ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

អភិបាលខេត្តកំពង់ស្ពឺចាត់ទុកនិវត្តន៍ជនគឺជានិម្មិតរូបនៃការអភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើឱ្យប្រទេសបានវិលមកមានសុខសន្តិភាពឡើងវិញ

អភិបាលខេត្តកំពង់ស្ពឺចាត់ទុកនិវត្តន៍ជនគឺជានិម្មិតរូបនៃការអភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើឱ្យប្រទេសបានវិលមកមានសុខសន្តិភាពឡើងវិញ

 

កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានលើក​ឡើង​ថា អតីតកាលនៃនិវត្តន៍ជនគឺជាការត្រួសត្រាយផ្លូវដោយតម្លៃនៃការធ្វើពលីកម្ម ឆ្លងកាត់ការលំ​បាកគ្រប់បែបយ៉ាងដើម្បីសុខ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ការលើកឡើងដូច្នេះ បានធ្វើក្នុងពិធីជួបសំណេះសំណាលជាមួយនិវត្តន៍ជនប្រមាណជិត២០០នាក់កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ នៅបរិវេណមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។

​ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា ភាពកតញ្ញូចំពោះ​វីរភាព​របស់រៀមច្បង អ៊ុំ ពូ មីង មា ក្នុងបុព្វ​ហេតុ​ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិនេះ គឺជាមោទន​ភាពរបស់និវត្តន៍​ជន ដែលត្រូវ​ទទួលបាននូវភាពកក់ក្តៅ និងកិត្តិយសពីអ្នកបន្តវេន ដែលកំពុង​ធ្វើដំណើរ​លើកំណាត់ផ្លូវដែលត្រូវបានត្រួសត្រាយដោយតម្លៃពលិកម្មមិនអាចកាត់ថ្លៃបាន ក្នុងរស​ជាតិ​នៃភាពអំណត់ តស៊ូ នៃអ្នកជំនាន់មុនជាច្រើនទស្សវត្សរ៍កន្លងមក។

លោកក៏បានលើកឡើងផងដែរថាប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងរបបវាលពិឃាដ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ បានធ្វើឱ្យប្រជាជនស្លាប់អស់ជាច្រើនលាននាក់ ក្នុងនោះក៏មានគ្រួសារនិរាស្តព្រាត់ប្រាស់ ពិការាប់មិនអស់។ តែដោយសារបាតដៃនៃរៀមច្បង អ៊ុំ ពូ មីង មា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ បានធ្វើឱ្យប្រទេសជាតិបានរួចផុត និង​ចាកចេញពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ប៉ុលពត។ ចំពោះផ្លែផ្កានៃវឌ្ឍនភាពដែលសង្គមជាតិបានទទួលយ៉ាងធំធេងនាពេលបច្ចប្បន្ននេះ គឺ​ពិតជា​លទ្ធផលដែលមិនអាចកាត់ផ្តាច់បានពីគុណតម្លៃនៃអ្នកត្រួសត្រាយផ្លូវបាននោះឡើយ។ ដូច្នេះនិវត្តន៍ជនគឺជានិម្មិតរូបនៃការអភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើឱ្យប្រទេសបានវិលមកមានសុខសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍន៍ឥតឈប់ឈរ។

ឯកឧត្តម វ៉ី សំណាង បាន​បញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ​ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះ​មន្ត្រីចូលនិវត្តន៍ទាំងមន្ត្រីរាជ​ការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្នុងការតបស្នងសងគុណ​បំណាច់ និងរម្លឹកនូវវីរភាព ក្នុង​ការ​ចូលរួមកិច្ចអភិវឌ្ឍន៍ប្រទេស ឱ្យមានភាពសុខសាន្ត​និងរីក​ចម្រើនលើគ្រប់វិស័យក្នុងខេត្ត​កំពង់ស្ពឺ ហើយចំពោះពិធីជួបជុំនេះដែររដ្ឋបាលខេត្តកំពង់ស្ពឺ និងរៀបចំធ្វើជារៀងរាល់ឆ្នាំដោយក្នុងនោះរដ្ឋបាលខេត្តនិងធ្វើក្នុងថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២នៃប្រជាជនកម្ពុជា និងថ្ងៃ១៤កុម្ភៈដែលជាថ្ងៃនៃសេចក្តីស្រលាញ់សម្រាប់ជនរួមជាតិ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!