ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ដីព្រៃលិចទឹក ជាង២០០០ហិត្តាដកយកមកទុកជាសម្បត្តិរដ្ឋនឹងដាំកូនឈើព្រៃឡើងវិញ …

ដីព្រៃលិចទឹក ជាង២០០០ហិត្តាដកយកមកទុកជាសម្បត្តិរដ្ឋនឹងដាំកូនឈើព្រៃឡើងវិញ …

កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី០១ធ្នូនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា អនុវត្តតាមបទបញ្ជារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ វិធានការដឹកនាំផ្ទាល់របស់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ខ្ញុំបាទបានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះរបស់ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះដកបង្គោលព្រំដី និងរុះរើរោងខុសច្បាប់ នៅតំបន់ព្រៃលិចទឹកក្នុងតំបន់៣ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង។

ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា មកដល់ពេលនេះ ក្រុមការងារ និងកម្លាំងចម្រុះរបស់ខេត្តរួមមាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ខណ្ឌរដ្ឋបាលជលផល អង្គភាពពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះបំពេញការងារយ៉ាងសកម្មក្នុងបេសកកម្មដកហូតដីព្រៃលិចទឹកក្នុងតំបន់៣ដែលរងការទន្ទ្រានដោយខុសច្បាប់ ដែលមកដល់ពេលនេះ យើងបានដកហូតដីព្រៃលិចទឹកបានចំនួនជាង ២ពាន់ហិកតា។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានយកអស់កម្លាំងកាយចិត្តចូលរួមក្នុងប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ដើម្បីរួមគ្នាគ្រប់គ្រង និងថែរក្សាដីព្រៃលិចទឹកឲ្យឋិតថេរយូរអង្វែង។

នៅថ្ងៃស្អែកនេះ ខ្ញុំបាទនឹងដឹកនាំមន្ត្រីរាជការ កងកម្លាំង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនស្ម័គ្រចិត្ត ដាំដើមឈើព្រៃលិចទឹកឡើងវិញ នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!