ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

បើគ្មានការបើកភ្លើងខៀវពីអាជ្ញាធរខេត្តរតនគិរីទេ!! ពិតណាស់ឈ្មួញឈ្មោះ មករា មិនអាចធ្វើសកម្មភាពដឹកឈើឆ្លងដែនចូលទៅលក់ នៅស្រុកយួនបាននោះឡើយ…!!!

បើគ្មានការបើកភ្លើងខៀវពីអាជ្ញាធរខេត្តរតនគិរីទេ!! ពិតណាស់ឈ្មួញឈ្មោះ មករា មិនអាចធ្វើសកម្មភាពដឹកឈើឆ្លងដែនចូលទៅលក់ នៅស្រុកយួនបាននោះឡើយ…!!!

ខេត្តរតនគិរី÷ ប្រជាពលរដ្ឋនិងមហាជន ជាច្រើនបានលើកឡើងថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី គ្មានសមត្ថភាពទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខណៈបទល្មើសធនធានធម្មជាតិ កើតមានយ៉ាងពេញបន្ទុក ក្នុងខេត្តរតនគិរី គ្មានឃើញការបង្ក្រាប ដូចជារថយន្តដឹកឈើឆ្លងដែនទៅយួនខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា ជារបស់លោក មករា ដែលជាឈ្មួញឈើដុះស្លែប្រចាំក្នុងខេត្តរតនគិរី ហើយបុគ្គលនេះផងដែរ ត្រូវបានគេនិយាយតៗគ្នាថា មិនដែលខ្លាចរអារនិងច្បាប់នោះឡើយ ព្រោះគេត្រូវរូវជាមួយជំនាញអស់ហើយ ។

តើករណីនេះ ជាភាពកំសោយរបស់លោក ញ៉ែម សំអឿន  អភិបាលខេត្តឬជាការបើកភ្លើងខៀវ ដែលមហាជនបានដាក់ការសង្ស័យថា បានទទួលលាបសក្ការៈ សើមមាត់ សើមករ ទើបស្ងាត់ឈឹង មិនឃើញមានសមត្ថកិច្ច ណាមួយចុះទប់ស្កាត់និងបង្ក្រាបនោះឡើយ.?

ជុំវិញព័ត៌មានលើកឡើងខាងលើ តើជាការពិតដែរឬទេ.? ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ.! អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី ដែលសារព័ត៌មានយើងស្វាគមន៍រង់ចាំទទួលការបកស្រាយនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន។

បើតាមប្រភពពីប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចខ្លះដែលគេមិនបានសែនព្រេនឱ្យលិឌ បានឲ្យដឹងថា មួយរយ:ចុងក្រោយនេះ ឈ្មួញឈ្មោះ មករា  កំពុងប្រើប្រាស់រថយន្តសាំយ៉ុងចាប់ពី ៤ គ្រឿងទៅ ៥ គ្រឿងសម្រុកដឹកជញ្ជូនឈើចេញ ពីតំបន់ភ្នុំកុក.ភូមិទាមក្រោមនៃស្រុកវើនសៃខេត្តរតនគិរីមកស្តុបទុកមួយស្របក់នៅក្នុងឃ្លាំងនៅចុះចំណោតភ្នំខាងជើងបឹងយក្សឡោម នាក្រុងបានលុងទីរួមខេត្តរតនគិរី បន្តឆ្ពោះទៅស្រុកយួនតាមច្រកអូរយ៉ាដាវ យ៉ាងពេញបន្ទុក។

ការដែលឈ្មួញឈ្មោះ មករា អាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ​ យ៉ាងរលូនគឺមានការឃុបឃិតពីសំណាក់មន្រ្តីជំនាញ និងលោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវផងដែរ។

ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ពិនិត្យឡើងវិញខ្លះផងជុំវិញករណីឈ្មួញឈ្មោះ មករា  ដឹកជញ្ជូនឈើទៅស្រុកយួន។

តាមប្រភពដ៏ដែលបានបង្ហើមថា ឈ្មួញឈ្មោះ មករា ប្រមូលទិញឈើនៅក្នុងស្រុកវ៉ើនសៃ ហើយដឹកជញ្ជូនតាមរថយន្តសាំយ៉ុងចេញទៅស្រុកយួនតាមច្រកទ្វារ​អន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក។ មន្រ្តីជំនាញ និងសមត្ថកិច្ច​មិនហ៊ានប៉ះពាល់ឈ្មួញនេះទេ​ ព្រោះពួកគេមានខ្នងបង្អែករឹងមាំ ហើយជាប្រភពចំណូលរបស់មន្រ្តីធំៗមួយចំនួននៅក្នុងខេត្តរតនគិរី។

មហាជនសូមសំណូមពរដល់ឯកឧត្តមសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងឯកឧត្ដមនាយឧត្ដមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅកម្ពុជា សូមមេត្តាទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើកំពុងតែហូរចូលទៅក្នុងប្រទេសវៀតណាមបច្ចុប្បន្ននេះនៅក្នុងខេត្តរតនគិរីផងទាន!បើពុំដូច្នោះទេព្រៃឈើនៅក្នុងខេត្តរតនគិរីទាំងមូលនឹងត្រូវរលាយហិនហោចពីលើផែនដីនៅពេលឆាប់ៗនេះជាក់ជាពុំខាន សូមអរគុណ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!