ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

តើលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ហ៊ានបង្ក្រាបឈ្មួញឈើឈ្មោះ មករា ដែរឬទេ? ខណៈឈ្មួញឈ្មោះ មករា កំពុងសម្រុកដឹកឈើទៅស្រុកយួន ផ្អើលអស់អ្នកតាព្រៃភ្នំ រកតែដេកមិនបានផងនោះ…!!!

តើលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ហ៊ានបង្ក្រាបឈ្មួញឈើឈ្មោះ មករា ដែរឬទេ? ខណៈឈ្មួញឈ្មោះ មករា កំពុងសម្រុកដឹកឈើទៅស្រុកយួន ផ្អើលអស់អ្នកតាព្រៃភ្នំ រកតែដេកមិនបានផងនោះ…!!!

ខេត្តរតនគិរី÷ របរដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមកំពុងតែមានប្រជាប្រិយភាពនិងឈានមុខគេយ៉ាងសកម្មបំផុតប្រចាំតំបន់ភូមិភាគឦសាន្តនាខេត្តរតនគិរីយើងនេះដូចជាហូរហែមកហើយដែលមានមេឈ្មួញម្នាក់ឈ្មោះ .មករា កំពុងតែត្រូវប៉ាន់ក្នុងការដឹកជញ្ជូនឈើទៅលក់ឲ្យឈ្មួញវៀតណាមបានយ៉ាងងាយស្រួលមិនទាស់ក្រសែភ្នែកសមត្ថកិច្ចណាមួយឡើយ។

តើករណីនេះ ជាភាពកំសោយរបស់លោក ញ៉ែម សំអឿន  អភិបាលខេត្តឬជាការបើកភ្លើងខៀវ ដែលមហាជនបានដាក់ការសង្ស័យថា បានទទួលលាបសក្ការៈ សើមមាត់ សើមករ ទើបស្ងាត់ឈឹង មិនឃើញមានសមត្ថកិច្ច ណាមួយចុះទប់ស្កាត់និងបង្ក្រាបនោះឡើយ.?

បើតាមប្រភពពីប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចខ្លះដែលគេមិនបានសែនព្រេនឱ្យលិត បានបង្ហើបប្រាប់អង្គភាពគេហទំព័រ ស៊ីអិនធី ហតញូយ៍ យើងឲ្យដឹងថា មួយរយ:ចុងក្រោយនេះ ឈ្មួញឈ្មោះ មករា  កំពុងប្រើប្រាស់រថយន្តសាំយ៉ុងចាប់ពី ៤ គ្រឿងទៅ ៥ គ្រឿងសម្រុកដឹកជញ្ជូនឈើចេញ ពីតំបន់ភ្នុំកុក.ភូមិទាមក្រោមនៃស្រុកវើនសៃខេត្តរតនគិរីមកស្តុបទុកមួយស្របក់នៅក្នុងឃ្លាំងនៅចុះចំណោតភ្នំខាងជើងបឹងយក្សឡោម នាក្រុងបានលុងទីរួមខេត្តរតនគិរី បន្តឆ្ពោះទៅស្រុកយួនតាមច្រកអូរយ៉ាដាវ យ៉ាងពេញបន្ទុក។

ការដែលឈ្មួញឈ្មោះ មករា អាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ​ យ៉ាងរលូនគឺមានការឃុបឃិតពីសំណាក់មន្រ្តីជំនាញ និងលោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវផងដែរ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ពិនិត្យឡើងវិញខ្លះផងជុំវិញករណីឈ្មួញឈ្មោះ មករា  ដឹកជញ្ជូនឈើទៅស្រុកយួន។

តាមប្រភពដ៏ដែលបានបង្ហើមថា ឈ្មួញឈ្មោះ មករា ប្រមូលទិញឈើនៅក្នុងស្រុកវ៉ើនសៃ ហើយដឹកជញ្ជូនតាមរថយន្តសាំយ៉ុងចេញទៅស្រុកយួនតាមច្រកទ្វារ​អន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក។ មន្រ្តីជំនាញ និងសមត្ថកិច្ច​មិនហ៊ានប៉ះពាល់ឈ្មួញនេះទេ​ ព្រោះពួកគេមានខ្នងបង្អែករឹងមាំ ហើយជាប្រភពចំណូលរបស់មន្រ្តីធំៗមួយចំនួននៅក្នុងខេត្តរតនគិរី។

ជាក់ស្ដែងលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ក៏ដូចជាលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ព្រមទាំងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ទុកឲ្យឈ្មួញឈ្មោះ មករា ប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើន។

បើយោង តាមប្រសាសន៍ កន្លងមក  នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធ ពលខេមរ ភូមិន្ទ មេបញ្ជាការកង រាជអាវុធហត្ថ លើផ្ទៃ ប្រទេស និងជា ប្រធាន គណៈកម្មការ ជាតិ ដើម្បី ទប់ស្កាត់  និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ បានប្រកាស ដាក់ ជីវិត របស់ ខ្លួន ជា មួយ នឹង ប្រតិបត្តិការ បង្ក្រាប បទល្មើស ព្រៃឈើ នៅក្នុ<span;>ង ប្រទេស នា ដំណាក់ កាល ចុងក្រោយនេះ ឲ្យខាន តែបាន ដើម្បីទុក ជូន ក្មេង ជំនាន់ក្រោយ និង បានដាក់ បទបញ្ជា ដកគ្រវាតចោល លើ មន្ដ្រីអាវុធហត្ថ ទាំងឡាយ ណា  ទោះ មាន បុណ្យ ស័ក្ដិ ខ្ពស់ ប៉ុណ្ណា បើ សិនរក ឃើញ នៅជាប់ ពាក់ព័ន្ធ បទល្មើស ជាមួយក្រុម ឈ្មួញ ។

សូមបញ្ជាក់ បេីអស់លោកមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ ឬ មួយមេឈ្មួញឈ្មោះ មករា ប្រតិកម្មណាមួយ ចង់បកស្រាយបំភ្លឺពាក់ព័ន្ធ នឹង ការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើង រងចាំស្វាគមន៍បកស្រាយបំភ្លឺនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!