ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កម្លាំងកងរាជអាវុធហត្ថខេត្ត និង កម្លាំងកងរាជអាវុធហត្ថស្រុកបានសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ ចុះបង្ក្រាប រោងម៉ាស៊ីនអារឈើមួយកន្លែង នៅស្រុកបរសេដ្ឋ …!!!

កម្លាំងកងរាជអាវុធហត្ថខេត្ត និង កម្លាំងកងរាជអាវុធហត្ថស្រុកបានសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ ចុះបង្ក្រាប រោងម៉ាស៊ីនអារឈើមួយកន្លែង នៅស្រុកបរសេដ្ឋ …!!!

(កំពង់ស្ពឺ)-  កម្លាំងកងរាជអាវុធហត្ថខេត្ត និង កម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងជំនាញនាយករដ្ឋបាលព្រៃឈើស្រុកបរសេដ្ឋ ចុះបង្ក្រាបរោងម៉ាស៊ីនអារច្រៀកឈើខុសច្បាប់យ៉ាងអាណាធិបតេយ្យនៅចំណុចដីលំនៅដ្ឋានមួយកន្លែងឋិតនៅភូមិពោធិត្បែង ឃុំនិទានស្រុកបរសេដ្ឋ  ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានម៉ាស៊ីនអារច្រៀកឈើមួយកន្លែងកំពុងធ្វើសកម្មភាពអារឈើជារៀងរាល់ថ្ងៃមក លោកស៊ិន សារុន នាយករដ្ឋបាលស្រុកបរសេដ្ឋ បានសហការជាមួយកម្លាំងជំនាញជាច្រើនស្ថាប័នចុះទៅចំណុចទីតាំងខាងលើក៏បានឃើញ ម៉ាស៊ីនកំពុងអារច្រៀកឈើដូចដែលប្រជាពលរដ្ឋបានរាយការណ៍ពិតមែន។

លោក ស៊ិន សារុន នាយកផ្នែករដ្ឋបាលព្រៃឈើស្រុកបរសេដ្ឋបានឲ្យដឹងថា រោងម៉ាស៊ីនអារច្រៀកឈើខាងលើមានម្ចាស់ឈ្មោះ ស៊ិន សុផាត ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរកសិករ នឹង ប្រពន្ធ ឈ្មោះជឹក ផេង អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ ទាំង០២នាក់ ប្តី ប្រពន្ធ ពេលបានឃើញកម្លាំងជំនាញចុះទៅដល់ទីតាំងខាងលើ អ្នកទាំងពីរបានគេចខ្លួនចេញពីផ្ទះបាត់។

សមាសភាពចូលរួម បង្ក្រាបរោងម៉ាស៊ីនអារឈខាងលើ
១/លោកស៊ិនសារុន នាយករដ្ឋបាលស្រុក
២/លោកវរៈសេនីយ៏ត្រីឌិន ផារិទ្ធ   ប្រធានមន្ទីរស្រាវជ្រាវព័ឥមានសន្តិសុខកងរាជអាវុធហត្ថខេត្ត
៣/លោកវរៈសេនីយ៏ត្រី ស៊ូ ប៊ុនរឿន
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋ
៤/លោកចាន់ មុន្នីនាថ ប្រធានផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ
៥/លោក ហៃ សុផល មេឃុំនិទាន
៦/លោក នាក់ ម៉ាក់ មេភូមិពោធិត្បែង

វត្ថុតាងរឹបអូសរួមមានៈ
-ឈើចម្រុះចំនួន០៧ កំណាត់ស្មើ
២,៤០០ម៉ែត្រត្រីគុណ
-ម៉ាស៊ីនអារឈើផ្តេក ០១ គ្រឿង
-កង់យោង ០៣
-រណរយន្ត  ០៧ ខ្សែរ
-ដែករ៉ៃ        ០២ ដើម
-រទេះកង់កៅស៊ូ  ០១ គ្រឿង
-បច្ចុប្បន្នវត្ថុតាងខាងលើបានយកមករក្សាទុកនៅសាលាស្រុកបរសេដ្ឋ។

កម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែក ស្រុកបរសេដ្ឋ បានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!