាស្រ្តដែលលោកសុខ ចំរើន បានឲ្យសហគមន៍ ប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់បែបយ៉ាងដាក់ដាយកាត់អូរ កាត់ព្រែក កាត់ស្ទឹងជាច្រើនកន្លែងនោះគឺនៅចំណុចបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី ចំណុចព្រែកតាប្រុស ក្នុងភូមិតាមល់ក្រោម ចំណុចព្រែកល្វាក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ដោយឡែកចំណុចព្រែកតារស់ ស្ថិតនៅក្នុងឃុំកំពង់ក្ដា ស្រុកកំពង់ត្រឡាច និងចំណុចព្រែកថ្មី ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាចក្រោម ចំណុចឆ្នុកអណ្ដែង ស្ថិតនៅក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋនៅក្នុងស្រុកជលគីរីក៏ដូចជានៅក្នុងខេត្តកំពង់ឆ្នាំងសូមសំណូមពរទៅឯកឧត្តមប្រធានរដ្ឋបាលជលផលក៏ដូចជាឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយរំដោះពូជត្រីពងកូនដែលកំពុងតែជាប់រនាំងដែលសហគមន៍ដាក់ដៃកាត់ព្រែកនឹងដាក់អ៊ួនក្រឡាញឹកដើម្បីចាប់លក់ឲ្យមេឈ្មួញដែលមានឈ្មោះខាងលើជារៀងរាល់ឆ្នាំផងទាន បងប្អូនប្រជាពលរដ្ឋពិតជាមានការសោកស្ដាយនៅពេលដែលជំនាញជលផលនិងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងឱ្យសហគមន៍នីមួយៗដើរតួដើម្បីបិទបាំងភ្នែកថ្នាក់លើ បំផ្លាញធនធានមច្ឆាជាតិ  មិនគួរណាបណ្ដែតបណ្ដោយឱ្យមានថៅកែឡូត៍នេសាទបែបនេះសោះកំពុងតែប្រឆាំងនឹងបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំហើយ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!