ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​អន្តរាគមន៍​ ក្នុងឱកាស​បុ​ណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិ​ខ្មែរ​ និងឧបត្ថម្ភថវិកា​ ជូ​នកំលាំងសម្រាប់បំពេញបេសកកម្ម​ រយៈពេល​០​៣​ថៃ្ង​ នៅសង្រ្កានកំពង់ស្ពឺ​ ១៤​_១៦​ មេសា

ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​អន្តរាគមន៍​ ក្នុងឱកាស​បុ​ណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិ​ខ្មែរ​ និងឧបត្ថម្ភថវិកា​ ជូ​នកំលាំងសម្រាប់បំពេញបេសកកម្ម​ រយៈពេល​០​៣​ថៃ្ង​ នៅសង្រ្កានកំពង់ស្ពឺ​ ១៤​_១៦​ មេសា

កំពង់ស្ពឺ​ ៖​ នារសៀលថៃ្ង១៣​ ខែមេសា​ ឆ្នាំ​២០​២​ ២​ លោកឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគ​របាល​ខេត្ត​កំពង់​ស្ពឺ​ អញ្ជើញ​សំណេះសំណាល​ជាមួ​យ​កងកម្លាំង​នគរបាល​ ការិយាល័យ​អន្តរាគ​ម​ន៍​ នៃ​ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ៧០​ នាក់។

ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២​០​២២​ នេះក្រោមការបេីកឱ្យដំណេីរការឡេីងវិញនូ​វ​ប្រក្រតីភាពសប្បាយរីករាយក្នុងការជួបជុំតាមទំ​នៀ​មទំលាប់ប្រពៃណីដូនតា​ រវាងបងប្អូនប្រជាពល​រដ្ឋខ្មែរទីក្រុង-ជនបទ​ ដោយមា​នការសារទរទទួល​នូវអំណរទេវតាឆ្នាំថ្មី​ ក្នុងនោះ​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​ ក៏ដូចបណ្ដារាជធានី-ខេត្ត​មួយចំនួន​ទៀត​ក្នុងព្រះរា​ជាណាចក្រកម្ពុជាបានរៀបចំកម្មវិធីសង្រ្គានកំពង់ស្ពឺ​ ​ទទួល​ទេវតា​និងបង្កបរិយាកាសសប្បា​យរីករា​យក្រោមម្លប់នៃសន្ដិភាពនិងគ្មានជំងឺរាតត្បាតកូវីដ.​១៩​ ទន្ទឹម​នឹង​នេះ​កម្ពុជាសម្រេចបានចំណាត់លេខ​២​លេី​ពិភពលោក​ដែលជាប្រទេសការពារសុវត្ថិ​ភា​ពសុខ​មាលភាពនៃការ​ ការពារ​ការរីករាលដាលជំងឺកូវីដ.​១​៩​ និងការផ្ដល់វ៉ាក់ជូនប្រជាពលរដ្ឋបានលេី​ស​លុប។

នាឱកាសនេះផងដែរលោ​កឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឧបត្ថម្ភ​ជាថវិកា​ចំនួន​ ១,៤៤០,០០០រៀល​ សម្រាប់​កំលាំងនគរបាលអន្ដរាគមន៍​ និងផ្ដាំផ្ញេីការសួរសុខទុក្ខចំពោះក្រុមគ្រួសារ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រ​ព​ណី​ជា​តិ​ ឆ្នាំខា​ល​ ចត្វា​ស័ក​ ព​.​ស​.២៥៦៦​ និងសូមបួងសួង
​ដល់ទេវតាឆ្នាំថ្មី​ ព្រះនាម​ កិរិណីទេវី​ ជួយប្រោះព្រំនូវសព្ទសា​ធុការពរ​ សិរីសួ​ស្ដី​ ជ័យ​មង្គល​ វិបុល​សុខ​ បវរម​ហា​ប្រសេីរ​ជូនចំពោះ​ថ្នាក់​ដឹក​នាំ​ កងកម្លាំង​ន​គរបាល​ ព្រមទាំង​ក្រុម​គ្រួសារ​ សាច់ញាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​​ សូមបានសម​ប្រ​កប​ដោ​យ​ពុទ្ធពរទាំ​ងបួនប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុ​ខៈ​ ពលៈ​ ដេីម្បី​បេស​កកម្ម​ ដឹកនាំ​រក្សាការពារសន្ដិសុខជូនសង្គមជាតិ​ និ​ង​​ប្រជាពលរ​ដ្ឋ​ កសាងមាតុភូមិឱ្យមាន​ភាពរីក​ចម្រេី​នរុ​ង​រឿង​ក្រោម​កា​រដឹកនាំបស់​រាជរដ្ឋាភិបាលកម្ពុ​ជា​ដែលមាន​មគ្គុទ្ទេសក៍​ឆ្នើម​បំផុត​​ ប្រកប​ដោយ​គតិប​ណ្ឌិត​ នៃស្ថា​ប​និកន​យោបាយ​ ឈ្នះ​ ឈ្នះ​ អរគុ​ណ​សន្ដិសុខ!

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!