ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

រដ្ឋបាលខេត្តកំពង់ធំសំណេះសំណាល និងជួបប្រជុំស្វែងយល់ទៅវិញទៅមកជាមួយអ្នកសារព័ត៌មាននិងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីពីរពាន់ម្ភៃពីរ ប្រពៃណីជាតិខ្មែរ

រដ្ឋបាលខេត្តកំពង់ធំសំណេះសំណាល និងជួបប្រជុំស្វែងយល់ទៅវិញទៅមកជាមួយអ្នកសារព័ត៌មាននិងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីពីរពាន់ម្ភៃពីរ ប្រពៃណីជាតិខ្មែរ

 

(កំពង់ធំ)ះនៅរសៀលថ្ងៃទី១២មេសាឆ្នាំ២០២២
រដ្ឋបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងជួបប្រជុំស្វែងយល់ចំណុចខ្វះខាត ពីគ្នាទៅវិញទៅមកជាមួយអ្នកសារព័ត៌មាននិងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមសុខ ហៃអភិបាលរងខេត្តកំពង់ធំ លោកជំទាវ ង៉ែតណារីន ប្រធានមន្ទីរព័ត៌មានខេត្ត និងសហការី
លោកមេបញ្ជាការមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ នានាក្នុងខេត្តអភិបាលអភិបាលរងក្រុងស្រុក និងបងប្អូនអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំផងដែរ ។

បន្ទាប់ពីលោកជំទាវង៉ែតណារីន អានរបាយការណ៍ស្វាគមន៍នឹងរាយការណ៍ដោយសង្ខេបពីសកម្មភាពការងារនៅមន្ទីរព័ត៌មានទៅលើវិស័យសារព័ត៌មានរួចមក ។

បងប្អូនអ្នកសារព័ត៌មាន បានលើកឡើងអំពីសំណួរ និងបញ្ហាប្រឈម នានារវាងអ្នកសារព័ត៌មាន ក្នុងពេលចុះយកព័ត៌មាននិងបញ្ហាផ្សេងៗ ទៀត នឹងមានការបកស្រាយពីគណះអធិបតី និងស្ថាប័នជំនាញ ដើម្បីបានយល់។

ក្នុងឱកាសនោះ ឯកឧត្ដម សុខ ហៃអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអស់លោកលោកស្រីដែលបានចូលរួមក្នុងអង្គពិធីនេះពិសេសអ្នកសារព័ត៌មាននិងមន្ត្រីជំនាញ តាមបណ្ដាអង្គភាពរបស់ខ្លួន ។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់និងគិតគូររវាងអ្នកសារព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ ដើម្បីឲ្យការអនុវត្តការងារ ទទួលបានជោគជ័យ។

ឯកឧត្តមសុកហៃបានជំរុញឲ្យមន្ត្រីជំនាញ និងស្ថាប័នទាំអស់ខិតខំនឹងយកចិត្តទុកដាក់ចុះពិនិត្យជាក់ស្តែងនៃករណីដែលកើតមានឡើងនៅតាម មូលដ្ឋានដែលខ្លួនទទួលខុសត្រូវនឹងពន្លឿនការដោះស្រាយនេះឲ្យបានទាន់ពេលវេលា ។

ឯកឧត្តមក៏បានសំណូមពរដល់មន្ត្រីអ្នកសារព័ត៌មានទាំងអស់មកចុះបញ្ជីឲ្យបានគ្រប់គ្រប់គ្នា និងសំណូមពរឲ្យអ្នកសារព័ត៌មានទាំងអស់ មុននឹងចុះផ្សាយត្រូវស្វែងរកប្រភពឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនគឺ ។ ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សូមជូនពរដល់អ្នកសារព័ត៌មាន ដែលទទួលបាននូវជោគជ័យសម្រាប់ឆ្នាំថ្មីទាំងអស់គ្នា ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!