ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅលើ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ប្រព្រឹត្តអំពើពុករលួយ ច្រើនឆ្នាំមកនេះ ក្រៅពីកេងប្រវ័ញ្ចយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ៍.? ហើយគាត់នៅតែបន្ត រំលោភឈូសឆាយយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិទុកលក់ត្រូវប៉ាន់ខ្ទង់លានដុល្លារ.?

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅលើ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ប្រព្រឹត្តអំពើពុករលួយ ច្រើនឆ្នាំមកនេះ ក្រៅពីកេងប្រវ័ញ្ចយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ៍.? ហើយគាត់នៅតែបន្ត រំលោភឈូសឆាយយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិទុកលក់ត្រូវប៉ាន់ខ្ទង់លានដុល្លារ.?

(ខេត្តក្រចេះ)តើមានមន្ត្រីពាក់ព័ន្ធណាខ្លះ.?ប្រព្រឹត្តអំពើពុករលួយ.? នៅពីក្រោយខ្នង ខណៈ លោក យន់ សារ៉ោម មានតួនាទីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី សម្បូរទៅដោយរឿងអាស្រូវ ល្បីឈ្មោះខាងដើរឈូសឆាយរំលោភយកដីព្រៃដែនជម្រកសត្វព្រៃ ដីព្រៃសហគមន៍ និងរំលោភឈូសឆាយយកដីចំការវិលជុំរបស់បងប្អូនជនជាតិភាគតិច ហើយបើតាមប្រភពព័ត៌មាន ច្រើនឆ្នាំមកនេះលោក យន់ សារ៉ោម លក់ដីលើកទីមួយនៅម្ដុំភ្នំដោះក្រមុំ និងលក់ដីបន្តបន្ទាប់ នៅក្នុងក្រុងសែនមនោរម្យ លក់ដីនៅក្នុងស្រុកអូររាំង ឥឡូវមកដល់ស្រុកកោះញែក គាត់មានដីស្ទើគ្រប់កន្លែងបន្ថែមទៀត និយាយជារួម បើគាត់ធ្វើការអភិវឌ្ឍផ្លូវនៅកន្លែងណា គឺគាត់តម្រូវមានដីនៅកន្លែងនោះ ហើយក្បាលដីមានប្រវ៉ែងជាង៥០០ម៉ែត្រ។

ព័ត៌មានមិនមែនជាភស្តុតាងនោះទេ តែជាតម្រុយឈានទៅរកភស្តុតាង.!ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅរឿង…… ខណ:ដែល ប្រភពពីប្រជាសហគមន៍ជនជាតិដើមភាគតិច បានឲ្យដឹងថា លោក យន់ សារ៉ោម ប្រធានមន្ទីរូបនេះ មិនដែលខ្វលពីច្បាប់ បើទោះជាប្រជាពលរដ្ឋបណ្តឹងទៅតុលាការខេត្តមណ្ឌលគិរី និងប្ដឹងទៅថ្នាក់លើ ស្ទើតែរាប់ច្បាប់មិនអស់ យ៉ាងណាក៏ដោយនោះ។ ពាក់ព័ន្ធនិងករណីនេះ ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅឃុំ អរ៤ ស្រុកកោះញែក កាលពីពេលថ្មីនេះបានប្រាប់អ្នកយកព័ត៌មានយើងថាលោក យន់ សារ៉ោម ពិតជាមិនញញើតច្បាប់បន្តិចសោះ បើទោះជាកន្លងមកមានរឿងអាស្រូវ និងមានពាក្យបណ្តឹងនៅតុលាការ ខេត្តមណ្ឌលគិរី យ៉ាងណាក៏ដោយ ក៏លោកនៅតែបន្តរំលោភយកដីប្រជាសហគមន៍ពួកគាត់ជាច្រើនហិកតា ថែមទៀតផង។

នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី មានឃុំចំនួន៦ បើតាមសេចក្ដីរាយការណ៍ គាត់មានដីគ្រប់ឃុំសង្កាត់ ៦ កន្លែង ជាក់ស្តែង ដីរបស់គាត់នៅចំណុចនិយាមការ 727245/ 1447501 និង 727135/ 1447553 មានផ្ទៃដីជាង៥០ហិកតា ស្ថិតនៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

</span;></span;></span;></span;></span;></span;></span;></span;>

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!