ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និងក្រុមការងារ បាននាំយកអំណោយសប្បុរសជនទៅចែកជូនគ្រួសារក្មេងប្រុសក្រីក្រដែរតែងតែជិះកង់លក់ត្រីដើម្បីចិញ្ចឹមគ្រួសារនៅស្រុកជើងព្រៃ…!!!

លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និងក្រុមការងារ បាននាំយកអំណោយសប្បុរសជនទៅចែកជូនគ្រួសារក្មេងប្រុសក្រីក្រដែរតែងតែជិះកង់លក់ត្រីដើម្បីចិញ្ចឹមគ្រួសារនៅស្រុកជើងព្រៃ…!!!

 

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០២១នេះ លោកស្រីមេធាវី តាំង ស៊ីនហ៊ុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និង ក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជា ថវិកា និងគ្រឿងឧបភោគបរិភោគ ជូនគ្រួសារក្រីក្រ លោក យាន ជឿន ដែលមានកូនតូចៗ ០៤នាក់ក្នុងបន្ទុក រស់នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ពិធីប្រគល់អំណោយនេះ មានការចូលពី អ្នកគ្រូ ធីតា ក្រុមការងារសមាគម និង សប្បុរសជន គឺ៖
ឯកឧត្តម ថាំង ប៊ុនសុង អនុប្រធាន
លោកជំទាវ ហោ ណាវីន ភរិយា ឯកឧត្តមឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ
លោក សុន ជឿន អគ្គនាយកក្រុមហ៊ុន ជឿនតុលា រៀលអេស្ទេត លក់ដីឡូតិ៍
លោក ឈុន សូវៀត ម្ចាស់គម្រោងដីឡូតិ៍ក្រុមហ៊ុន ហេង ចំណូល
លោក ធី ចឹកវ៉ា
លោក សួន គឹមសាន
លោក សំ កញ្ញា
លោក កែវ ពៅ

អំណោយដែលបានចែកជូន សរុបជាថវិកាចំណាយ ២,៥០០០,០០០រៀល ក្នុងនោះមាន៖
-ថវិកា៩៥០,០០០ម៉ឺនរៀល (ប្រាំបួនសែនប្រាំម៉ឺន)
-អង្ករ២បាវ ទម្ងន់ ១០០គីឡូ
-កង់ជិះទៅរៀន ចំនួន១
-កាបូបស្ពាយ សិស្សចំនួន៣
-សៀវភៅ ៣០ក្បាល ប៊ិច ១០ដើម និងខ្មៅដៃ ២ឡូតិ៍
-ស្បែកជើង ចំនួន៣គូរ
-ខោខ្មៅ អាវស កូនសិស្ស ចំនួន ៣កំប្លេរ និង ខោអាវ ផ្សេងៗ ច្រើនកំប្លេរទៀត សម្រាប់ កូនៗ និង ម្តាយ
មី១កេស
ត្រីខ១យួរ
ទឹកត្រី និងទឹកស៊ីអីវ ៣យួរ
ទឹកផ្លែឈើ១កេស
ប៊ីចេង ស្កស អំបិល ប្រេងឆា ខ្ទឹម៤គីឡូ
សាប៊ូម្សៅ និង សាប៊ូ លាងចាន
អ្នកគ្រូ ទទួលការឧបត្ថម្ភថវិកា ៥០,០០០រៀល ផងដែរ

ក្រៅពីសំណេះសំណាល សួរសុខទុក្ខ លោកស្រីមេធាវី តាំង ស៊ីនហុង បានជម្រាបពីសកម្មភាពចម្បងៗ និង ទិសដៅសំខាន់របស់ សមាគមខ្មែរអភិវឌ្ឍន៍ គឺចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំប្រទេសកម្ពុជាដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

លោកស្រីមេធាវីបានបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូននាពេលនេះ ក៏ដូចជាកន្លងមក គឺបានពីការបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់លោកស្រី និងមិត្តភក្តិ សប្បុរសជន ដែលគាំទ្រសកម្មភាពរបស់សមាគម និងក្រុមការងាដែលបានចុះមកផ្ទាល់ពេលនេះ បែប ខ្ម្មែរជួយខ្មែរ ជាពិសេសតាមរយៈ លោកអគ្គនាយក សុន ជឿន និង លោក ឈុន សូវៀត ម្ចាស់គម្រោងដីឡូត៍

ទន្ទឹមនោះ លោកស្រីមេធាវី តាំង ស៊ីនហុង បានណែនាំឲ្យប្អូន ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចូលរួមថែរក្សា ការពារសន្តិភាព និងសូមជូនពរឲ្យ ប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

លោក យាន ជឿន បានសម្តែងក្តីសប្បាយរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកស្រីមេធាវី និង សប្បុរសជន ដែលបានចំណាយពេល និងធនធានផ្ទាល់ខ្លួន មកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក និង សូមជូនពរ ឱ្យជួបតែ សេចក្តីសុខ ចម្រើន និង ប្រកបដោយ ព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ

សូមបញ្ជាក់ថា ដោយឃើញជីវភាពលំបាក លោកស្រីមេធាវី បានជួយនាំសំណើរសុំផ្ទះទេវតា ជូនគ្រួសារនេះផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!