ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំបូក​សរុ​បសភាព​ការណ៍ និងលទ្ធផលនៃប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខត្ដ​ អគ្គស្នងការដ្ឋាននគរបាលជាតិ

ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំបូក​សរុ​បសភាព​ការណ៍ និងលទ្ធផលនៃប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខត្ដ​ អគ្គស្នងការដ្ឋាននគរបាលជាតិ

កំពង់​ស្ពឺ​ ៖ ព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រី​ស័​ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២​០២​២ លោកឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងកា​រនគ​របាលខេត្ដកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំបូក​សរុបសភាពការណ៍ និងលទ្ធផលនៃប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិស​ដៅការងារឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខត្ដ​ អគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តនៅសាលប្រជុំសណ្ឋាគា​រ​ផាមរីវេី​ និងមានការចូលរួមពី ស្នងការរង​ នគរបា​លខេត្ដ ការិយាល័យ​ជំនាញ អធិការ​ដ្ឋាន​នគរបាលទាំ​ង៨ ប៉ុស្តិ៍​រដ្ឋបាល​៨៧​ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀ​ត។

មានមតិក្រោយកិច្ចប្រជុំ លោកវរសេនីយ៍ឯក​ សេ​ង​ ​សុជាតិ​ ស្នងការទទួលបន្ទុកសេនាធិការ​ បានគូ​ស​ប​ញ្ជាក់ថា ៖ កិច្ចប្រជុំផ្តោត ទៅលើការវាយតម្លៃ​ស​ភា​ពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការសម្រា​ប់ត្រីមា​សទី១ ដែលសភាពការណ៍មានលក្ខណៈល្អប្រ​សើរ បើទោះបីជាមានបញ្ហាខ្លះៗពាក់ព័ន្ធនិងការ​បង្ក​ចលា​ចលក្នុងសង្គម ការបំពុលព័ត៌មានតាមប​ណ្តា​ញសង្គ​ម ប៉ុន្តែរាល់បញ្ហាទាំងអស់ត្រូវបាន​ដោះ​ស្រា​យ។ ទន្ទឹមនឹងនោះអាជ្ញាធរក៏បានចាត់វិធានការពង្រឹងបន្ថែមតាមវិធានការសន្តិសុខជារួម និងតាមជំនាញ ជាពិសេស ជម្រុញវិធានការកាត់ប​ន្ថយបទល្មើសជាទូទៅ ដើម្បីធានាឲ្យបាននូវបរិ​យាកាសក្នុងខេត្ដបានល្អប្រសេីរ​។

លោកស្នងការ​ នៅក្នុងកិច្ចប្រជុំបានផ្តាំផ្ញើនូវចំណុច​មួយចំនួនដែលរួមមាន ៖
ទី១-ការពារឲ្យបានដាច់ខាតនូវព្រឹត្តិការណ៍នយោ​បាយ ព្រឹត្តិការណ៍បុណ្យជាតិ-ជាពិសេសបុណ្យចូ​លឆ្នាំប្រពៃណីខ្មែរ ការបោះឆ្នោតជ្រើសរើសក្រុ​ម​ប្រឹក្សាឃុំ-សង្កាត់ និងការការពារផ្សេងៗ​។

ទី២-ការពារឲ្យបានដាច់ខាចនូវស្ថានប័នរដ្ឋ, ការ​ពា​រគោលដៅអ្នកនយោបាយ និងទីស្នាក់ការវប្បធម៌។

ទី៣-ការពារព្រះមហាក្សត្រ និងឥស្សរជនជាន់ខ្ពស់​ជាតិ។
ទី៤-ពង្រឹងវិធានការដើម្បីទប់ស្កាត់ការបំពុល ការបង្កចលាចលក្នុងសង្គម ដែលកើតមានឡើងធ្វើឲ្យរំខានដល់សន្តិសុខជាតិ។ ទន្ទឹមនោះ ត្រូវកាត់​បន្ថ​យបទល្មើសទូទៅ ដើម្បីធានាដល់ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ ជាពិសេសស​ម្រា​ប់ឆ្នាំ២០២២នេះ គ្រប់ការិ.ជំនាញ និងអធិការ​ដ្ឋា​ននគ​របាលក្រុង​ ស្រុក​ ត្រូវកសាងផែនការសកម្មភាពជាក់ស្តែង ដើម្បីធានាឲ្យបាននូវព្រឹត្តិការណ៍​សំខាន់ៗ ជាពិសេសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវចាត់កម្លាំងការពារនៅតាមគោលដៅឲ្យបានច្បាស់លាស់នៅតាមទីតាំងវត្តអារាម រមណី​យដ្ឋានកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ ការដោះស្រាយសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងការការពារសហគមផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែ​លធ្វើដំណើរទៅស្រុកកំណើតផងដែរ។

ក្រៅពីនេះ ក៏បានជំរុញជួយកាត់បន្ថយហេតុការ​ណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយគ្នានោះក៏ស្នើឲ្យមានកា​រអប់រំកែប្រែឥរិយាបថរបស់កងកម្លាំង ពិសេ​សកម្លាំង​នគរបាលចរាចរណ៍ ដែលធ្វើប្រតិបត្តិការតាមដងផ្លូវ បើទោះបីជាមានការហត់នឿយ ប៉ុន្តែត្រូវបង្កើនការអត់ធ្មត់ថែមទៀត ទាំងឥរិយាបថបំ​ពេញការងារ ការផាកពិន័យនិងការអប់រំណែនាំប្រជាពលរដ្ឋ។ ក្រៅពីនេះ ចំពោះការពង្រឹង ការលើ​កកម្ពស់ ការងារដឹកនាំរបស់លោកស្នងការរង ការិ​យាល័យ​ជំនាញ អធិការ​ដ្ឋាន​នគរបាល​ក្រុង​ ស្រុក​ និងប៉ុស្តិ៍​រដ្ឋបាល​ ត្រូវពង្រឹងយន្តការដឹកនាំនៅក្នុងអង្គភាពនីមួយៗទាំងរបៀបរបបការងារ ទាំងការគ្រ​ប់គ្រងកងកម្លាំង ទាំងការងារប្រចាំបញ្ជា៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!