ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

តើវាសនា ព្រៃសហគមន៍ ប្រាសាទទឹក​ខ្មៅ និងត្រូវវិនាសហិនហោច ដោយលោក ថៃ ប៊ុនលាង លោក ឡុច សំអាន និងលោក វ៉ន ត្រៃ ឬមួយយ៉ាងណា ទើបអ្នកទាំង៣មិនអើពើរទប់ស្កាត់ ចំពោះអ្នកកាប់ឈើ និងអ្នក ទន្រ្ទានដីព្រៃដោយខុសច្បាប់ទាល់តែសោះ…

តើវាសនា ព្រៃសហគមន៍ ប្រាសាទទឹក​ខ្មៅ និងត្រូវវិនាសហិនហោច ដោយលោក ថៃ ប៊ុនលាង លោក ឡុច សំអាន និងលោក វ៉ន ត្រៃ ឬមួយយ៉ាងណា ទើបអ្នកទាំង៣មិនអើពើរទប់ស្កាត់ ចំពោះអ្នកកាប់ឈើ និងអ្នក ទន្រ្ទានដីព្រៃដោយខុសច្បាប់ទាល់តែសោះ…

 

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានរាយការណ៍​ប្រាប់ព័ត៌មាន មកយើងអោយដឹងថា មានករណីការកាប់ឈើថ្មីៗប្រភេទ ខ្លុង ផ្ចឹក ឈ្លីក សាម៉ ជាច្រើនដើមនៅចំណុច ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ចំណុចខាងកើតរោងគោ ត្រង់និយាមការ:
(0590352-1428586/0590259-1428412/0590357-1428290)ក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ​។​

ដែលមានប្រធានសហគមន៍ឈ្មោះ ថៃ ប៊ុនលាង អនុប្រធានសហគមន៍ឈ្មោះ ឡុច សំអាន និងឈ្មោះ វ៉ន ត្រៃ ជាលេខា។​

ប្រជាពលរដ្ឋនៅតំបន់នោះ បានលួចខ្សឹបខ្សៀវតៗគ្នាថា
ពួកគាត់ហាក់បីដូចជាលែងមាន ជំនឿលើអ្នកគ្រប់គ្រងសហគមន៍ទៀតហើយ ពួកគាត់ចង់សំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា ចង់អោយមានការបោះឆ្នោត ជ្រើសរើសប្រធានសហគមន៍ថ្មី ដោយសេរី និងតម្លាភាព យុត្តិធម៌ ទើបពួកគាត់អាចជឿទុកចិត្ត និងប្រាកដបានថា អាចថែរក្សារដីព្រៃសហគមន៍ដែលនៅសេសសល់ ពីក្រុមឈ្មួញ ខិលខូចទាំងនោះបាន និងសំណូមពរ អោយគណៈកម្មការថ្នាក់ជាតិ ជួយស៊ើប អង្កេត កំណត់មុខសញ្ញា អ្នកដែលបើកដៃអោយក្រុមឈ្មួញទាំងនោះ ចូលទៅកាប់និងរុករាន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ផង ។​

តែទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើង និងការសំណូមពរ របស់ពលរដ្ឋតែប៉ុណ្ណោះ បើមានប្រត្តិកម្មណា មួយពីភាគីពាក់ព័ន្ធ ភាគីនោះអាចទំនាក់ទំនងមកអង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍យើង ដើម្បីធ្វើការផ្សាយបំភ្លឺឡើងវិញ ដោយយោងពីច្បាប់ស្ដីពីរបបសារព័ត៌មាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!