ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងក្មុងកាស៊ីណូច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើមមានបញ្ជល់មាន់ បៀ អាប៉ោង យូគី គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង,,,

ប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងក្មុងកាស៊ីណូច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើមមានបញ្ជល់មាន់ បៀ អាប៉ោង យូគី គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង,,,

 

ខេត្តត្បូងឃ្មុំ÷ល្បែងសុីសងខុសច្បាប់ សង្វៀនបញ្ជល់មាន់ បៀ អាប៉ោង យូគី គ្រប់ប្រភេទកំពុងជ្រកក្រោមកាស៊ីណូនៅច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើមបើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ព្រោះមន្ត្រីអាជ្ញាធរ និងអធិការនគរបាលស្រុកមេមត់ មិនហ៊ានទៅក្បែរកាស៊ីណូនោះឡើយ។

ប្រភពមូលដ្ឋានក្នុងឃុំដា ស្រុកមេមត់ បានឲ្យដឹងថា ម្ចាស់ មានឈ្មោះលោក ហេង ហើយជួលទៅឲ្យឈ្មួញ ស៊្រុន ម៉េងលឹម និងឈ្មោះ វ៉ា មានខ្នងបង្អែករឹងមាំ ទើបលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ទាល់តែសោះ។

ប្រភពពីប្រជាពលរដ្ឋនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមានពលរដ្ឋខ្មែរមកពីគ្រប់ទិសទីសម្រុកចូលលេងល្បែងក្នុងកាស៊ីណូនៅច្រកដា (យីហោ៦៩) យ៉ាងពពាក់ពពូនដោយគ្មានការទប់ស្កាត់ពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ នោះទេ។

សូម្បីតែលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ដោយទុកឲ្យមេល្បែងស៊ីសងប្រចាំកាស៊ីណូច្រកដា ហៅច្រកដូង៧ដើម ប្រព្រឹត្តបំពានច្បាប់យ៉ាងគឃ្លើន។

ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់ ព្រោះសមត្ថកិច្ចប្រចាំកាស៊ីណូនៅច្រកដូង៧ដើម បណ្តោយឲ្យល្បែងស៊ីសងបំពានច្បាប់យ៉ាងពេញទំហឹង។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋក្នុងឃុំដា បានឲ្យដឹងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ខែមករា ឆ្នាំ២០២២ មានពលរដ្ឋខ្មែរមកពីគ្រប់ទិសទីចូលលេងល្បែងក្នុងកាស៊ីណូនៅច្រកដូង៧ដើម កាន់តែច្រើនឡើងៗ ព្រោះមេល្បែងហ៊ានធានាសុវត្ថិភាពសម្រាប់អ្នកលេងល្បែងក្នុងទីតាំងរបស់ខ្លួន។

ទន្ទឹមនឹងនេះនៅក្នុងឃុំដា ស្រុកមេមត់ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យព្រួយបារម្ភ ដែលផ្តើមចេញពីល្បែងស៊ីសងកើតឡើងយ៉ាងពេញទំហឹង។
ចំណែកមេល្បែងស៊ីសងឈ្មោះ លឹម (ស៊្រុន ម៉េងលឹម) និងឈ្មោះ វ៉ា សប្បាយប្រមូលលុយពីអ្នកញៀនល្បែងស៊ីសងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!