ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

មេឈ្មួញឈើឈ្មោះ សិច ល្បីល្បាញខ្លាំងប្រចាំខេត្តព្រះវិហារ ខណៈអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ដូចចោរលួចសេះ…!!!

មេឈ្មួញឈើឈ្មោះ សិច ល្បីល្បាញខ្លាំងប្រចាំខេត្តព្រះវិហារ ខណៈអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ដូចចោរលួចសេះ…!!!

ខេត្តព្រះវិហារ ៖ មានសេចក្តី រាយការណ៍ មកថា បទល្មើស ព្រៃឈើ កើតឡើង ពេញបន្ទុកដោយ ក្រុមឈ្មួញ ប្រព្រឹត្ត បទល្មើស និង បំផ្លិច បំផ្លាញ ធនធាន ធម្មជាតិ ផលអនុផល ព្រៃឈើ ខ្ទិចខ្ទី គ្មាន សល់ ក្នុងដែន ជម្រកសត្វព្រៃ ព្រះរកា និង ព្រៃឡង់ ស្ទើបាត់បង់ ទាំងស្រុង ក៍ព្រោះតែ ក្រុមឈ្មួញ ទុច្ចរិត ឃុបឃិត ត្រូវរ៉ូវ ត្រូវដង ត្រូវផ្លែ ជាមួយ ក្រុម ឈ្មួញ បំផ្លិច បំផ្លិច ព្រៃឈើ ខុសច្បាប់ ។

ពលរដ្ឋ ស្ទើរអស់ សេចក្ដី សង្ឃឹម និង ជំនឿទុកចិត្ត ចំពោះ មន្រ្តី អាជ្ញាធរ មាន សមត្ថកិច្ច និង ជំនាញ ពាក់ព័ន្ធ ក្នុងស្រុក ខេត្ត មួយ ចំនួន មិនបាន គោរព និង បំពេញ តួនាទី របស់ខ្លួន ដែលជា មន្រ្តីជំនាញ បង្រ្កាប បទល្មើស ព្រៃឈើ បែរជា ចូលដៃ ចូលជើង ឃុបឃិត ជាមួយ ក្រុម ឈ្មួញ ឧក្រិដ្ឋកម្ម បំផ្លិច បំផ្លាញ ព្រៃឈើ ខុសច្បាប់ ទៅវិញ។

ជាក់ស្ដែងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ឈ្មួញឈើឈ្មោះលោក សិច បានបញ្ជាកូនចៅឲ្យធ្វើសកម្មភាពលើកឈើដាក់លើរថយន្តវេអង្គខ្នាតយក្សមួយគ្រឿងដែលស្ថិតនៅភូមិគោកតាមែន ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ តើមន្ត្រីជំនាញពាក់ព័ន្ធមានបានដឹងដែរឬទេ? ឬដឹងដែរ? តែគួរឱ្យសោកស្ដាយប្រហែលត្រូវបានលេបថ្នាំប៉ារ៉ាសេតាម៉ុលទេដឹង? បានជាធ្វើអោយស្ពឹកដៃស្ពឹកជើងងងឹតភ្នែកងើបដើរមិនរួច ធ្វើឲ្យសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើទៅដោយរលូនបែបនេះ។

តើលោក នួន សុខុម នាយខណ្ឌ រដ្ឋបាលព្រៃឈើ និង លោក ពឹង ទ្រីដា ប្រធានមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះវិហារមានសមត្ថ ភាព ឬ អសមត្ថភាព ក្នុងការ បង្រ្កាប ក្រុមឈ្មួញ ប្រព្រឹត្ត បទល្មើស ឈើ ខុសច្បាប់ ក្នុងទឹកដី របស់ខ្លួន បាន ឬ យ៉ាង.? ជាពិសេស មេឈ្មួញ ឧក្រិដ្ឋកម្ម បំផ្លិចបំផ្លាញ ព្រៃឈើ ខុសច្បាប់ ឈ្មោះ សិច ល្បីថា មានអំណាច និង ឥទ្ធិពល ខ្លាំង។

សូមឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្មរុក្ខា ប្រម៉ាញ់ និង នេសាទ មេត្តា ដាក់ការ ស៊ើបអង្គេត និង បង្រ្កាប ក្រុម ឈ្មួញប្រព្រឹត្ត បទល្មើស ឈើ តាម គោលការ ច្បាប់ ស្ដីអំពី ការបង្ការ ទប់ស្កាត់ បង្រ្កាប បទល្មើសធន ធានធម្មជាតិ ផលអនុផល ព្រៃឈើ ផងទាន.? ព្រោះ មន្រ្តីថ្នាក់ ក្រោម របស់ ឯកឧត្ដម ដូចជា មាន ភាព ឆក់ល្វែង ក្នុងការ បង្ការទប់ស្កាត់ និង បង្រ្កាប បទល្មើស ដែលកើត មានឡើង ។ ហើយឯកឧត្ដម ដាក់ កូនចៅ អោយ មក បង្រ្កាប បទល្មើស ឫ ដាក់មក អោយ ចូលដៃ ចូលជើង ឃុបឃិត ជាមួយ ក្រុមឈ្មួញ រកស៊ី បទល្មើសឈើ ខុសច្បាប់.?

បើយោង តាមប្រសាសន៍ កន្លងមក  នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធ ពលខេមរ ភូមិន្ទ មេបញ្ជាការកង រាជអាវុធហត្ថ លើផ្ទៃ ប្រទេស និងជា ប្រធាន គណៈកម្មការ ជាតិ ដើម្បី ទប់ស្កាត់  និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ បានប្រកាស ដាក់ ជីវិត របស់ ខ្លួន ជា មួយ នឹង ប្រតិបត្តិការ បង្ក្រាប បទល្មើស ព្រៃឈើ នៅក្នុង ប្រទេស នា ដំណាក់ កាល ចុងក្រោយនេះ ឲ្យខាន តែបាន ដើម្បីទុក ជូន ក្មេង ជំនាន់ក្រោយ និង បានដាក់ បទបញ្ជា ដកគ្រវាតចោល លើ មន្ដ្រីអាវុធហត្ថ ទាំងឡាយ ណា  ទោះ មាន បុណ្យ ស័ក្ដិ ខ្ពស់ ប៉ុណ្ណា បើ សិនរក ឃើញ នៅជាប់ ពាក់ព័ន្ធ បទល្មើស ជាមួយក្រុម ឈ្មួញ ។

ដូច្នេះ​លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​ភាព​អសកម្ម របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ នោះទេ​៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!