ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

តើលោក ផាន់ សុផុន ប្រធានស្នាក់ការបរិស្ថានបាឡតជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទមែនដែរឬទេ? ខណៈបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុកនៅឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ…!!!

តើលោក ផាន់ សុផុន ប្រធានស្នាក់ការបរិស្ថានបាឡតជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទមែនដែរឬទេ? ខណៈបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុកនៅឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ…!!!

ខេត្តកំពង់ធំ÷ ប្រជានេសាទដែលរស់នៅក្នុងឃុំពាមបាង បានឲ្យដឹងថា​ ក្រុមអ្នកប្រើទូកធំៗអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់ចាប់ត្រីក្នុងបឹងទន្លេសាបនៃឃុំពាមបាង គឺស្ថិតនៅក្រោមការចាត់ចែករបស់ជនជាតិយួនឈ្មោះ អេង ស៊ីចេង ដែលមានជំនាញខាងរត់ការណ៍បង់លុយឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ច។ ជនជាតិយួនឈ្មោះ អេង ស៊ីចេង នេះបានរត់ការបង់លុយឲ្យមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីឲ្យគ្នីគ្នារបស់ខ្លួនគេអាចប្រើឧបករណ៍ចាប់ត្រី ដោយមិនប្រឈមនឹងការបង្ក្រាបអ្វីឡើយ។ មានការកត់សម្គាល់ថា ចាប់តាំងពីលោក ជិន ស៊ីថា ទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ជំនួសលោក ហម ហ៊ុន គឺបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងឃុំពាមបាង បានកើតឡើងយ៉ាងពេញបន្ទុកដដែល។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា​ បច្ចុប្បន្ននេះបទល្មើសនេសាទដែលមានប្រើទូកធំៗអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់នៅតែកើតឡើងយ៉ាងអនាធិតេយ្យ ព្រោះមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយ។ ផ្ទុយទៅវិញមន្ត្រីរដ្ឋបាលជលផល និងលោក ផាន់ សុផុន ប្រធានស្នាក់ការបរិស្ថានបាឡត ក្នុងឃុំពាមបាង ត្រូវបានគេដឹងថា​ ជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទកើតឡើងយ៉ាងពេញបន្ទុក ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។​ ចំណែកលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធា​នមន្ទីរកសិកម្មខេត្តកំពង់ធំ បានបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់ពាមបាង ស្រុកស្ទោង ធ្វើអ្វីៗតាមតែអំពើចិត្តទៀតផង។

ជុំវិញបញ្ហាខាងលើនេះប្រជានេសាទនៅក្នុងឃុំពាមបាង ស្រុកស្ទោង បានជំរុញឲ្យលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលប្រើឧបករណ៍ខុសច្បាប់នេះជាបន្ទាន់។ ប្រជានេសាទបានរិះគន់លោក ជិន ស៊ីថា​ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ថា​បានបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលលប្រចាំតំបន់បឹងទន្លេសាបនៅឃុំពាមបាង ស្រុកស្ទោង ធ្វើអ្វីៗតាមតែអំពើចិត្ត ហើយលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បែរជាពួនសម្ងំស្ងាត់ឈឹងទៅវិញ។ លើសនេះទៅទៀតវិធានការរបស់លោក ប៉ែន វណ្ណរិទ្ធ ក្នុងការបង្ក្រាបបទល្មើសនេសាទនាពេលកន្លងមកគឺជារឿងលេងសើច ឥតប្រយោជន៍ព្រោះជាក់ស្តែងបទល្មើសនេសាទបានកើតឡើងខ្លាំងជាងពេលណាៗទាំងអស់ ថែមទាំងមានភាពអនាធិបតេយ្យពេញបន្ទុក។

ប្រជានេសាទនៅក្នុងដែនបឹងទន្លេសាបក៏ដូចជាប្រជាពលរដ្ឋទូទៅនៃឃុំ ពាមបាង ក្នុងដែនសមត្ថកិច្ចនៅខេត្តកំពង់ធំ សូមអំពាវនាវដល់ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មេត្តាពិនិត្យនៅភាពអសកម្មនិងពុករលួយ របស់មន្ត្រីថ្នាក់ក្រោមនៃក្រសួងកសិកម្មផងទាន និងចាត់វិធានការបង្ក្រាបទៅលើក្រុមឈ្មួញនេសាទត្រីខុសច្បាប់ អុសយ៉ាងកាវ ឆក់ ត្រជាក់ របស់ជនជាតិយួនឈ្មោះអេង ស៊ីចេង នេះផង បើពុំនោះទេធនធានជីវៈចម្រុះមច្ឆាជាតិនៅក្នុងដែនបឹងទន្លេសាបនឹងត្រូវរលាយហិនហោចផុតពូជទៅថ្ងៃខាងមុខដ៏ខ្លីជាក់ជាពុំខាន ព្រោះតែមន្ត្រីទាំងនោះ សព្វថ្ងៃកំពុងតែចូលដៃចូលជើងជាមួយនឹងឈ្មួញត្រីដ៍ធំ ព្រោះតែមហិច្ចតានិងភាពលោភលន់៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!