ទាន់ហេតុការណ៍
សមត្ថកិច្ចចម្រុះបង្ក្រាបបានខ្មោចរថយន្តចំនួន ៤គ្រឿង និងរឹបអូសទំនិញខូចគុណភាពចំនួន៥០១៤០គីឡូក្រាម ដុតបំផ្លាញចោល.. - ដំណឹងរីករាយ! អត់លុយ ក៏អាចតេ ចូលបានគ្រប់ប្រពន្ធ័!  Hotline 1292 នឹងដាក់ ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ! - រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន - ឯកឧត្ដម​ តែម​ ម៉ឺន​ អញ្ជើញ​ជាអធិបតី​បិទកិច្ចប្រជុំស្ដីពី​ កីឡា​លេីក​ទម្ងន់​រយៈពេល​ ៣ថ្ងៃ​ - ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ - ប្រជាពលរដ្ឋ ២គ្រួសារស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជួយដោះស្រាយរឿងក្រុមហ៊ុនសាងសង់រោងចក្រ ថាបានចាក់ដីបិទផ្លូវឯកជនគាត់ មិនទាន់មានដំណោះស្រាយជូនពូកគាត់.... - លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត - ឯកឧត្តមបណ្ឌិត អភិបាលអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត - គ្រឿងចក្រជាច្រើនកំពុងតែជិះកាយភ្នំ យកអាចម៍ដីដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) សូមអញ្ជើញអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលផង... - រដ្ឋមន្រ្ដីក្រសួងព័ត៌មានគូសបញ្ជាក់ថា ការពង្រឹងនូវមូលធនមនុស្ស គឺជាដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេស និងធ្វើការប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់

អ៊ុញយ៉ាងម៉េចទៀតហើយលោកផ្កាយ១  អ៊ុល ប៊ុណ្ណា ត្រូវបានសាលាដំបូងខេត្តកណ្ដាលកោះហៅឲ្យចូលខ្លួនមកឆ្លើយបំភ្លឺ ករណីបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត…!!!

អ៊ុញយ៉ាងម៉េចទៀតហើយលោកផ្កាយ១  អ៊ុល ប៊ុណ្ណា ត្រូវបានសាលាដំបូងខេត្តកណ្ដាលកោះហៅឲ្យចូលខ្លួនមកឆ្លើយបំភ្លឺ ករណីបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត…!!!

ខេត្តកណ្តាល៖  លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកា កោះហៅ លោកផ្កាយ១ ឈ្មោះ អ៊ុល ប៊ុណ្ណា ចូលខ្លួនឆ្លើយបំភ្លឺក្នុងករណីបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ដែលបណ្ដាញសារព័ត៌មានយើងទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

ដោយបញ្ជាក់ថា អញ្ជើញ ៖ ឈ្មោះ អ៊ុល ប៊ុណ្ណា ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរជា ជនសង្ស័យ។ មានទីលំនៅ ៖ ភូមិព្រែកត្រែង សង្កាត់សិល្បៈ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចូលមកកាន់ ៖ អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង ៣០ នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿង បំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមពាក្យបណ្តឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ។ សាមីខ្លួន ត្រូវអញ្ជើញតាមដីកាកោះនេះ ឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទង និងរឿង ខាងលើមកជាមួយផង ប្រសិនបើមាន។

សូមរំលឹកថា  លោកឧត្តមសេនីយ៍ត្រី អុល ប៉ុណ្ណា អតីត ស្នងការរង នគរបាលខេត្តកណ្ដាល ដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតវិន័យរបស់កងកម្លាំងនគរបាលជាតិជាលើកទីមួយកន្លងទៅនេះ ពិតជាមានភាពមិនប្រក្រតីជាច្រើនក្នុងការបំពេញការងារ។ ក្នុងនោះក៏បែកធ្លាយថា, សូម្បីតែប្រវត្តិរូបក៏មិនចេះសរសេរផង គឺឲ្យគេសរសេរឱ្យ។ តែបើសរសេររបាយការណ៍ដោយផ្ទាល់ដៃខ្លួនឯងវិញ មួយសន្លឹកស្ទើរតែខុសអក្ខរាវិរុទ្ធរាប់មិនអស់។ ចំណុចនេះគេសង្ស័យថា លោកស្នងការរង រូបនេះមានចំណេះដឹងទាប ប៉ុន្តែមានឱកាសធ្វើការមានតួនាទីធំទៅវិញ ? ហើយនៅក្នុងប្រវត្តិរូប កំរិតវប្បធម៌ ដាក់សុទ្ធតែបរិញ្ញាបត្រជាន់ខ្ពស់! ក្នុងនោះសូម្បីតែការស្លៀកពាក់ឯកសណ្ឋានជានាយនគរបាលជាតិ មិនត្រូវតាមលក្ខណៈ ស្មើនឹងមិនបានចូលសាលា។ កន្លងទៅសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច អនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ ៦ ១៧៤៣ អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ សាមីខ្លួនដែលមានឈ្មោះ ត្រូវកែប្រែនូវកំហុសឆ្គងឱ្យបានត្រឹមត្រូវ ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងសាមីខ្លួនដែលមានឈ្មោះខាងលើ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

សូមបញ្ជាក់ថា បុគ្គលនេះ ធ្លាប់យកឈ្មោះអ្នកធំទៅប្រើប្រាស់ក្នុងជំនួញរកស៊ីដីធ្លី និងរត់ការផ្សេងៗស៊ីដាច់លុយគេទៀតផង និងបានយករថយន្តពន្លត់អគ្គីភ័យរបស់អង្គភាព ទៅប្រើប្រាស់ជួលឲ្យឯកជន។ ពាក់ព័ន្ធករណីនេះ សារព័ត៌មានមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយគ្មានលេខទូរស័ព្ទ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!