ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

គេសង្ស័យលោក ហាន សុខន នាយកដែនជម្រកសត្វព្រៃកែវសីមា បើកភ្លើងខៀវ ឲ្យក្រុមឈ្មួញកាប់ និងអារឈើដឹកលក់ កើនឡើងយ៉ាងអនាធិបតេយ្យ.?

គេសង្ស័យលោក ហាន សុខន នាយកដែនជម្រកសត្វព្រៃកែវសីមា បើកភ្លើងខៀវ ឲ្យក្រុមឈ្មួញកាប់ និងអារឈើដឹកលក់ កើនឡើងយ៉ាងអនាធិបតេយ្យ.?

(ខេត្តមណ្ឌលគិរី)% សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានអះអាងដឹងថា បច្ចុប្បន្នមានឈើអារច្រៀករួច ត្រូវបានក្រុមឈ្មួញដឹកតាមរយ:គោយន្តចេញពី ឃុំស្រែឈូក នៃដែនជម្រកសត្វព្រៃកែវសីមា ខណៈប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ ដែលសមត្ថកិច្ចជំនាញការពារព្រៃឈើហាក់ដូច ជានៅស្ងៀមទ្រឹង បើកភ្លើងខៀវឲ្យមានបទល្មើសព្រៃឈើកើនឡើងយ៉ាងអនាធិបតេយ្យ។

មហាជនរិះគន់ចំៗថា មានពេលខ្លះ ពួកគេឃើញក្បួនគោយន្តកន្ត្រៃដឹកឈើទាំងនោះ បើកស្ទើរតែកិនស្នាក់ការបរិស្ថានល្ហូតទៅហើយ ក៏គេមិនដែលឃើញមន្ត្រីបរិស្ថាននៅក្នុងទីស្នាក់ការនោះចេញមកទប់ស្កាត់ និងបង្ក្រាប ។

ប្រភពបន្តទៀតថា ឈ្មួញសំខាន់ៗដែលបានឃុបឃិតគ្នា កាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វដ៏មានតម្លៃចុងក្រោយរបស់ប្រទេសនោះរាប់ត្រួសៗ ទី១ឈ្មោះ យាយ ធាវ ទី២ ឈ្មោះ បញ្ញា ទី៣ ស្នា ទី៤ យាយ មានជ័យ និងទី៥ឈ្មោះ ផល្លា ។

ទាក់ទងបញ្ហានេះលោក ហាន សុខន (ហៅថា)នាយកដែនជម្រកសត្វព្រៃកែវសីមា ពេលអ្នកយកព័ត៌មានយើងទាក់ទងសុំការបំភ្លឺតាមទូរស័ព្ទលោកឆ្លើយថា ច្រឡំលេខ ។ ចំកែវ សុភ័គ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី២៦ ខែមករា នេះថា ម្សិលមិញសមត្ថកិច្ចចាប់ឈើអារបាន៣គោយន្តដែរ ។

ជាមួយគ្នាលោកក៏បានថ្លែងទទួលស្គាល់ដែរថា រឿងបង្ក្រាបបទ ល្មើសពិតជាមានការខ្វះចន្លោះមែន ដោយសារតែដែនជម្រកសត្វធំ ស្នាក់ការនៅឆ្ងាយពីគ្នា ហើយកម្លាំងប្រចាំស្នាក់ការនីមួយៗតិចទៀតគឺមានតែ២-៣នាក់ប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយលោកថា បើស្ថានការចាំបាច់លោក នឹងប្រើប្រាស់កម្លាំងចម្រុះមានមន្ត្រីដែនជម្រកសត្វ និងមន្ទីរចុះធ្វើការងារតែម្ដង ។

មានគេនិយាយថា ដែនជម្រកសត្វព្រៃកែវសីមា មានទំហំផ្ទៃព្រៃសរុប ២៩២,៦៩០ហិកតា វាពុំត្រឹមតែជាតំបន់ការពារ ធម្មជាតិដែលសំបូរដោយសត្វព្រៃ និងជីវៈចម្រុះប៉ុណ្ណោះទេ ក្នុងមួយឆ្នាំៗក្រសួងបរិស្ថានក៏បានប្រមូលឥណទានយ៉ាងក្រាសក្រែលណាស់ដែរ ពីការលក់កាបូន នៅក្នុងតំបន់នេះ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!