ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កាដូឆ្នាំថ្មី ២០២២ ល្បីខ្លាំងមេឈ្មួរឈ្មោះ មករា​ បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតខុសច្បាប់ចេញទៅស្រុកយួនយ៉ាងកក្រើក ខណៈលោក ថាវ យ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានរក្សាភាពស្ងៀមស្ងាត់….

កាដូឆ្នាំថ្មី ២០២២ ល្បីខ្លាំងមេឈ្មួរឈ្មោះ មករា​ បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតខុសច្បាប់ចេញទៅស្រុកយួនយ៉ាងកក្រើក ខណៈលោក ថាវ យ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានរក្សាភាពស្ងៀមស្ងាត់….

ខេត្តរតនគិរី÷ តាមប្រភពពីមន្ត្រីនៅច្រកអូនយ៉ាដាវម្នាក់សុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានយើងដឹងថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឈ្មួញឈ្មោះ មករា បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកអូរយ៉ាដាវ ចំនួន៧រថយន្តសាំយ៉ុង ហើយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ចំនួន៥រថយន្តសាំយ៉ុង និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ចំនួន៦រថយន្តសាំយ៉ុង។ ថ្ងៃបន្ទាប់មកទៀតលោក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅតែបើកបារ៉ាស់ឲ្យឈ្មួញឈ្មោះ មករា និងបក្ខពួកបន្តសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងរលូន ព្រោះអាងមានខ្នងបង្អែករឹងមាំ​។រីឯលោក ថាវ យ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានរក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។

តាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ លោកវរសេនីយ៍ឯក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកដៃឲ្យឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយ៉ាងពេញបន្ទុក។ ចំណែកលោកវរសេនីយ៍ឯក ឃឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក កែវ តាយ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដូច្នេះទើបឈ្មួញជើងចាស់ឈ្មោះ មករា និងបក្ខពួកសម្រុកដឹកជញ្ជូនឈើប្រណីចេញទៅស្រុកយួនយ៉ាងរលូន ព្រោះមានការឃុបឃិតជាប្រព័ន្ធ ពីសមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

ជុំវិញបញ្ហាខាងលើនេះមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកបារ៉ាស់ឲ្យឈ្មួញឈ្មោះ មករា​ និងបក្ខពួកដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមអំពើចិត្ត។ ជាងនេះទៅទៀតតាមប្រភពខ្លះបានឲ្យដឹងថា លោក ខឹម ចិត្រា​ និងលោក កែវ តាយ អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ទើបហ៊ានបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរមើលរំលង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!