ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ជនសង្ស័យ​២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះពាក់ព័ន្ធនឹងករណីឆបោកប្រាក់ជិត៥០ ម៉ឺនដុល្លារ ស្ថិតនៅលេីផ្លូវជាតិលេខ៥​ព្រំប្រទល់ខេត្តកំពង់ឆ្នាំង​-ខេត្តកណ្តាល​ ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​…!!!

ជនសង្ស័យ​២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះពាក់ព័ន្ធនឹងករណីឆបោកប្រាក់ជិត៥០ ម៉ឺនដុល្លារ ស្ថិតនៅលេីផ្លូវជាតិលេខ៥​ព្រំប្រទល់ខេត្តកំពង់ឆ្នាំង​-ខេត្តកណ្តាល​ ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​…!!!

 

ខេត្តកំពង់ឆ្នាំង ÷ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឃាត់ជនសង្ស័យ​ ២នាក់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ និង លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងពីករណី មិនគោរពសេចក្តីសម្រេចរបស់តុលាការ​ ។

យោងតាមប្រភពព័ត៌មានបានឲ្យអង្គភាពយើងដឹងថាការឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វេីឡេីងនៅថ្ងៃទី​១៣ ខែមេសា​ ឆ្នាំ២០២២​ នៅចំណុចលេីផ្លូវជាតិលេខ៥​ព្រំប្រទល់ខេត្តកំពង់ឆ្នាំង​-ខេត្តកណ្តាល​ ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​ ។

យោងតាមប្រភពដ៌ដែលបានបន្តឱ្យដឹងទៀតថាជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ
១ ÷ លោកផ្កាយ ២ គឹម ណារិទ្ធិ ភេទ ប្រុស អាយុ ៥៦ឆ្នាំ
២÷ឈ្មោះ កែវ ស្រីវ៉ាង ហៅទេស មីនា ភេទស្រី អាយុ ៤៦ឆ្នាំ។

ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះដោយមានការសហការពីរក្រសួងមហាផ្ទៃ និងនាយកដ្ឋានបច្ចេកវិទ្យា បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ណារិទ្ធិ និងឈ្មោះ កែវ ស្រីវ៉ាង ភេទស្រី បម្រុងទៅយកប្រាក់កក់ពីចិនលក់ដីខ្យល់ចំនួន ៥០០០០ ដុល្លារ ក្រោយទទួលបានព័ត៌មានភ្លាមក៏បានសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីចាប់ខ្លួនបុគ្គលទាំងពីរនាក់ខាងលើនេះបានភ្លាមៗនោះដែរ គួរបញ្ជាក់ផងដែរថាបុគ្គលពីរនាក់ខាងលើនេះ ត្រូវបានអនុវត្តតាមដីការចាប់ខ្លួនរបស់តុលាការខេត្តកំពង់ឆ្នាំងស្រាប់ផង។

ការឃាត់ខ្លួនឈ្មោះ គឹម ណារិទ្ធិ និងកែវ ស្រីវ៉ាង នេះ គឺធ្វើតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ុន ចំរើន​ និងឈ្មោះ ទឹម សុខខេង ដោយ​ បុគ្គលទាំងពីរនេះ លួចយកដីដែលជាប់រក្សាការពារ និងលួចឃុបឃិតផ្តិតមេដៃពីឈ្មោះ នូ ណារ៉ុង ជាម្ចាស់ដីកំពុងជាប់ពន្ធនាគារនៅខេត្តកំពង់ឆ្នាំង ដើម្បីយកមកដើរលក់ អោយគេ និងបានឆបោកប្រាក់ឈ្មោះ ហ៊ុន ចំរើន ៤០ ម៉ឺនដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ឈ្មោះ គឹម ណារិទ្ធ និងឈ្មោះ កែវ ស្រីវ៉ាង ថែមទាំង លួចយកទៅលក់បន្តអោយជនរងគ្រោះម្នាក់ទៀត ឈ្មោះ ទឹម សុខខេង ដោយបានទទួលប្រាក់កក់សរុប ៤០០០០ ដុល្លារអាមេរិក រួចក៏រត់គេចខ្លួនរហូតដល់បច្ចុប្បន្ននេះ។

តាមប្រភពផ្សេងទៀតបានឲ្យដឹងថាករណីឆបោកនេះ​ ឈ្មោះគឹម ណារិទ្ធិ និងឈ្មោះកែវ ស្រីវ៉ាងនេះ ក៏មិនមែនឆបោកប្រាក់គេលើកទី១ ទេ គឺឆបោកគេអស់ច្រើនដងច្រើនសារមកហើយដែរ៕

បច្ចុប្បន្ន ជនសង្ស័យខាងលើចំនួន 01 នាក់ ឈ្មោះ គឹម ណារិទ្ធ ត្រូវបានចៅក្រមមួយរូបនៅខេត្តកំពង់ឆ្នាំង បានសម្រេចដោះលែងប្រហែលម៉ោង 5 និង 30 នាទីរសៀល នេះហើយ។ តាមប្រភពព័ត៌មាន គឺបានយកប្រាក់ 30000 ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែងនេះ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមផ្សព្វផ្សាយក្នុងន័យស្ថាបនាដើម្បីកុំឲ្យមានជនឆ្លៀតឱកាសដើរឆរបោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋបានបន្តទៀត។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!