ទាន់ហេតុការណ៍
កម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំ នៅសាលាខេត្ត គឺជាកាយវិការមនុស្សធម៌ដ៏សំខាន់ និងគួរឱ្យគោរព - ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បន្តទទួលសម្ភារៈ ថវិកា របស់បងប្អូននាក់កំពង់ស្ពឺ និងចុះពិនិត្យដោយផ្ទាល់នូវកន្លែងដាក់សម្ភារៈ កន្លែងវិចខ្ចប់ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ - ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត

ប្រជាពលរដ្ឋទន្ទឹងរង់ចាំមើលថា តើលោកដួង ស្រួច ពូកែប្រមូលឯកសាររត់ការទៅក្រសួងដើម្បីបំផ្លាញធនធានធម្មជាតិ គ្រប់តាមបណ្តាខេត្តនោះតើអាចគេចផុតពីសំណាញ់ច្បាប់ដែរឬយ៉ាងណា? ខណៈពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអភិបាលខេត្ត បង្រ្កាបនឹងទប់ស្កាត់បទល្មើសឲ្យបានក្នុងខេត្តរបស់ខ្លួននោះ វគ្គ ១ …!!!

ប្រជាពលរដ្ឋទន្ទឹងរង់ចាំមើលថា តើលោកដួង ស្រួច ពូកែប្រមូលឯកសាររត់ការទៅក្រសួងដើម្បីបំផ្លាញធនធានធម្មជាតិ គ្រប់តាមបណ្តាខេត្តនោះតើអាចគេចផុតពីសំណាញ់ច្បាប់ដែរឬយ៉ាងណា? ខណៈពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអភិបាលខេត្ត បង្រ្កាបនឹងទប់ស្កាត់បទល្មើសឲ្យបានក្នុងខេត្តរបស់ខ្លួននោះ វគ្គ ១ …!!!

ខេត្តកំពង់ធំ÷ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២២ តើលោកដួង ស្រួច គឺជាមនុស្សដែលមានឥទ្ធិពលខ្លាំម៉ែនឬយ៉ាងណា? មហាជនក៏ដូចជាប្រជាពលរដ្ឋធ្លាប់តែឮឈ្មោះជាច្រើនឆ្នាំមកហើយ ខាងរត់ឯកសាររត់ការទៅថ្នាក់លើដើម្បីបំផ្លាញធនធានធម្មជាតិ ជាក់ស្ដែងថ្មីៗនេះបានលេចមុខនៅពីក្រោយខ្នង មេឧក្រិដ្ឋជនបំផ្លាញព្រៃឡង់ ដែលមានឈ្មោះក្រិត សុខ លន់ ជាឧក្រិដ្ឋជន​ព្រៃឈើ​និងប្រពន្ធឈ្មោះ យាយភឿន នៅតែបន្តចូលអាកាត់ឈើក្នុងដែនអភិរក្សជម្រកសត្វព្រៃឡង់ដោយឥតខ្លាចញញើតច្បាប់ អាងលោកឌួង ស្រួចនៅពីក្រោយខ្នង .ដែនអភិរក្សព្រៃឡង់ គឺជាព្រៃដែលត្រូវបានហាមឃាត់ មិនឲ្យ​បុគ្គល​ណាម្នាក់ចូលកាន់កាប់ និងអាស្រ័យផល ឬអាកាត់ឈើរបស់រដ្ឋបានឡើយ ដោយឡែក មានឧក្រិដ្ឋជនព្រៃឈើ ឈ្មោះ​ ក្រិត សុខលន់ ប្រពន្ឋ​ឈ្មោះ​យាយ ភឿន បានធ្វើសកម្មភាពចូលអាឈើយ៉ាងអាណាធិបតេយ្យ ដោយ​ឥតខ្លាចញញើតច្បាប់នោះឡើយ។

យោងតាម​សេចក្តី​រាយការណ៍​ ត្រូវ​បាន​បញាក់ថា លោកក្រិត សុខ លន់ និងយាយភឿន បានធ្វើសកម្មភាព ឃុបឃិត​គ្នា​ជាប្រព័ន្ឋ.ជាមួយ​មន្រ្តី​ជំនាញ បរិស្ថាន.មេព្រៃ​ មន្ត្រី​គ្រាប់ល្ពៅ​មួយចំនួន និងអាជ្ញាធរមួយចំនួន ដោយត្រូវដងត្រូវផ្លៃគ្នា ទើបបុគ្គលទាំងពីនាក់នេះ ហ៊ាចូលទៅកាប់ឈើដោយសេរី នៅក្នុងដែនជម្រកសត្វព្រៃព្រឡង់ ជាច្រើន​ឆ្នាំ​មក​ហើយ។

ជាក់ស្តែង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោ​យខុសច្បាប់​នេះ.ត្រូវ​បាន ដឹកឈើចេញពីព្រៃឡង់ ចំនុចបឹង អូទឹកម៉ូ ជាំរៀម បន្ទាប់​ពីអារកាត់ជ្រៀករូច ដឹកចូលមកតាមក្រុមហ៊ុន ស៊ីអរស៊ីខេ ហើយ​ឆ្លងកាត់​តំបន់អូងាវ ស្ថិត​នៅ​ក្នុង​ឃុំដងកាំបិត ស្រុក​សណ្ដាន់​ខេត្ត​កំពង់ធំ.ឆ្ពោះទៅ​ដាក់ដេប៉ូឈើដ៏ធំមួយនៅក្នុងខេត្តកំពង់ធំដេប៉ូខាងលើនេះដែរគេសង្កេតឃើញថា បង្កើត​ឡើង​សម្រាប់​តែទិញឈើខុសច្បាប់ប៉ុណ្ណោះ។

ជុំវិញការចុះផ្សាយខាងលើនេះដែរប្រជាពលរដ្ឋនិងមន្ត្រីអត់លិឍដោយមានការស្ដាយនឹងការបាត់បង់និងស្រឡាញ់ធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់បានធ្វើការសំណូមពរឲ្យផ្សព្វផ្សាយដើម្បីឱ្យថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំលោកបានជ្រាបជាព័ត៌មានពីការវិនាសហិនហោចដើមឈើធំៗកំពង់តែបាត់បង់នៅចំណុចដែលអង្គភាពយើងបានរៀបរាប់ខាងលើនេះក៌ដូចជាសេចក្តីរាយការណ៌មួយជូន ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំឯកឧត្តមលោកជ្រាបជាព័ត៌មានផងដែរនិងលោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំជាពិសេស លោកបានមើលពីរសកម្មភាពទង្វើក្រុមឈ្មួញ២នាក់ប្តីប្រពន្ធដែលចូលទៅដង្ហែរក្បួនឈើជាច្រើនប្រភេទចេញមកពីតំបន់ព្រៃឡង់ឆ្ពោះទៅបណ្ដាខេត្តផ្សេងៗនោះ។

ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តមសាយសំអាល់ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចការរៀបរាប់ខាងលើនេះទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!