ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រជាពលរដ្ធ អំពាវនាវ តាមរយៈសារព័ត៌មាន គោរពស្នើសុំ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ជួយរកយុត្តិធម៌ជូនពួកគាត់ផង ខណៈប្រធានសហគមន៍និងមេភូមិទន្សោងធ្លាក់ហាមឃាត់មិនឲ្យពូកគាត់អាស្រ័យផលនៅលើដីដែលធ្លាប់អាស្រ័យផលជាយូរមកហើយនិងប្ដឹងពួកគាត់ទៅតុលាការទៀត….!!!

ប្រជាពលរដ្ធ អំពាវនាវ តាមរយៈសារព័ត៌មាន គោរពស្នើសុំ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ជួយរកយុត្តិធម៌ជូនពួកគាត់ផង ខណៈប្រធានសហគមន៍និងមេភូមិទន្សោងធ្លាក់ហាមឃាត់មិនឲ្យពូកគាត់អាស្រ័យផលនៅលើដីដែលធ្លាប់អាស្រ័យផលជាយូរមកហើយនិងប្ដឹងពួកគាត់ទៅតុលាការទៀត….!!!

 

ខេត្តក្រចេះ÷ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានគោរពស្នើសុំឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ជួយរកយុត្តិធម៌នឹងស្នើសុំកាន់កាប់ដីដែលពួកគាត់បានអាស្រ័យផលជាយូរឆ្នាំមកហើយ ដែលមានទីតាំងជាប់នឹងព្រំប្រទល់ដីព្រៃសហគមន៍ប្រាសាទទឹកខ្មៅដែលស្ថិតនៅចំណុចស្ពានក្តា ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថាដីព្រៃដែលគាត់បានកាប់ស្ការរុករៀននិងបានអាស្រ័យផលជាយូរឆ្នាំមកហើយនោះត្រូវបានខាងសហគមន៍និងមេភូមិទន្សោងធ្លាក់ ហាមឃាត់មិនឱ្យកាប់រុករាននិងអាស្រ័យផលតទៀតទេ ព្រោះសំអាងថាដីព្រៃសហគមន៍ប្រាសាទទឹកខ្មៅ។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោកពូ ចាន់ ថន រស់នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានរៀបរាប់និងថ្អូញថ្អែប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា ដីរបស់គាត់មានបន្តិចបន្តួចនិងបានអាស្រ័យផលហើយមានដំណាំខ្លះផង គាត់មិនអាចដោះស្រាយជីវភាពឲ្យបានគ្រប់គ្រាន់នោះទេ គាត់ក៏កាប់រុករានបន្តិចបន្តួចថែមទៀត ត្រូវបានមេភូមិនិងប្រធានសហគមន៍ប្តឹងគាត់ទៅតុលាការ គាត់បាននិយាយទៀតថា មិនសមថ្នាក់ដឹកនាំនៅក្នុងភូមិបន្តិចសោះ ចំណែកមេភូមិគាត់ពិតជាមានអំណាចខ្លាំងមែនហ៊ានលក់ដីព្រៃអស់ជាច្រើនហិកតាដោយមិនខ្វល់ រីឯប្រជាពលរដ្ឋគ្រាន់តែកាប់រុករានដោយកម្លាំងបន្តិចបន្តួចដើម្បីអាស្រ័យផលត្រូវមានឈ្មោះនៅក្នុងតុលាការ តើមកពីមូលហេតុអ្វី?។

ចំណែកឯលោក ហាង ឡៃ រស់នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងនៅថ្ងៃដដែលនោះដែរថា ដីគាត់ដែលខាងសហគមន៍កាត់ឆ្វៀលឲ្យជាង 3ហិកតារតែគាត់ទើបនឹងរៀនបានប្រហែលជាង 70 អានឹងបានអាស្រ័យផលកន្លងមកនិងបានកាប់ឆ្ការបន្តិចបន្តួចបន្ថែមទៀត ត្រូវបានខាងសហគមន៍និងលោកមេភូមិគំរាមកំហែងចាប់វាយខ្នោះយកទៅដាក់គុក នឹងប្តឹងគាត់ទៅតុលាការចំនួនពីរលើកនឹងមិនឱ្យពួកគាត់អាស្រ័យផលកាប់រុករាន បន្តទៀតទេ។

តាមការរៀបរាប់ខាងលើ ពួកគាត់ជាជនក្រីក្រ មិនមានដីអាស្រ័យផងនិងមិនមានផ្ទះរស់នៅសមរម្យ បានលើកដៃសំពះសុំក្ដីមេត្តា គោរពស្នើសុំ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ សូមជួយដោះស្រាយ នឹងរកយុត្តិធម៌ជូនពួកគាត់ឲ្យបានអាស្រ័យផល ជាក់ស្ដែងបន្តទៀត៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!