ទាន់ហេតុការណ៍
ក្រុមគ្រឿងចក្រជាច្រើនកំពង់ជិតយកអាចម៍ដីក្នុងបឹងទំនប់ចាន់ថ្នាល ដឹកចេញទៅលក់ធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេង ខុសបទដ្ឋានលក្ខណៈបច្ចេកទេស ខណៈលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងបតុនិយមខេត្តកំពង់ស្ពឺលោកថា (ហែងចង់សួរអីមកមន្ទីរមកណឹក នឹងហើយ) - ក្មេងទំនើង ៦នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួន ករណីបើកឆាកប្រយុទ្ធវ៉ៃគ្នាលើដងផ្លូវបង្កសន្តិអសុខសង្គម.. - សមត្ថកិច្ចចម្រុះបង្ក្រាបបានខ្មោចរថយន្តចំនួន ៤គ្រឿង និងរឹបអូសទំនិញខូចគុណភាពចំនួន៥០១៤០គីឡូក្រាម ដុតបំផ្លាញចោល.. - ដំណឹងរីករាយ! អត់លុយ ក៏អាចតេ ចូលបានគ្រប់ប្រពន្ធ័!  Hotline 1292 នឹងដាក់ ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ! - រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន - ឯកឧត្ដម​ តែម​ ម៉ឺន​ អញ្ជើញ​ជាអធិបតី​បិទកិច្ចប្រជុំស្ដីពី​ កីឡា​លេីក​ទម្ងន់​រយៈពេល​ ៣ថ្ងៃ​ - ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ - ប្រជាពលរដ្ឋ ២គ្រួសារស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជួយដោះស្រាយរឿងក្រុមហ៊ុនសាងសង់រោងចក្រ ថាបានចាក់ដីបិទផ្លូវឯកជនគាត់ មិនទាន់មានដំណោះស្រាយជូនពូកគាត់.... - លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត - ឯកឧត្តមបណ្ឌិត អភិបាលអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត

ក្រោយពីអង្គភាព គេហទំព័រ ស៊ីអិនធី ហតញូយ៍ និង គេហទំព័រ រស្មី ឆ្នាំងមាស បានចុះផ្សាយរឿងលោក អេង ស៊ីចេង ឬអេង ចេង មេឈ្មួញត្រីដ៏ល្បីប្រចាំខេត្តកំពង់ធំមក ក៏បែកធ្លាយបញ្ជីរាយនាមឈ្មោះអ្នកសារព័ត៌មាន ជាច្រើនអង្គភាព ដែលជនខិលខូចយកឈ្មោះទៅដាក់យកលុយតាមបទល្មើសនេសាទនៅខេត្តកំពង់ធំ…!!!

ក្រោយពីអង្គភាព គេហទំព័រ ស៊ីអិនធី ហតញូយ៍ និង គេហទំព័រ រស្មី ឆ្នាំងមាស បានចុះផ្សាយរឿងលោក អេង ស៊ីចេង ឬអេង ចេង មេឈ្មួញត្រីដ៏ល្បីប្រចាំខេត្តកំពង់ធំមក ក៏បែកធ្លាយបញ្ជីរាយនាមឈ្មោះអ្នកសារព័ត៌មាន ជាច្រើនអង្គភាព ដែលជនខិលខូចយកឈ្មោះទៅដាក់យកលុយតាមបទល្មើសនេសាទនៅខេត្តកំពង់ធំ…!!!

 

ខេត្តកំពង់ធំ÷ ថ្មីៗនេះក្រោយពីអង្គភាព គេហទំព័រ ស៊ីអិនធី ហតញូយ៍ និង គេហទំព័រ រស្មី ឆ្នាំងមាស បានចុះផ្សាយរឿងលោក អេង ស៊ីចេង ឬអេង ចេង ជាឈ្មួញត្រីដ៏ល្បីប្រចាំខេត្តកំពង់ធំមក ក៏បានបែកធ្លាយបញ្ជីរាយនាមឈ្មោះអ្នកសារព័ត៌មានជាច្រើនអង្គភាពត្រូវបានជនខិលខូចយកឈ្មោះអង្គភាពខ្លួនទៅដាក់យកលុយពីមេឈ្មួញត្រីដ៏ល្បីប្រចាំខេត្តកំពង់ធំឈ្មោះ អេង ស៊ីចេង ឬអេង ចេង ជាជនជាតិវៀតណាមនៅភូមិ៤ ឃុំកំពង់លួង ស្រុកកគរ ខេត្តពោធិ៍សាត់ ដោយម្ចាស់អង្គភាពមិនបានដឹងខ្លួន។

ជាក់ស្ដែងករណីការបែកធ្លាយបញ្ជីឈ្មោះអ្នកសារព័ត៌មាននៅខេត្តកំពង់ឆ្នាំង មួយចំនួនត្រូវបានជនខិលខូចយកទៅប្រើដើម្បីប្រមូលលុយពីបទល្មើសនេសាទដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

អ្នកសារព័ត៌មានដែលរងគ្រោះដោយជនខិលខូចយកឈ្មោះអង្គភាពខ្លួនទៅដាក់យកលុយពីមេឈ្មួញត្រីដ៏ល្បី ឈ្មោះលោក អេង ស៊ីចេង ឬអេង ចេង នោះបានសំណូមពរនិងស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយស្រាវជ្រាវនិងស៊ើបអង្កេតវែករកមុខជនខិលខូចដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

បើតាមប្រភពដែលទម្លាយចេញមកបានឲ្យដឹងថា អ្នកដែលយកឈ្មោះអ្នកសារព័ត៌មាន ជាច្រើនអង្គភាព ទៅដាក់យកលុយពីបទល្មើសនោះ គឺអ្នកសារព័ត៌មានដូចគ្នាបានប្រើឈ្មោះដូចក្នុងបញ្ជីរាយនាមខាងក្រោមយកទៅដាក់ដើម្បីប្រមូលលុយពីរឈ្មួញត្រីដ៏ល្បីប្រចាំខេត្តកំពង់ធំឈ្មោះ អេង ស៊ីចេង ឬអេង ចេង ជាជនជាតិវៀតណាមនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពួកគេបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ រត់ការធ្វើការនេសានដោយប្រើប្រាស់ឧបករណ៍ទូកអូសអ៊ូនយ៉ាំងកាវយ៉ាងគគ្រឹកគគ្រេង ពេញផ្ទៃទឹកទន្លេសាបក្នុងខេត្តកំពង់ធំ គ្មានឃើញសមត្ថកិច្ចណាចុះបង្ក្រាប។

ជាក់ស្ដែងនៅពេលថ្មីៗនេះ នៅត្រង់ចំណុច ទួលមុខភូមិ បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មានទូករបស់មេឈ្មួញត្រីដ៏ល្បី ឈ្មោះលោក អេង ស៊ីចេង ឬអេង ចេង បានធ្វើសកម្មភាពអូសអ៊ូនយ៉ាំងកាវ យ៉ាងគគ្រឹកគគ្រេងពេញផ្ទៃបឹងទន្លេសាប ដោយមិនមានមន្ត្រីជំនាញណាហ៊ានបង្រ្កាបនោះទេ ។

ព្រោះថាមេឈ្មួញត្រីដ៏សកម្មរូបនេះ គឺជាជនជាតិវៀតណាមដែលមករស់នៅលើទឹកដីកម្ពុជា ហើយមានខ្នងបង្អែកដ៏ធំ និងរឹងមាំនៅពីក្រោយខ្នង ដើម្បីរង់ចាំការជួយអន្តរាគមន៍ និងជាពិសេសប្រើអំណាចទឹកលុយគ្របដណ្តប់លើស្ថាប័នមួយចំនួនដែលពាក់ពន្ធ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

សូមបញ្ជាក់ថា ៖ មេឈ្មួញត្រីខាងលើមានឈ្មោះ អេង ស៊ីចេង ឬអេង ចេង ដែលកន្លងមកតែងតែរត់ការ និងបង់ឱ្យជំនាញផ្សេងៗ រៀងរាល់រដូវ មិនថារដូវទឹកឡើងឬរដូវទឹកស្រកនោះទេ បើមិនដូច្នោះទេសកម្មភាពទាំងនោះក៏មិនអាចកើតឡើងបានដែរ ដូចពេលហ្នឹងអញ្ចឹងសកម្មភាពទូកអូសអ៊ូនយ៉ាំងកាវ ទាំងនេះអូសយ៉ាងគគ្រឹកគគ្រេង ពេញផ្ទៃបឹងទន្លេសាប ចំណែកមន្ត្រីជំនាញដេកលក់ធ្វើមិនដឹង រងចាំ ភ្ញាក់ឡើងរាប់ថ្ងៃយកលុយតែម្តង ។

នេះបើយោងតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថាបុគ្គលឈ្មោះ អេង ស៊ីចេង ឬអេង ចេង ខាងលើនេះ គឺជាអធិរាជលើផ្ទៃបឹងទន្លេសាបជាច្រើនឆ្នាំមកហើយ ហើយជារាងរាល់ថ្ងៃគេ ក៏តែងតែឃើញសកម្មភាពទូកអូសអ៊ូនយ៉ាំងកាវយ៉ាងគឃ្លើន ដោយមិនខ្លាចក្រែងរអា នឹងជំនាញណាម្នាក់នោះឡើយ ។

ដោយទូកអូសរបស់លោក អេង ស៊ីចេង ឬអេង ចេង ជាទូកអូសខ្នាតធំ មានរហូតដល់ទៅ៨ទូកធំៗ ស្មើនឹង៤គូរ អូសដោយទាំងត្រីតូចត្រីធំ គ្រប់ប្រភេទ ដែលរស់នៅក្នុងទឹកបឹងទន្លេសាប មិនថារដូវណានោះទេ គឺរងការបំផ្លាញ និងបំពុលបរិស្ថាន ព្រោះពេលទូកអូសម្ដងៗធ្វើឲ្យទឹកទន្លេឡើងល្អក់ខ្មៅពេញផ្ទៃទឹកទាំងអស់ ។

ដោយសារតែសមត្ថភាពបំផ្លិចបំផ្លាញមច្ឆាជាតិទាំងនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋលើកការសសើរដល់ជំនាញរដ្ឋបាលជលផល មិនដាច់ពីមាត់ ជាពិសេសលោកយ៉ាន់ វីសាក់ ហៅ សែនាយសង្កាត់រដ្ឋបាលជលផលផាត់សណ្តាយ និងលោក ចាយ កុងមេង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ថាបង្ក្រាបបានតែទូកមងនេសាទលក្ខណៈគ្រួសារតូចតាចតែប៉ុណ្ណោះ ចំណែកទូកអូសធំៗមើលមិនឃើញ ។

ជាចុងក្រោយនេះផងដែរ ប្រជាពលរដ្ឋនេសាទលក្ខណៈគ្រួសារ សុំសូមណូមទៅ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត ដែលទើបតែផ្ទេរភារកិច្ចមកកាន់ខេត្តកំពង់ធំថ្មីៗនេះ សូមឯកឧតម្តមេត្តាពិនិត្យ និងចង្អុលបង្ហាញលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំថ្មី ឲ្យឧស្សាហ៍ចុះមើលបទល្មើសនេសាទតាមដងទន្លេសាបផង បើមិនដូច្នោះទេ មច្ឆាជាតិគ្រប់ប្រភេទ និងត្រូវរងការវិនាសហិនហោចជាក់ជាមិនខាន
ឡើយ ។

រាល់ការចោទប្រកាន់ខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺ ណាមួយពីមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធបានទេ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង ។

អង្គភាពសារព័ត៌មានយើងរងចាំបកស្រាយនិងកែតម្រូវពីមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ បើអស់លោកយល់ថា ការចុះផ្សាយខាងលើនេះមិនពិត៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!