ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោក កែវ ពិសី ជាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិងឈ្មោះ ស៊ុីម ត្រូវជាប្អូនថ្លៃ បានឃុបឃិតគ្នាយកដីចំណតរថយន្តលក់ជាង ១៦ ម៉ឺនដុល្លារ…!!!

លោក កែវ ពិសី ជាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិងឈ្មោះ ស៊ុីម ត្រូវជាប្អូនថ្លៃ បានឃុបឃិតគ្នាយកដីចំណតរថយន្តលក់ជាង ១៦ ម៉ឺនដុល្លារ…!!!

 

ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពីមានការចុះផ្សាយរឿង បាត់បង់ដីចំណតរថយន្ត ស្ថិតនៅភូមិទី7 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ ឆ្នាំង រួចមក ជនរងគ្រោះដែលបានចំណាយលុយ 16 ម៉ឺនដុល្លារ ទិញដីនោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា÷ ដីនោះ ពួកគាត់បានទិញពីឈ្មោះ លោក កែវ ពិសី តួនាទីជាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នឹងត្រូវជាដន្លងជាមួយលោក ឈួរ ច័ន្ទឌឿន អតីតចាហ្វាយខេត្តកំពង់ឆ្នាំង និងឈ្មោះ ស៊ុីម ត្រូវជាប្អូនថ្លៃលោក កែវពិសី ដែលល្បី ល្បាញ ជាសកលក្នុងការបុិនប្រសព្វ រកគន្លឹះក្នុងការកេងប្រវ័ញ្ច រំលោភបំពាន យកដីរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

ជនរងគ្រោះជាអ្នកទិញ បានបញ្ជាក់ប្រាប់សារព័ត៌មានយើង អោយដឹងទៀតថា ការទិញលក់ដី នៅចំណុចនោះ មិនមានប័ណ្ណកម្មសិទ្ធិទេ មានតែលិខិតទិញលក់ត្រឹមអាជ្ញាធរភូមិ និងសង្កាត់ តែប៉ុណ្ណោះហេីយពួកគាត់ ក៏មិនបានដឹងថា ដីនោះជាដីចំណតរថយន្តដែរ។

ប្រជាពលរដ្ឋក៏ដូចជាមហាជនបានសំណូមពរនិងស្នើសុំដល់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង និង អង្គភាពប្រឆាំងអំពើពុករលួយ (ACU)មេត្តា បើកការស៊ើបអង្កេតទៅលើបុគ្គលទាំងពីររូបនេះផង តើមានបុគ្គលណាខ្លះទៀតជាប់ពាក់ព័ន្ធនៅពីខាងក្រោយរឿងលក់ដីចំណតរថយន្ត នៅជិតកំពង់ផែមាត់ទន្លេផ្សារក្រោមចំនួន ៨០០ ម៉ែត្រការ៉េ បើលក់ក្នុងពេលបច្ចុប្បន្នគិតជាទឹកប្រាក់មិនក្រោម២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកនោះទេ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ កុំឲ្មន្ត្រីជំនាន់ក្រោយយកធ្វើជាគំរូ ។

ដីចំណតរថយន្តនេះមានទំហំសរុបចំនួន ២០០០ ម៉ែត្រការ៉េ ដីនេះគឺក្រុមហ៊ុន ចុងលៀង ជាអ្នកផ្ដល់ជូនមកអាជ្ញាធរខេត្តកំពង់ឆ្នាំងក្នុងរជ្ជកាលលោកឈួរ ច័ន្ទឌឿន ធ្វើជាចៅហ្វាយខេត្ត ដើម្បីរៀបចំធ្វើចំណត់រថយន្តកំពង់ផែមាត់ទន្លេផ្សារក្រោម តាមការស្នើសុំដែលមានផ្ទៃដីសរុបចំនួន២០០០ម៉ែត្រការ៉េចុះមូលហេតុអ្វីលោក កែវ ពិសី ជាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង លោក ស៊ីម ត្រូវជាប្អូនថ្លៃរបស់លោក កែវ ពិសី ឃ្វាលយក ៨០០ ម៉ែត្រការ៉េ ទៅលក់បានលុយជាង 16 ម៉ឺនដុល្លារ បែជាលោក ឈួរច័ន្ទឌឿន មិនដឹងទៅវិញ.?។

មហាជនមានការងឿងឆ្ងល់ថា ហេតុអ្វីបានលោកមេភូមិទី៧ និងចៅសង្កាត់ខ្សាម ហ៊ានស៊ីញ៉េ នៅលើឯកសារទិញលក់ដីនេះ ព្រោះក្នុងនាមគាត់ជាអាជ្ញាធរ គាត់ប្រាកដជាដឹងច្បាស់ថាដីនេះគឺជាដីអ្វី។

ជុំវិញព័ត៌មានលើកឡើងខាងលើនោះ តើជាការពិតដែរឬទេ.? ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ.! អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធ ដែលសារព័ត៌មានយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងសូមស្វាគមន៍ រង់ចាំទទួលការបកស្រាយពីរសាមុីខ្លួនឬមន្ត្រីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!