ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

លោក លន់ ចិន្តា អភិបាលរងស្រុកថ្ពង់ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះហាមឃាត់សំណង់របងមួយកន្លែងដែលកំពុងសាងសង់ខុសច្បាប់ នៅឃុំរុងរឿង…!!!.វគ្គ…១…!!

លោក លន់ ចិន្តា អភិបាលរងស្រុកថ្ពង់ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះហាមឃាត់សំណង់របងមួយកន្លែងដែលកំពុងសាងសង់ខុសច្បាប់ នៅឃុំរុងរឿង…!!!.វគ្គ…១…!!

កំពង់ស្ពឺ៖ នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២ លោក លន់ ចិន្តា អភិបាលរងស្រុកថ្ពង់ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះហាមឃាត់ដីមួយកន្លែងស្ថិតនៅភូមិ រលាំងថ្លើង ឃុំរុងរឿង ស្រុកថ្ពង ដែលកំពុងតែមានវិវាទ ត្រូវបានភាគីពាក់ព័ន្ធធ្វើការសាងសង់សំណង់របង់ដោយឯកតោភាគី ។

ការចុះអប់រំ និងហាមឃាត់ មិនឲ្យមានការសាងសង់បន្តនេះ ធ្វើឡើងបន្ទាប់ពីលោកអភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង ទទួលបានពាក្យបណ្តឹងទប់ស្កាត់ ពីឈ្មោះ នាង សារិន និងភរិយា កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ភ្លាមនោះលោក វី សំណាង អភិបាលខេត្ត បានបញ្ជាឲ្យអភិបាលស្រុកថ្ពង ដឹកនាំដោយលោក លន់ ចិន្តា អភិបាលរង ស្រុកថ្ពង និងមានការចូលរួមដោយមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានធ្វើការហាមឃាត់ដល់ភាគីពាក់ព័ន្ធ។

ក្នុងនោះលោកអភិបាលរង លន់ ចិន្តា បានធ្វើការអប់រំណែនាំដល់ភាគីពាក់ព័ន្ធទាំងសងខាង ត្រូវធ្វើការអត់ធ្មត់ និងរងចាំការសម្រេចណាមួយពីតុលាការ (ពោលគឺ៖ មិនឲ្យមានការសាងសង់បន្តជាដាច់ខាត)៕

ទាក់ទិនទៅនឹង រឿងវិវាទដីធ្លី ខាងលើនេះ អង្គភាពសារព័ត៌មានយើងនឹងធ្វើផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនជាមានការសម្រេចណាមួយ។ សូមអរគុណ…!!!

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!