ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឯកឧត្តមឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង​ “នា​យប៉ុស្តិ៍នគរ​បាល​រដ្ឋបាល​យាយម៉ៅពេជ្រនិល”​ ការបង្កេីតប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មី​ បំបែកចេញពីឃុំត្រែងត្រយឹង​នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​.,ព

ឯកឧត្តមឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង​ “នា​យប៉ុស្តិ៍នគរ​បាល​រដ្ឋបាល​យាយម៉ៅពេជ្រនិល”​ ការបង្កេីតប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មី​ បំបែកចេញពីឃុំត្រែងត្រយឹង​នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​.,ព

 

ខេត្តកំពង់ស្ពឺ៖​ នាព្រឹកថៃ្ងច័ន្ទ​ ២កេីត​ ខែពិសាខ​ ឆ្នាំ​ខាល​ ចត្វា​ស័ក​ ព​.ស​ ២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែឧសភា​ គ.​ស​ ២០២​២​ នៅរដ្ឋបាលសាលាស្រុកភ្នំស្រួ​ច​ មា​ន​​ពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង​ មន្រ្តី​ន​គរបាល​នៃអធិកា​រដ្ឋាននគរបាលស្រុកភ្នំស្រួ​ច​និងប្រកាសតែងតាំងនាយប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​យា​យ​ម៉ៅពេជ្រនិល ដែលបង្កេីតថ្មី​ បំបែក​ចេញពីឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។

ពិធី​ប្រកាស​ស្ថិត​ក្រោម​អធិបតីភាព​លោក​ឧត្ដមសេ​នី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ និងលោក​ ហន​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបា​លស្រុកភ្នំស្រួច​ អញ្ជើញ​ចូលរួម​ជាអធិបតីពីអស់​លោ​ក​ លោកស្រី​ ស្នងការ​រង​ នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ទទួល​ទិសអធិការដ្ឋានស្រុកភ្នំស្រួច​ លោកអភិ​បាលរងស្រុកភ្នំស្រួច​ លោកអធិការ-លោកអធិ​ការរង​ លោក​ លោកស្រី​មេឃុំ​ លោកនាយប៉ុស្ដិ៍នគរ​បា​លរដ្ឋបាលទាំង​ ១៣​ ឃុំ​ ។បញ្ជាក់​ យោងតាម​ប្រកាស​ក្រសួង​មហាផ្ទៃ​ ខេត្ដកំពង់ស្ពឺ​មាន​ ៨៨ឃុំ​ សង្កាត់​ នៅទូទាំងខេត្ដ​ ។

បន្ទាប់​ពីអានរបាយការណ៍ស្វាគមន៍ដោយលោកវរ​សេនី​យ៍ឯក​ សាយ​ ប៊ុន​ថន​ អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​ រួច​មកលោកវរសេនីយ៍ទោ​ រ័ត្ន​ ថាវី​ នាយ​រង​ការិយាល័យ​បុគ្គលិក​ អានសេចក្ដីប្រកាសតែងតាំង​លោកអនុសេនីយ៍​ឯក​ គឹម​ វាសនា​ ជានាយប៉ុស្ដិ៍នគរ​បាលរដ្ឋបាលយាយម៉ៅ​ពេជ្រ​និល​ លោកអនុសេនី​យ៍ឯក​ តូច​ វុទ្ធី​ នាយរង​ប៉ុស្តិ៍​ លោកអនុសេនីយ៍ឯក​ សឿន​ កន​ នាយរង​ប៉ុស្តិ៍​។

ក្នុងពិធី​ប្រកាស​លោកឧត្តម​សេនី​យ៍ទោ​ សម​ សាមួ​ន​ ស្នងការ​ នគរបាល​ខេត្ត​ បាន​​ឧបត្ថម្ភ​នូវថវិកា​ចំនួន​​១,០០០,០០០រៀល​ សុីម៉ង់ចំនួន​ ១០តោន​ អា​វចាំងពន្លឺ​ចំនួន​ ៥​ រីឯ​លោកស្នងការ​រង​ អៀង​ អុល​ សុីម៉ង់​៥តោន​ លោកស្នងការ​រង​ តាប់​ លន​ ខ្សាច់​ ១៥ម៉ែត្រ​គូប​ លោកអធិការ​រង​ ចំណុះអធិការដ្ឋាន​ សុីម៉ង់សរុប​ ៧,៥​តោន​ ដេីម្បី​កសាងជាទីស្នាក់ការ​ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បា​ល​យាយម៉ៅពេជ្រនិល​ សម្រាប់​បម្រើ​ការងារ​ប្រចាំថៃ្ង​ និងជាការផ្ដល់សេវា​​នានាជូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសេីរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!