ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានឧបត្ថម្ភថវិកា និងទទួលទានអាហារសាមគ្គី ជាមួយអ្នកកាសែត អបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ ឆ្នាំ២០២២

លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានឧបត្ថម្ភថវិកា និងទទួលទានអាហារសាមគ្គី ជាមួយអ្នកកាសែត អបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ ឆ្នាំ២០២២

ភ្នំពេញ៖ លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមទទួលទានអាហារសាមគ្គី និងឧបត្ថម្ភថវិកាចំនួន៣០ម៉ឺនរៀល ជូនដល់អ្នកសារព័ត៌មាន ជើងចាស់ក្រីក្រ កំពុងមានជំងឺប្រចាំកាយ ចំនួន៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល នាព្រឹក ថ្ងៃ០៣ខែឧសភាឆ្នាំ២០២២ ចំពេលដែល ក្រសួងព័ត៌មាន កំពុងរៀបចំប្រារព្វ ទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។

លោក ទេស វិបុល បានបញ្ជាក់ថា ការទទួលទានអាហារសាមគ្គី និងការឧបត្ថម្ភនេះ ទោះបីតិចតួចមែន តែលោក មានឆន្ទះក្នុងការជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន ដែលកំពុងតែជួបការលំបាកពិតប្រាកដ។

ក្នុងនាមលោក ជាប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រួមនិងភរិយា នឹងបន្តជួយដល់ប្រជាពលរដ្ឋជួបការលំបាក រងអយុត្តិធម៌ និងអ្នកសារព័ត៌មានដ៌ទៃទៀត
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីដ៌ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយកន្លងមកក៌ដូចជាក្នុងពេលបច្ចុប្បន្ន សម្តេចទាំងទ្វេរ តែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

អ្នកសារព័ត៌មានដែលបានចូលរួមពិសារអាហារសាមគ្គី និងទទួលការឧបត្ថម្ភរួមមាន៖(១)លោក ហង្សចក្រា ចាងហ្វាងការផ្សាយកាសែតខ្មែរម្ចាស់ស្រុក។
(២)លោក ឃួន ប្លាយវី ចាងហ្វាងការផ្សាយកាសែតឆាយ៉ាអង្គរ។
(៣)លោក ឃី បញ្ញា ចាងហ្វាងការផ្សាយ កាសែតសម្លេងប្រជាជន។

លោកហង្សចក្រា តំណាងអោយអ្នកសារព័ត៌ចំនួន(០៣)នាក់ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា ដែលបានចំណាយធន់ធានផ្ទាល់ខ្លួនដើម្បីជួយឧបត្ថម្ភដល់បងប្អូនអ្នកសារព័ត៌មានចំនួន(០៣)នាក់ ដែលកំពុងតែជួបការលំបាក។

លោកហង្សចក្រា បានជូនពរជ័យ ដល់លោក ទេស វិបុល និងក្រុមការងារ សូមមានសំណាងល្អ សុខភាពល្អបរិបូរណ៌ ពិសេសប្រកបកិច្ចការងារ ទាំងការងាររដ្ឋនិងឯកជនសូមសម្រេចជោគជ័យ១០០ភាគរយ។

នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសាកលលោក០៣\ឧសភាឆ្នាំ២០២២
លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវ ដល់បងប្អូនអ្នកសារព័ត៌មាន នៅទូទាំងប្រទេស សូមបងប្អូនបំពេញភារកិច្ចជាអ្នកសារព័ត៌មាន អោយបានល្អខ្ជាប់ខ្ជួន តាមវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន (ពោល)គឺកុំបំពានសិទ្ធរបស់
អ្នកដ៌ទៃ កុំបំភ្លៃកាពិត អនុវត្តតាមពាក្យស្លោកដ៏មានអត្ថន័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អោយបានគ្រប់ៗគ្នា៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!