ទាន់ហេតុការណ៍
ក្មេងទំនើង ៦នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួន ករណីបើកឆាកប្រយុទ្ធវ៉ៃគ្នាលើដងផ្លូវបង្កសន្តិអសុខសង្គម.. - សមត្ថកិច្ចចម្រុះបង្ក្រាបបានខ្មោចរថយន្តចំនួន ៤គ្រឿង និងរឹបអូសទំនិញខូចគុណភាពចំនួន៥០១៤០គីឡូក្រាម ដុតបំផ្លាញចោល.. - ដំណឹងរីករាយ! អត់លុយ ក៏អាចតេ ចូលបានគ្រប់ប្រពន្ធ័!  Hotline 1292 នឹងដាក់ ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ! - រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន - ឯកឧត្ដម​ តែម​ ម៉ឺន​ អញ្ជើញ​ជាអធិបតី​បិទកិច្ចប្រជុំស្ដីពី​ កីឡា​លេីក​ទម្ងន់​រយៈពេល​ ៣ថ្ងៃ​ - ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ - ប្រជាពលរដ្ឋ ២គ្រួសារស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជួយដោះស្រាយរឿងក្រុមហ៊ុនសាងសង់រោងចក្រ ថាបានចាក់ដីបិទផ្លូវឯកជនគាត់ មិនទាន់មានដំណោះស្រាយជូនពូកគាត់.... - លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត - ឯកឧត្តមបណ្ឌិត អភិបាលអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត - គ្រឿងចក្រជាច្រើនកំពុងតែជិះកាយភ្នំ យកអាចម៍ដីដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) សូមអញ្ជើញអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលផង...

អីយ៉ាស្ងាត់ៗបែកធ្លាយក្រុមហ៊ុនដោន ដាក់គ្រឿងចក្រឈូសឆាយផ្លូវ នឹង កំពុងកៀងគរពលរដ្ឋឱ្យចូលកាប់”ព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព យ៉ាងកក្រើកពេញព្រៃ….!!!

អីយ៉ាស្ងាត់ៗបែកធ្លាយក្រុមហ៊ុនដោន ដាក់គ្រឿងចក្រឈូសឆាយផ្លូវ នឹង កំពុងកៀងគរពលរដ្ឋឱ្យចូលកាប់”ព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព យ៉ាងកក្រើកពេញព្រៃ….!!!

ខេត្តព្រះវិហារ) សេចក្ដីរាយការណ៍ បានអះអាងថា ព្រៃឈើនៅតំបន់ដែនអភិរក្សជីវៈចម្រុះព្រះរកា ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពនិងព្រៃតំបន់ហាមឃាត់នានា ស្ថិតក្នុងស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកត្បែងមានជ័យ និងស្រុកឆែប ក្នុងខេត្តព្រះវិហារ បានកំពុងរងនូវការកាប់ដើមឈើ អារច្រៀងដឹកលក់ធ្វើអាជីវកម្មខុសច្បាប់ នៅតែបន្តកើនមានយ៉ាងអាណាធិបតេយ្យ ។

តើករណីនេះ ជាភាពកំសោយរបស់ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តឬជាការបើកភ្លើងខៀវ ដែលមហាជនបានដាក់ការសង្ស័យថា បានទទួលលាបសក្ការៈ សើមមាត់ សើមករ ទើបស្ងាត់ឈឹង មិនឃើញមានសមត្ថកិច្ច ណាមួយចុះទប់ស្កាត់និងបង្ក្រាបនោះឡើយ.?

បើតាមប្រភពព័ត៌មាននិយាយថា ការកាប់ដើមឈើ អារច្រៀកនៅក្នុងតំបន់ព្រៃអភិរក្សជីវៈចម្រុះព្រះរកា និងព្រែតំបន់ហាមឃាត់នានា ដឹកតាមរយៈគោយន្តកន្ត្រៃ ជ្រកក្រោមស្លាកក្រុម​ហ៊ុន​ដោន  ពិព្រោះក្រុមហ៊ុនដោន” បានកំពង់កៀងគរ និងប្រមូលទិញឈើ ពីពលរដ្ឋស្ទើរគ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត, ស្រុកគូលែន, ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ។

ជាហេតុនាំឱ្យពលរដ្ឋនៅតំបន់នោះ សម្រុកនាំគ្នា វេចបាយកញ្ចប់ កាន់ម៉ាស៊ីនត្រង់ស៊ីន័រគ្រប់ដៃ និងបើកគោយន្តចូលកាប់បំផ្លាញព្រៃឈើក្នុង “ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”ព្រៃព្រះរកា”និងព្រៃឡង់”លាន់សូរទ្រហឹងរំពងពេញព្រៃ ខណៈមន្ត្រីជំនាញពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត់។

មិនតែប៉ុណ្ណោះ”ក្រុមហ៊ុនដោន”ក៏បានដាក់គ្រឿងចក្រធ្វើការឈូសឆាយ បើកផ្លូវ សម្រាប់ជាចរន្តដឹកជញ្ជូនព្រៃឈើ ចេញពី “ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”ថែមទៀតផង។

សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា បច្ចុប្បន្ន”ក្រុមហ៊ុនដោន”កំពុងកៀងគរប្រជាពលរដ្ឋឱ្យ ចូលកាប់ឈើប្រភេទលេខ១.ឈ្លីក (ឃ្លុំ)ក្នុងតំបន់ដែនជម្រកសត្វព្រៃខាងលើ ។

ដោយដឹកជញ្ជូនតាមគោយន្តកន្រ្តៃមកកាន់ ចំណុចក្បែរទីបញ្ជាការស្រាលកងពលតូចលេខ៩ ស្ថិតក្នុងភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត និងបន្តដឹកតាមរថយន្តសាំយ៉ុងឆ្ពោះទៅ “ក្រុមហ៊ុនដោន”ស្ថិតក្នុងភូមិពាក់ស្បែក ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ដើម្បីយកទៅលក់ផ្គត់ផ្គង់ទីផ្សារងងឹត និងចែកចាយបន្តតាមបណ្ដារាជធានីខេត្ត!។

ពាក់ព័ន្ធនិងករណីខាងលើនេះតើលោកនួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការករណីខាងលើនេះ។

រីឯលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ក៍ពុំអាចសុំការបំភ្លឺបានដែរ ។
ខណៈទូរស័ព្ទមិនអាចទាក់ទងបាន។

ប៉ុន្តែលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងជានាយក”ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខាងអង្គភាពសារព័ត៌មានយើង បានរាយការណ៍ជូនរាល់សកម្មភាពកាប់ឈើក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេប និងដឹកឈើយកមកស្ទុបទុកនៅតាមផ្លូវ ស្ថិតនៅភូមិកោងយោង ឃុំយាង ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ លោកបានសួមកវិញតាមតេឡេក្រាមថា នៅណាបង? ថ្មីហ្នឹងមែន?   បងជូនខ្ញុំទៅបានទេ? យេីងគួរចូលរួមចាប់ជាមួយខ្ញុំបានទេបង? គួររាយការណ៏ជូនជំនាញចាប់សិនចាំផ្សាយបានល្អបង​ មិនគួរផ្សាយមុនចាប់ទេ​ ចចឹងជំនាញមិនបានចាបជនល្មេីសក៏លួចឈេីអស់ទៀត។

ចំពោះសំនួររឿង.ក្រុមហ៊ុនដោន.ធ្វើផ្លូវចូល”ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”ដើម្បីដឹកឈើនោះយ៉ាងម៉េចវិញ..?។លោកបានប្រាប់ថា ចំពោះការសាងសង់ផ្លូវអត់មានទេ​ តែកាត្រាសេជួសជុលផ្លូវចាស់មានហេីយក៏ស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ច​ និងសង្គមកិច្ច​ ដែលមិនមែនជាសមត្ថកិច្ចរបស់មន្ទីរបរិស្ថានទេ។ អរគុណ

ទោះជាយ៉ាងណាក៍ដោយ មជ្ឈដ្ឋានខាងក្រៅទាមទារឱ្យ  នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ មេត្តាចាត់វិធានការទប់ស្កាត់និងបង្ក្រាប នូវរាល់សកម្មភាពខាងលើ ដើម្បីការពារធនធានធម្មជាតិឱ្យនៅគង់វង្សជារៀងរហូត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!