ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អគ្គស្នងការនគរបាលជាតិ ស្នើឲ្យមានការអប់រំកែប្រែឥរិយាបថរបស់កងកម្លាំង ពិសេសកម្លាំងនគរបាលចរាចរណ៍ ដែលធ្វើប្រតិបត្តិការតាមដងផ្លូវ

អគ្គស្នងការនគរបាលជាតិ ស្នើឲ្យមានការអប់រំកែប្រែឥរិយាបថរបស់កងកម្លាំង ពិសេសកម្លាំងនគរបាលចរាចរណ៍ ដែលធ្វើប្រតិបត្តិការតាមដងផ្លូវ

ភ្នំពេញ​ :​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញជួយកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយគ្នានោះក៏ស្នើឲ្យមានការអប់រំកែប្រែឥរិយាបថរបស់កងកម្លាំង ពិសេសកម្លាំងនគរបាលចរាចរណ៍ ដែលធ្វើប្រតិបត្តិការតាមដងផ្លូវ បើទោះបីជាមានការហត់នឿយ ប៉ុន្តែត្រូវបង្កើនការអត់ធ្មត់ថែមទៀត ទាំងឥរិយាបថបំពេញការងារ ការផាកពិន័យនិងការអប់រំណែនាំប្រជាពលរដ្ឋ។

ការស្នេីនេះ​ ក្នុង​កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃប្រតិបត្តិការ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២​ ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តនៅ អគ្គស្នងការដ្ឋានននគរបាលជាតិ និងមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការនគរបាលរាជធានី-ខេត្តទាំង២៥ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបន្តថា​ ក្រៅពីនេះ ចំពោះការពង្រឹង ការលើកកម្ពស់ ការងារដឹកនាំ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានស្នើឲ្យគ្រប់នាយកដ្ឋាន-អង្គភាពជំនាញ ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងយន្តការដឹកនាំនៅក្នុងអង្គភាពនីមួយៗទាំងរបៀបរបបការងារ ទាំងការគ្រប់គ្រងកងកម្លាំង ទាំងការងារប្រចាំបញ្ជា ជាពិសេសការយកបេះដូងនិងមនោសញ្ចេតនា ក្នុងការដឹកនាំបងប្អូនក្នុងអង្គភាព។ ទន្ទឹមនោះ ក៏ត្រូវមានការលើកទឹកចិត្ត និងការចុះសាកសួរសុខទុក្ខបងប្អូនកងកម្លាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះផងដែរ​ ។

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!